រំភើបជំនួស!!! គ្រាន់តែគ្រូពេទ្យប្រាប់ថា ជាសះស្បើយពីកូវីដ១៩ភ្លាម ស្រាប់តែអ្នកជំងឺ នាំគ្នា….(មានវិដេអូ)


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
រំភើបជំនួស!!! គ្រាន់តែគ្រូពេទ្យប្រាប់ថា ជាសះស្បើយពីកូវីដ១៩ភ្លាម ស្រាប់តែអ្នកជំងឺ នាំគ្នា….(មានវិដេអូ)ភ្នំពេញ ៖ ប្រិយមិត្តច្បាស់ជាបានជ្រាបហើយថាប្រទេសកម្ពុជាយើងពេលនេះកំពុងតែជួបវិបត្តិជំងឺកូវីដ១៩ យ៉ាងធ្ងន់ធ្ងរ មានអ្នកជំងឺឆ្លងមួយថ្ងៃៗរាប់រយនាក់ មិនមែនតែប្រទេសកម្ពុជាយើងទេគឺមានប្រជាជាច្រើននៅជុំវិញពិភពលោកក៏ជួបវិបត្តិកូវីដ១៩នេះដែរ មានប្រទេសខ្លះមានអ្នកឆ្លងមួយថ្ងៃៗរាប់ពាន់នាក់ក៏មានដែរតួរយ៉ាងដូចនៅប្រទេសឥណ្ឌា ស្រាប់ ដែលមានអ្នកឆ្លងរាប់លាននាក់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ដោយឡែកទោះបីជាប្រទេសកម្ពុជាមានអ្នកឆ្លងរាល់ថ្ងៃក៏ដោយប៉ុន្តែក៏មានអ្នកជំងឺជាសះស្បើយរាល់ថ្ងៃដែរ នេះបើយោងតាមការបង្ហោះរបស់ផេក TYDA – គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានបង្ហោះវិដេអូរដ៏គួរឲ្យរំភើបរីករាយមួយរបស់អ្នកជំងឺកូវីដនៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលទួលពង្រ បន្ទាប់ពីពួកគាត់ទទួលដំណឹងថាជាសះស្បើយពីជំងឺនេះភ្លាម ពួកគាត់ពិតជារំភើបនិងសប្បាយចិត្តខ្លាំងណាស់ព្រោះបានទៅជួបជុំគ្រួសារ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
មានអ្នកខ្លះរាំផង អោបគ្នាផង រហូតដល់មានអ្នកខ្លះបានលុតជង្គង់ក្រាបសំពះក្រុមគ្រូពេទ្យដល់ដីថែមទៀតផង ។ មិនត្រឹមតែបង្ហោះវិដេអូទេគណនីហ្វេសប៊ុកផេកខាងលើនេះក៏ថែមទាំងបានភ្ជាប់មកជាមួយនិងសារដ៏មានន័យបែបនេះផងដែរថា ៖« ពួកគាត់ស្រឡាញ់គ្នា នឹងសាមគ្គីគ្នាណាស់ មុនវិលត្រឡប់ទៅផ្ទះវិញពួកគាត់សូមរាំបទញីកែងជើងដើម្បីបន្សល់ទុកអនុស្សាវរីយ៍ដល់ក្រុមគ្រូពេទ្យក៏ដូចជាអ្នកជំងឺដែលមិនទាន់បានជាសះស្បើយនៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលទួលពង្រ។១៦ ០៥ ២០២១ » ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទស្សនាវីដេអូទាំងអស់គ្នា៖

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap