បុគ្គលដែលមានប្រភេទរោគសញ្ញាទាំងនេះ មិនអាចចាក់វ៉ាក់សាំងកូវីដ-១៩ បាននោះទេ
នៅថ្ងៃទី ០៦ ខែកុម្ភះ ឆ្នាំ២០២១ នេះ រដ្ឋលេខាធិកា និងជាអ្នកនាំពាក្យរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា វេជ្ជបណ្ឌិត ឱ វណ្ណឌីន បានចេញជាសារសំឡេងដែលបានផ្ដល់ព័ត៌មានអំពីប្រភេទជំងឺ ឬរោគសញ្ញារបស់បុគ្គល ដែលមិនអាចចាក់វ៉ាក់សាំងកូវីដ១៩នេះបានទេ។
ក្នុងនោះដែរ តាមរយៈសារសំឡេងនេះ វេជ្ជបណ្ឌិត ឱ វណ្ណឌីន បានរៀបរាប់បញ្ជាក់ពីរោគសញ្ញាដែលហាមមិនឲ្យចាក់វ៉ាក់សាំងនេះយ៉ាងដូចច្នេះថា៖
ទី១. មានប្រតិកម្មជាមួយនឹងសារធាតុក្នុងវ៉ាក់សាំង មានន័យថាបុគ្គលនោះមានអាឡែកហ្ស៊ីត្រូវតែប្រុងប្រយ័ត្ន និងអ្នកដែលធ្លាប់មានប្រវត្តិប្រតិកម្មជាមួយនឹងវ៉ាក់សាំងផ្សេងៗ សូមជម្រាបទៅដល់គ្រូពេទ្យភ្លាមដើម្បីកុំឲ្យមានបញ្ហា។ ហើយមួយទៀត អ្នកដែលមានបញ្ហាផ្លូវដង្ហើម ពិបាកដកដង្ហើម ឬក៏មានការហើម រលាកសរសៃឈាមក៏មិនអាចចាក់បានដែរ ហើយអ្នកដែលកំពុងតែចេញជាប្រទាលតអាកក៏មិនអាចចាក់បានដែរ។
ទី២. អ្នកដែលកំពុងតែទទួលការឈឺចាប់ពីជំងឺតន់ហន់ណាមួយ ជាពិសេសជំងឺរាំរៃធ្ងន់ធ្ងរ។
ទី៣. ស្រ្តីមានផ្ទៃពោះ និងស្រ្តីក្នុងរយៈពេលបំបៅដោះ ឬស្រ្តីមានផែនការពពោះក្នុងរយៈពលបីរខែ ក៏មិនអាចចាក់បានដែរ។
ទី៤. អ្នកមានជំងឺប្រកាច់កន្រ្តាក់ មានជំងឺឆ្កួតជ្រូក ស្កន់ ឬមានជំងឺប្រសៃប្រសាទ ឬជំងឺរលាកស្រោមខួរ ឬមានជំងឺតំណពូជ ហើយអ្នកមានជំងឺស្កន់ដែលមិនអាចគ្រប់គ្រងបាន មានបញ្ហាប្រព័ន្ធប្រសៃប្រសាទ។
ទី៥. អ្នកដែលពិនិត្យឃើញមានកង្វះភាពស៊ាំពីកំណើត មានន័យថាគាត់ខ្សោយក៏មិនអាចចាក់បានដែរ អ្នកឆ្លងហឺត អ្នកមានមហារីកកូនកណ្ដុរ មានជំងឺឈាមស ឬមានជំងឺភាពស៊ាំ។
ទី៦. អ្នកដែលសង្ស័យថាមានជំងឺប្រព័ន្ធដង្ហើមធ្ងន់ធ្ងរ អ្នកមានជំងឺបញ្ហាបេះដូងសរសៃឈាមធ្ងន់ធ្ងរ ជំងឺថ្លើមធ្ងន់ធ្ងរ ជំងឺតម្រងនោម និងជំងឺដុះដុំសាច់មហារីកធ្ងន់ធ្ងរ។
ទី៧. អ្នកដែលប្រើប្រាស់ថ្នាំសម្រួលភាពស៊ាំប្រឆាំងនឹងជំងឺមហារីកដុំសាច់ អ្នកដែលកំពុងព្យាបាលមហារីក គឺមិនគួរចាក់ទេ។
ទី៨. មានប្រវត្តិឆ្លងជំងឺកូវីដ១៩ មានន័យថា អ្នកដែលកើតជំងឺកូវីដ១៩ហើយមិនអាចចាក់បានទេ និងអ្នកដែលបានពិនិត្យក្នុងខ្លួនមានភាពស៊ាំរួចហើយ ដែលចាំបាច់ចាក់វ៉ាក់សាំងនេះទៀត។
ទី៩. អ្នកដែលត្រូវបានគ្រូពេទ្យព្យាបាល ឬបុគ្គលិកផ្ដល់វ៉ាក់សាំងបញ្ជាក់ថាមិនគួរចាក់វ៉ាក់សាំង៕