ហួសចិត្ត!!! ថ្ងៃមុនទើប ឡាយវីដេអូ ទឹកភ្នែកទឹកសំបោរ សោះថ្ងៃនេះ ចេញវីដេអូឡាយ សើចសប្បាយទៅវិញ (មានវីដេអូ)

ហួសចិត្ត!!! ថ្ងៃមុនទើប ឡាយវីដេអូ ទឹកភ្នែកទឹកសំបោរ សោះថ្ងៃនេះ ចេញវីដេអូឡាយ សើចសប្បាយទៅវិញ (មានវីដេអូ)រយៈពេលជិតមួយសប្តាហ៍ហើយ ដែលដំណឹងបែកបាក់របស់តារាចម្រៀង ទិត្យ សុធារី និង តារាហ្វេសប៊ុកសម្តីផ្អែមលោក ជនិន្ទ្រ អរុណរស្មី ត្រូវបានប្រកាសជាសាធារណៈ តែយ៉ាងណាមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក នៅតែបន្តចង់ដឹងរឿងរ៉ាវរបស់អតីតគូសង្សារនេះដដែល ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្រោយពីបែកបាក់ភ្លាមៗ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកក៏បានឃើញលោក អរុណរស្មី បានឡាយវីដេអូយំសស្រាក់ កាត់សក់បង្ហាញចិត្តស្មោះដល់ ទិត្ត សុធារី តែទោះជាយ៉ាងណាស្នេហាអ្នកទាំងពីរ ក៏បានដើរដល់ផ្លូវបំបែកពិតមែន ។ លើសពីនោះ បើក្រឡេកទៅមើល ទិត្យ សុធារី វិញ ក៏ហាក់មិនបានតបតអ្វីទៀតដែរ ។ដោយឡែក បើក្រឡេកទៅមើលលោក អរុណរស្មី ឯនោះវិញ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្រោយពីកាត់សក់នៅមុខការ live វីដេអូហើយ កាលពីថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២១ កន្លងទៅនេះ លោកក៏បានធ្វើការ live វីដេអូសាជាថ្មី ដោយម្តងនេះ គឺសក់របស់លោកកោរអស់រលីងតែម្តង ។ យ៉ាងណា បង្ហាញមុខជាថ្មីក្រោយយំខូចចិត្តកាលពីថ្ងៃមុនហើយ លោក អរុណរស្មី ក៏បានបង្ហាញស្នាមញញឹមជាថ្មីដល់អ្នកគាំទ្ររបស់លោកវិញដែរ ។



ក្នុងការ Live វីដេអូ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លោក អរុណរស្មី បានបង្ហាញអារម្មណ៍ហាក់មិនទាន់បំភ្លេចអតីតសង្សារបានទាំងស្រុងនៅឡើយ ប៉ុន្តែលោកបាននិយាយពាក្យជាច្រើនយ៉ាងមានន័យ ធ្វើឱ្យអ្នកបានទស្សនាអបអរសាទរដែលលោកអាចនឹងធ្វើចិត្តបានក្នុងពេលឆាប់ៗ ។ពាក្យទាំងនោះ លោក អរុណរស្មី បានឱ្យដឹងថា កាលណាលោកព្យាយាមបំភ្លេច នោះវារឹតតែធ្វើឱ្យលោកចងចាំ ដូច្នេះហើយអ្វីគ្រប់យ៉ាង គឺត្រូវការពេលវេលា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទស្សនាវីដេអូទាំងអស់គ្នា៖

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap