កូវីដ១៩បន្តវាយលុកខ្លាំង! តារាថៃ Big Sarut ប្រកាសលក់ឡានចោលដើម្បីជីវភាព

កូវីដ១៩បន្តវាយលុកខ្លាំង! តារាថៃ Big Sarut ប្រកាសលក់ឡានចោលដើម្បីជីវភាព


តារាសម្ដែងថៃមានភាពប៉ិនប្រសព្វក្នុងការសម្ដែងលោក Big Sarut Vichitrananda តាមរយៈអ៊ីនស្តាក្រាម​របស់ខ្លួនកាលពីថ្ងៃ​ទី​០៤ ខែកុម្ភៈ ឆ្នាំ២០២១ម្សិលមិញនេះ បានសរសេរសារភ្ជាប់ជាមួយរូបភាពឡានមួយសន្លឹក ដែលនោះគឺជាការ​ប្រកាសលក់​ឡាន​ជា​ទី​​ស្រលាញ់របស់ខ្លួនចោល។

បើតាមលោក Big Sarut ការសម្រេចចិត្តលក់យានជំនិះសំណព្វចោលបែបនេះ គឺដើម្បីជីវភាព។ តារាប្រុសរូបនេះបានឲ្យដឹងថា ជំ​ងឺ​កូវីដ១៩តាំងពីរលកទី១ ដល់រលកទី២ បានបង្កផលប៉ះពាល់យ៉ាងខ្លាំង។ លោកថារឿងនេះមិនអាចបន្ទោសនរណាម្នាក់បានទេ ព្រោះវាជាជំងឺរាតត្បាតនឹងជះឥទ្ធិពលពាសពេញពិភពលោក។ ដូច្នេះមិនថានៅក្នុងអាជីព​ណាមួយសុទ្ធតែរងផល​ប៉ះពាល់​ទាំង​អ​ស់​។

ឡានដែលលោកប្រកាសលក់បន្ទាន់

Big Sarut ជាតារាសម្ដែងថៃមួយរូបដែលមានសមត្ថភាព ព្រមទាំងមានកេរ្តិ៍ឈ្មោះបោះសំឡេង​ខ្លាំងមិនធម្មតានោះទេនៅក្នុង​វិ​ស័យ​សិល្បៈ​សម្ដែងថៃ។ តារារូបនេះតែងទទួលបានឱកាសសម្ដែងជាតួឪពុក ហើយរឿងដែលធ្វើឲ្យអ្នកទស្សនាស្គាល់​លោកច្បាស់​ដូច​ថ្ងៃ​នោះ​គឺតួ​អង្គព្រះផេតរាជាក្នុងរឿង «បុព្វេសន្និវាស» និងជាតួអង្គនាយឆាតឆៃជាឪពុករបស់តួប្រុសក្នុងរឿង «ច្រវ៉ាក់ស្នេហ៍»។

គួរជម្រាបថា មិនមែនតែ Big Sarut ទេ ដែលបានដាច់ចិត្តលក់របស់ដែលខ្លួនស្រលាញ់ ព្រោះកន្លងមកគេក៏សង្កេតឃើញមានតារា​ជា​ច្រើ​ន​​នាក់មកហើយដែរ ហើយក៏មានអ្នកខ្លះទៀតបានងាកទៅចាក់មុខរបរបន្ថែម ពីលើអាជីពសិល្បៈរបស់ពួកគេ៕

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap