មិនដឹងមានអ្នករងគ្រោះប៉ុន្មាននាក់មកហើយទេ! បែកធ្លាយសណ្ឋាគារមួយនៅកំពង់សោម លួចបង្កប់កាមេរ៉ា នៅគ្រប់បន្ទប់ទាំងអស់របស់ភ្ញៀវ


ភ្នំពេញ៖ សណ្ឋាគារមួយឈ្មោះ សមុទ្រមាស ( Gold Sea Hotel) នៅក្រុងកំពង់សោម ត្រូវបានអ្នកនាង ដេនីក្វាន់ ទម្លាយថា បានលួចបង្កប់កាមេរ៉ា គ្រប់បន្ទប់ទាំងអស់របស់ភ្ញៀវដែលបានមកស្នាក់នៅ ។

នៅក្នុងសាររបស់តារាស្រី និងជាអ្នកជំនួញរូបនេះ បានបញ្ជាក់ឲ្យឃើញថា ម្ចាស់សណ្ឋាគារខាងលើបានបង្កប់កាមេរ៉ាក្នុងបន្ទប់ដេករបស់អ្នកនាង និងគ្រប់បន្ទប់ទាំងអស់របស់ភ្ញៀវ ។ រឿងនេះបានកើតឡើងចំពោះនាងតាំងតែ ពីខែ១០ ឆ្នាំ២០២០ មកម្ល៉េះ បន្តែរូបនាងពុំដែលទម្លាយឡើយ ព្រោះរង់ចាំដំណោះស្រាយពីម្ចាស់សណ្ឋាគារ ប៉ុន្តែពេលនេះអ្នកនាងពុំបានទទួលភាពយុត្តិធម៌ក្នុងនាមជាស្ត្រីខ្មែរឡើយ ដោយទទួលបានសំណងតែ ១ម៉ឺនដុល្លារប៉ុណ្ណោះពីម្ចាស់ទីតាំង ។

សូមបញ្ជាក់ថា ករណីស្រដៀងគ្នានេះបានកើតឡើងជារឿយៗ នៅប្រទេសដទៃ ហើយមិននឹកស្មានថា នៅក្នុងប្រទេសកម្ពុជា ក៏មានរឿងស្មោគគ្រោកដូច្នេះកើតឡើងឡើយ ៕

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap