អាណិតលោកអើយ!!! ប្រាក់ខែទើបនឹងបើកថ្មីៗ មិនទាន់បានកាន់ដល់ផ្ទះផង ត្រូវអ្នករត់ PassApp ចិត្តអប្រិយ ប្ល.ន់យកខ្ទេចគ្មានសល់មួយរៀល អាណិតនាងណាស់ភ័យផង យំផង ដោយសារតែ…

អាណិតលោកអើយ!!! ប្រាក់ខែទើបនឹងបើកថ្មីៗ មិនទាន់បានកាន់ដល់ផ្ទះផង ត្រូវអ្នករត់ PassApp ចិត្តអប្រិយ ប្ល.ន់យកខ្ទេចគ្មានសល់មួយរៀល អាណិតនាងណាស់ភ័យផង យំផង ដោយសារតែ…ភ្នំពេញ៖ កាលពីយប់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ នារីម្នាក់ ស្រែកទ្រហោយំ ផ្អើលអស់អ្នកធ្វើដំណើរ និងអ្នកជិតខាង ក្រោយពេលរូបនាង ត្រូវបានអ្នករត់ PassApp

ដកកាំបិ.តប្ល.ន់យកកាបូបស្ពាយបានសម្រេច រួចបើករត់គេចបាត់ស្រមោលតែម្តង ដោយហេតុការណ៍នេះបានកើតឡើងនៅចំណុច ផ្លូវ R6 ជិតផ្លូវរថភ្លើង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១០និង១០នាទីយប់។នារីរងគ្រោះ បានប្រាប់ថា មុនពេលកើតហេតុគឺរូបនាង ទើបចេញពីកន្លែងធ្វើការ ហើយក៏ហៅ PassApp ទៅផ្ទះម្តាយមីង

នៅខាងក្រោយមន្ទីរពេទ្យកាល់ម៉ែត្រ ខណៈពេលកំពុងតែជិះ ស្រាប់តែជនសង្ស័យឈប់ ថាចុះបត់ជើងតូច ភ្លាមនោះ ម្ចាស់ PassApp បានដកកាំបិត មកគំរ ា.មនាង ហើយហុចកាបូបស្ពាយ ទៅគេ ដោយក្នុងនោះមានសម្ភារៈមួយចំនួន និងលុយចំនួន២១០ដុល្លារ រួចក៏ដេញនាងឲ្យចុះពី PassApp រួចគេចខ្លួនបាត់តែម្តង។ភ្លាមនោះសមត្ថកិច្ចស្រះចក ក៏បានមកលដល់កន្លែងកើតហេតុ ហើយក៏បាននាំនាងទៅប៉ុស្តិ៍ ដើម្បីឲ្យនារីរងគ្រោះដាក់ពាក្យ ដើម្បីកំណត់មុខសញ្ញា តាមវែកមុខជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់៕



Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap