ប្រទេសថៃមានករណីជំងឺកូវីដ ១៩ សរុបចំនួន ២២,៦៤៤ ករណី បន្ទាប់ពីបានកត់ត្រាករណីថ្មីចំនួន ៥៨៦ ករណីនៅថ្ងៃនេះ

រដ្ឋាភិបាលថៃនៅថ្ងៃសុក្រ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ បានរាយការណ៍ពីករណីជំងឺ COVID-19 ថ្មីចំនួន ៥៨៦ ករណី ដោយក្នុងនោះមានការចម្លងក្នុងសហគមន៍ចំនួន ៥៧៣ ករណី និងករណីនាំចូលចំនួន ១៣ ករណី ដែលនាំឱ្យចំនួនសរុបកើនដល់ ២២,៦៤៤ ករណី។ លោក Apisamai Srirangson ជំនួយការអ្នកនាំពាក្យមជ្ឈមណ្ឌលរដ្ឋបាលសម្រាប់ស្ថានភាពជំងឺ COVID-19 បាននិយាយថា ក្នុងចំណោមករណីក្នុងស្រុកទាំងអស់មានករណីចំនួន ៥២៦ ករណី ត្រូវបានរកឃើញពីការធ្វើតេស្ដនៅតាមសហគមន៍ និងមាន ៤៧ ករណី ត្រូវបានរកឃើញពីការធ្វើតេស្ដនៅមន្ទីរពេទ្យ។

ចាប់តាំងពីជំងឺ COVID-19 មានវត្តមាននៅក្នុងប្រទេសថៃ ប្រទេសនេះបានកត់ត្រាករណី COVID-19 សរុបទាំងអស់ ២២,៦៤៤ ករណី ខណៈដែលករណីក្នុងស្រុកទាំងអស់ គឺភាគច្រើនត្រូវបានរកឃើញនៅខេត្តសាមុតសាខន ដែលពីដំបូងៗវាផ្ទុះឡើងនៅក្នុងផ្សារបង្គាមួយកន្លែង។ ចំណែកអ្នកជំងឺចំនួន ១៥,៣៣១ នាក់ ក៏បានជាសះស្បើយផងដែរ ហើយនៅសល់អ្នកជំងឺតែ ៧,២៣៤ នាក់ប៉ុណ្ណោះ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ពុំមានការស្លាប់ថ្មីត្រូវបានកត់ត្រានោះទេ ដូច្នេះករណីនៃការស្លាប់សរុបមាន ៧៩នាក់ ដដែល៕

ប្រភព៖ បាងកកប៉ុស្តិ៍

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap