មិនទាន់រួចដៃពីជំងឺកូវីដ១៩ផង ពេលនេះខេត្ត-ក្រុងចំនួន ១៩ របស់ប្រទេសថៃ ត្រូវប្រឈមនឹងបញ្ហាខ្យល់កខ្វក់បន្ថែមទៀត

ថៃ៖ ខណៈដែលខេត្ត-ក្រុងជាច្រើននៅក្នុងប្រទេសថៃ កំពុងតែរងនូវការត្បាតនៃជំងឺ COVID-19 យ៉ាងគំហុកនោះ សារព័ត៌មាន The Thaiger បានរាយការណ៍ថា កាលពីថ្ងៃពុធ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ ម្សិលមិញនេះ មានខេត្ត-ក្រុងរបស់ថៃចំនួន ១៩ ត្រូវប្រឈមនឹងបញ្ហាថ្មីមួយបន្ថែមទៀត គឺបញ្ហាការបំពុលបរិយាកាស PM2.5 (ភាគល្អិតតូចជាង ២.៥ មីលីម៉ែត្រ) ឡើងដល់កម្រិតប្រកាសអាសន្ន។

ខេត្ត-ក្រុងទាំង ១៩ នោះរួមមាន៖ ទីក្រុង Bangkok, ខេត្ត Nakhon Pathom, Samut Prakan, Samut Sakhon, Lampang, Sukhothai, Phitsanulok, Kamphaeng Phet, Pichit, Nakhon Sawan, Uthai Thani, Lopburi, Saraburi, Suphan Buri, Kanchanaburi, Chachoengsao, Ratchaburi, Chon Buri, និងខេត្ត Rayong ។

បើយោងតាមនាយកដ្ឋានត្រួតពិនិត្យការបំពុលបរិយាកាសថៃបានឲ្យដឹងថា កម្រិតភាគល្អិត (PM2.5) ក្នុងបរិកាសនៅក្នុងខេត្ត-ក្រុងខាងលើនេះ បានកើនឡើងលើសពី ៥០ មីក្រូក្រាមក្នុងមួយម៉ែត្រគូប ដែលលើសពីកម្រិតសុវត្ថិភាព ជាក់ស្ដែងដូចជា៖

  • ភាគខាងជើង៖ ១៧ ដល់ ៦៨ មីក្រូក្រាម/ម៉ែត្រគូប
  • ភាគឦសាន៖ ១៦ ដល់ ៣៨ មីក្រូក្រាម/ម៉ែត្រគូប
  • តំបន់កណ្តាលនិងខាងលិច៖ ៤២ ដល់ ៦២ មីក្រូក្រាម/ម៉ែត្រគូប
  • ខាងកើត៖ ៤៧ ដល់ ៦៥ មីក្រូក្រាម/ម៉ែត្រគូប
  • ខាងត្បូង៖ ១១ ដល់ ២៩ មីក្រូក្រាម/ម៉ែត្រគូប
  • ទីក្រុងបាងកក និងតំបន់ជុំវិញរបស់វា៖ ៣៩ ទៅ ៨០ មីក្រូក្រាម/ម៉ែត្រគូប

កម្រិតខ្ពស់នេះអាចបង្កឲ្យមានបញ្ហាសុខភាពយ៉ាងងាយចំពោះកុមារ មនុស្សចាស់ និងក្រុមពលរដ្ឋដែលមានបញ្ហាផ្លូវដង្ហើម។ តាមការណែនាំរបស់ក្រុមអ្នកជំនាញបានឲ្យដឹងថា ក្រុមពលរដ្ឋងាយរងគ្រោះទាំង ៣ ប្រភេទនេះ គួរសម្ងំនៅក្នុងផ្ទះទើបអាចចៀសផុតពីការកើតមានបញ្ហាសុខភាពធ្ងន់ធ្ងរដែលបង្កឡើងដោយខ្យល់កខ្វក់នេះបាន៕

ប្រភព៖ The Thaiger 

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap