មនុស្សរាប់ម៉ឺននាក់ធ្វើបាតុកម្មទូទាំងប្រទេស មីយ៉ាន់ម៉ា ខណៈការតវ៉ាកាន់តែធំឡើងៗ…

មនុស្សរាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នានៅទូទាំងប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃអាទិត្យ ដើម្បីប្រឆាំងនឹងការធ្វើរដ្ឋប្រហារ​កាលពីស​ប្តា​ហ៍​​​មុន ​និងទាមទារឲ្យមានការដោះលែងមេដឹកនាំជាប់ឆ្នោតលោកស្រី អ៊ុងសាន ស៊ូជី នៅក្នុងការតវ៉ាដ៏ធំបំផុតចាប់តាំងពីបដិវត្ត Sa​ffron ​ឆ្នាំ២០០៧ដែលបានជួយជំរុញឲ្យមានកំណែទម្រង់លទ្ធិប្រជាធិបតេយ្យ។

នៅថ្ងៃទី២នៃការតវ៉ាទ្រង់ទ្រាយធំនេះ ហ្វូងមនុស្សនៅក្នុងទីក្រុងធំបំផុត យ៉ាំងហ្គោន បានពាក់អាវពណ៌ក្រហម កាន់ទង់ក្រហម​និង​ប៉េ​ង​​ប៉ោងពណ៌ក្រហម ដែលជាពណ៌របស់គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រីស៊ូជី។ ពួកគេស្រែកថា “យើ​ងមិនចង់បានរបបផ្តាច់ការយោធាទេ! យើងចង់បានប្រជាធិបតេយ្យ!”

ហ្វូងមនុស្សយ៉ាងច្រើនកុះករមកពីគ្រប់តំបន់នៃទីក្រុងយ៉ាំងហ្គោន បានប្រមូលផ្តុំគ្នានៅតាមទីប្រជុំជននានា​ខណៈពួកគេធ្វើដំណើរ​ឆ្ពោះ​​ទៅវត្ត Sule នៅទីក្រុងនេះ ដែលក៏ជាចំណុចប្រមូលផ្ដុំគ្នាក្នុងអំឡុងបាតុកម្ម​ដែលដឹកនាំដោយព្រះសង្ឃពុទ្ធសាសនា​កាល​ពី​ឆ្នាំ​២០០៧ និងបាតុកម្មផ្សេងទៀតក្នុងឆ្នាំ១៩៨៨ផងដែរ។

ក្រុមប៉ូលិសប្រដាប់អាវុធដែលមានខែលការពារបានដាក់របាំង ប៉ុន្តែមិនបានព្យាយាមបញ្ឈប់បាតុកម្មទេ។ អ្នកហែក្បួនខ្លះបាន​ប្រគ​ល់​ផ្កាទៅឲ្យប៉ូលិស។ ក្រុមអ្នកតវ៉ាបានបង្ហាញកាយវិការដោយប្រើម្រាមដៃបី ដែលបានក្លាយជានិមិត្តរូបនៃការតវ៉ាប្រ​ឆាំងនឹ​ង​រដ្ឋ​ប្រ​ហារ​។ អ្នកបើកបរបានចុចស៊ីផ្លេឡានម៉ូតូរបស់ពួកគេ ចំណែកអ្នកដើរបានកាន់រូបថតលោកស្រីស៊ូជី។

បុគ្គលិកអង្គការសហប្រជាជាតិបានប៉ាន់ស្មានថា មានមនុស្ស១,០០០នាក់បានចូលរួមការតវ៉ាក្នុងទីក្រុងណៃពិដោ ខណៈមាន​៦ម៉ឺ​ន​នា​ក់​នៅទីក្រុង យ៉ាំងហ្គោន។ ការតវ៉ាត្រូវបានគេរាយការណ៍នៅក្នុងទីក្រុងទី២ Mandalay ព្រមទាំងទីប្រជុំជននិងភូមិជា​ច្រើននៅទូ​ទាំ​ង​ប្រទេស។

ក្រុមអ្នកតវ៉ាក្នុងទីក្រុងយ៉ាំងហ្គោនបានបំបែកគ្នានៅពេលយប់ ដោយនិយាយថា ពួកគេនឹងវិលត្រឡប់មកវិញប្រសិនបើការទាមទារ​រប​ស់​ពួកគេមិនត្រូវបានឆ្លើយតបទេនោះ។ ការធ្វើបាតុកម្មនេះភាគច្រើនមានលក្ខណៈអហិង្សា មិនដូចការបង្ក្រាបបង្ហូរឈា​ម​កា​ល​ពី​ឆ្នាំ១​៩​៩៨​ និង២០០៧ទេ៕

អត្ថបទផ្តល់សិទ្ធិ៖ kampucheathmey

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap