មន្ទីរពេទ្យចំនួន០៤ នៅកម្ពុជា ដែលមានចាក់វ៉ាក់សាំងកូវីដ១៩ ចាប់ពីថ្ងៃទី ១០កុម្ភៈនេះ


នៅថ្ងៃទី០៨ ខែកុម្ភះឆ្នាំ ២០២១នេះ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើសេចក្ដីប្រកាសព័ត៌មាន​អំពី​ពេល​វេលា និ​ង​ទីកន្លែងដែលត្រូវចាក់វ៉ាក់សាំងកូវីដ១៩ ដែលជាវ៉ាក់សាំង Sinopharm COVID-19 ជំនួយ​របស់​រាជ​រដ្ឋា​ភិបាល​ចិន។

យោងតាមសេចក្ដីប្រកាសនេះ បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងនឹងប្រព្រឹត្តនៅថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០២១នេះ ដែល​ស្ថិត​នៅ​តា​ម​ទី​តាំងចំនួន ០៤គឺ៖
១. មន្ទីរពេទ្យកាល់ម៉ែត សម្រាប់ឥស្សរជនជាទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តី រដ្ឋលេខាធិការ ឬមានឋានៈរស្មី
២. មន្ទីរពេទ្យអង្គដួង សម្រាប់ឥស្សរជនជាអនុរដ្ឋលេខាធិការ ឬមានឋានៈស្មើ
៣. មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្រាប់ឥស្សរជនជាអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត
៤. មន្ទីរពេទ្យកុមារជាតិ សម្រាប់អ្នកសារព័ត៌មាន។

ក្រសួងសុខាភិបាលបានបញ្ជាក់ផងដែរថា វ៉ាក់សាំង Sinopharm COVID-19 នេះ បុគ្គលដែលអាចចាក់បានចាប់ពីអាយុ ១៨ឆ្នាំ ដ​ល់​៥៩ឆ្នាំ ដោយការស្ម័គ្រចិត្ត៕

សូមអានសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលខាងក្រោមនេះទាំងអស់គ្នា!

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap