ក្តុកក្តួលណាស!!! កូនកម្លោះអូនអើយ ហេតុអ្វី មានរឿងបែបនេះក្នុងថ្ងៃមង្គល់ការយើងទាំងពីរ អូនពិតជាមិនអាច…

ក្តុកក្តួលណាស!!! កូនកម្លោះអូនអើយ ហេតុអ្វី មានរឿងបែបនេះក្នុងថ្ងៃមង្គល់ការយើងទាំងពីរ អូនពិតជាមិនអាច…កំពង់ឆ្នាំង ៖ រឿងកូនកម្លោះស្លា.ប់ក្នុងពិធីមង្គលការ ដែលកម្មវិធីបានឈានដល់ហៀបនិងទទួលភ្ញៀវទៅហើយ គឺមានភ្ញៀវចូលរួមរហូតដល់ទៅ៥២តុ ក្នុងចំនួនម្ហូបដែលត្រៀមទទួលភ្ញៀវ ៦៥តុ ។នេះមានន័យថា កម្មវិធីមង្គលការ គឺបានប្រព្រឹត្តទៅជាធម្មតា ដោយមានភ្ញៀវចូលរួមកុះករ និងមានតន្ត្រីកំដរជាធម្មតា ហាក់គ្មានអ្វីកើតឡើង គ្រាន់តែពេលទទួលភ្ញៀវអវត្តមានតែកូនកម្លោះប៉ុណ្ណោះ ។

ដូច្នេះ មិនដូចនូវអ្វីដែលលើកឡើងថា ៖ រោងការក្លាយជារោងបុណ្យស.ពនោះឡើយ ។ពិតណាស់ថា ជាការសង្វេគខ្លាំងណាស់ គ្រាដែលមង្គលការមួយស្ថិតក្នុងភូមិកណ្តាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ដែលបានដំណើរការជាបន្តបន្ទាប់ស្ទើចប់សព្វគ្រប់ទៅហើយ នៅឡើយតែកម្មវិធីទទួលភ្ញៀវប៉ុណ្ណោះ ស្រាប់តែនៅម៉ោងជាង៣រសៀល ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ កូនកម្លោះឈ្មោះ ក្រុង ពុធ មានអាការមិនស្រួលខ្លួន (ខ្យល់គ) ហើយត្រូវបានក្រុមគ្រួសារដឹកយកទៅស ង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ហើយក៏បានស្លា.ប់នៅថ្ងៃដ ដែល ។

ក្រោយពីកូនកម្លោះបានស្លា.ប់ ក្រុមគ្រួសារខាងប្រុសបានដឹកសពយកទៅតម្កល់ធ្វើបុណ្យនៅវត្តសំរោង ក្នុងភូមិសំរោង សង្កាត់ផ្សារ ឆ្នាំង ក្រុងកំពង់ឆ្នាំង ។ប្រភពពីក្រុមគ្រួសារស.ពកូនកម្លោះបានបន្តថា ៖ ក្រោយកើតហេតុកូនកម្លោះបានស្លា.ប់ក្នុងពេលរៀប នឹងទទួលភ្ញៀវបែបនេះ ក្រុមគ្រួសារបានប្រាប់ទៅកូនក្រមុំថា ៖ ប្តី(កូនកម្លោះ) នៅមិនទាន់ជាទេ កំពុងនៅពេទ្យ នៅឡើយហើយឱ្យកូនក្រមុំទទួលភ្ញៀវតែម្នាក់ឯងសិនចុះ ។ប្រភពដដែលបានបន្តថា ការនិយាយបែបនេះ គឺក្នុងគោលបំណងឱ្យពិធីមង្គលការបានប្រព្រឹត្តទៅជាធម្មតា ព្រោះដល់ពេលទទួលភ្ញៀវទៅហើយ ណាមួយដើម្បីបានចំណងដៃសម្រាប់ទូរទាត់លើថ្លៃចំណាយផ្សេងៗដូចជា ថ្លៃភេ្លងខ្មែរ តន្ត្រីសម័យ សំ អាង និងម្ហូបជាដើម ។

លុះពេលពិធីទទួលភ្ញៀវចាប់ផ្តើម ក៏មានភ្ញៀវបានមកចូលររួមពិសាអាហារ ក្នុងមង្គលការជាបន្តបន្ទាប់រហូតដល់ពេញ៥២តុ ក្នុងចំនួន៦៥តុ ដែលម្ចាស់ដើមការបានកុម្មង់ ។អ្វីដែលចាប់អារម្មណ៍នោះ ទោះថា មានការលាក់បាំងពីការស្លា.ប់របស់កូនកម្លោះពិតមែន តែក្នុងពេលកំពុងទទួលភ្ញៀវ កូនក្រមុំដែលមានឈ្មោះ ជា ថាវី មានសភាពទន់ ហើយត្រូវបានអ្នកកំដរឈរទប់ និងគ្រាឱ្យអង្គុយជាញឹកញាប់ដែរ ដែលតាមការសង្កេត គឺកូនក្រមុំបានដឹងក្នុងរឿងកូនកម្លោះបានស្លា.ប់៕ ប្រភព៖ BKK ព័ត៌មាន








Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap