ឱកាសការងារក្របខណ្ឌរដ្ឋ ក្រសួង-ស្ថាប័ន ចំនួន ០៧ ជ្រើសរើសក្របខណ្ឌមន្ត្រីរាជការ ២៣០ កន្លែង
យោងតាមការជូនដំណឹងតាមតេឡេក្រាមរបស់ឯកសារមន្រ្តីសាធារណៈ នាល្ងាចថ្ងៃទី០៣ ខែកុម្ភះ ឆ្នាំ២០២១នេះ បានឲ្យដឹងថា ក្រសួងមុខងារសាធារណៈ បានធ្វើសេចក្ដីប្រកាសដល់និស្សិត និងមន្រ្តីរាជការស៊ីវិលទាំងអស់ឲ្យបានជ្រាបថា ក្រសួងកំពុងតែរៀបចំធ្វើការប្រឡងជ្រើសរើសក្របខណ្ឌមន្រ្តីរាជាការ ឆ្នាំ២០២១។
ដោយតាមការជូនដំណឹងនេះ ក្រសួងមុខងារសាធារណៈ សម្រេចឲ្យមានការទទួលពាក្យសុំសិទ្ធប្រឡងប្រជែងជ្រើសរើសក្របខណ្ឌមន្រ្តីរាជការចំនួន ០៧ស្ថាប័ន សរុបចំនួន ២៣០កន្លែង។ ក្នុងនោះកាលបរិច្ឆេទផុតកំណត់នៃការទទួលពាក្យប្រឡងរាល់ក្រសួង-ស្ថាប័ន នៅថ្ងៃទី០៥ ខែមិនា ឆ្នាំ២០២១ រីឯចំពោះកាលបរិច្ឆេទប្រឡងនឹងមានការជូននៅពេលក្រោយ៕
សូមអានសេចក្ដីជូនដំណឹងរបស់ឯកសារមន្រ្តីសាធារណៈខាងក្រោម៖