ស្នេហានារីវ័យក្មេងជាមួយព្រះសង្ឃ ឆាតទាក់ទងតាមហ្វេសប៊ុក ស្គាល់គ្នាមិនបានប៉ុន្មានខែផង ខាងស្រីផុងខ្លួនប្រាណជាច្រើនដង​ក្នុងកុដិ

បន្ទាយមានជ័យ៖ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ឪពុក ជនរងគ្រោះឈ្មោះ ដាំ សូរ៉ាប៉ា ភេទប្រុស អាយុ៤៥ឆ្នាំ ថាមានករណីព្រះសង្ឃគេងជាមួយក្មេងស្រី កើតឡើងនៅចំណុចក្នុងកុដិនៅវត្តសុវណ្ណគីរីភ្នំជញ្ជាំង ស្ថិតក្នុងភូមិភ្នំជញ្ជាំង ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

ទើបកម្លាំងមូលដ្ឋាន អ.ហ ស្រុកព្រះនេត្រព្រះ ដឹកនាំដោយលោក វរសេ​​​​​​​​​​​​​​នីយ៍ត្រី​ ស៊ិន រ៉ាស៊ី មេ/ការ មូលដ្ឋាន អ.ហ ស្រុកសហការជាមួយមន្ទីរធម្មការ និងសាសនាខេត្តបានចុះដល់កន្លែងកើតហេតុ ហើយមន្ត្រីមន្ទីរធម្មការបានរៀបចំពិធីផ្សឹកលោកសង្ឃឈ្មោះ ម៉ាន់ មុំ ដែលជាអ្នកប្រព្រឹត្តខុស ហើយប្រគល់ឱ្យកម្លាំងមូល អ.ហ ស្រុក ចាត់ការតាមនីតិវិធី។

លោក វរសេ​​​​​​​​​​​​​​នីយ៍ត្រី​ ស៊ិន រ៉ាស៊ី បានឱ្យដឹងថា ជនសង្ស័យជាសង្ឃឈ្មោះ ម៉ាន់ មុំ ហៅ ព្រែក ក្រោយពីកម្លាំងជំនាញសាកសួរចម្លើយ បានឆ្លើយសារភាពថា រូបគេនៅជាសង្ឃបានស្គាល់ជាមួយនារីឈ្មោះ ម.ស.ព អាយុ១៤ឆ្នាំ ក្នុងពិធីបុណ្យសពលោកគ្រូនៅវត្តស្រមោច ក្នុងកំឡុងឆ្នាំ២០២០ ហើយក៏មានការទំនាក់ទំនងគ្នាតាមរយៈឆាតហ្វេសប៊ុក រហូតបានស្រលាញ់គ្នាតែម្តង ព្រមទាំងបានគេងជាមួយគ្នាជាញឹកញាប់ផងដែរនៅក្នុងកុដិរបស់ខ្លួននៅវត្តគីរីភ្នំជញ្ជាំង ស្រុកព្រះនេត្រព្រះ ហើយនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ នារី ឈ្មោះ ម.ស.ព បានមកគេងជាមួយរូបគេនៅក្នុងកុដិដដែល ហើយដេកនៅក្នុងកុដ្ឋជាមួយរូបរហូតដល់ភ្លឺ ព្រឹកឡើងទើបត្រឡប់ទៅផ្ទះវិញ រហូតដល់ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១ ស្រាប់តែមានសមត្ថកិច្ច និងមន្ត្រីមន្ទីរធម្មការ និងសាសសនា ខេត្ត បានចុះមកដល់វត្ត ហើយធ្វើពិធីផ្សឹករូបគេ ហើយប្រគល់ឱ្យសមត្ថកិច្ចឃាត់ខ្លួនពីបទគេងជាមួយអនីតិជនក្រោមអាយុ១៥ឆ្នាំតែម្ដង។

ជនសង្ស័យ ត្រូវបានកម្លាំងមូលដ្ឋាន អ.ហ ស្រុកព្រះនេត្រព្រះ កសាងសំណុំរឿងបញ្ជូនទៅ ការិយាល័យប្រឆាំងការជួញដូរមនុស្ស អ.ហ ខេត្តចាត់ការបន្ត បច្ចុប្បន្នជនសង្ស័យត្រូវបាន កម្លាំងការិយាល័យជំនាញ អ.ហ ខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃទី០៧/០២/២០២១នេះ ៕

ប្រភព៖ មហាគ្រួសារតាខ្មៅ

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap