ក្រុមហ៊ុនចនសុនបានស្នើសុំ FDA ដើម្បីផ្តល់សិទ្ធិអនុញ្ញាតឱ្យមានការប្រើប្រាស់វ៉ាក់សាំងចាក់តែមួយដូស ដែលខ្លួនជាអ្នកបង្កើតឡើង

ក្រុមហ៊ុនចនសុនបានស្នើសុំ FDA ដើម្បីផ្តល់សិទ្ធិអនុញ្ញាតឱ្យមានការប្រើប្រាស់វ៉ាក់សាំងចាក់តែមួយដូស ដែលខ្លួនជាអ្នកបង្កើតឡើង

ក្រុមហ៊ុនចនសុន (Johnson & Johnson) បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនបានស្នើសុំនិយតករសុខភាពរបស់សហរដ្ឋអាមេរិក ដើម្បីផ្តល់សិទ្ធិអនុញ្ញាតវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលចាក់តែមួយដូសរបស់ខ្លួន សម្រាប់ការប្រើប្រាស់ជាបន្ទាន់នៅទីនោះ។ ការដាក់ពាក្យសុំរបស់ក្រុមហ៊ុនទៅកាន់រដ្ឋបាលចំណីអាហារនិងឪសថអាមេរិក (FDA) អនុវត្តតាមរបាយការណ៍របស់ខ្លួនកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ដោយក្នុងនោះបាននិយាយថា វ៉ាក់សាំងនេះមានអត្រាការពារបាន ៦៦% នៅក្នុងការសាកល្បងទូទាំងពិភពលោករបស់ខ្លួន។

វ៉ាក់សាំងចាក់តែមួយដូសរបស់ J&J អាចជួយបង្កើនការផ្គត់ផ្គង់ និងធ្វើឱ្យយុទ្ធនាការចាក់ថ្នាំបង្ការជំងឺ COVID-19 របស់អាមេរិកកាន់តែមានភាពងាយស្រួល ចំពេលមានការព្រួយបារម្ភថ្មីៗពីការចម្លងលឿនជាងមុននៃប្រភេទជំងឺ COVID-19 មកពីអង់គ្លេស និងអាហ្វ្រិចខាងត្បូង។ មិនដូចវ៉ាក់សាំងពី Pfizer Inc / BioNTech SE និង Moderna Inc, វ៉ាក់សាំងរបស់ក្រុមហ៊ុន J & J មិនតម្រូវឱ្យចាក់ ២លើក ដូចគេនោះទេ។

ជម្រាបដែរថា វ៉ាក់សាំងរបស់ក្រុមហ៊ុន J&J ប្រើវីរុសផ្តាសាយទូទៅមួយប្រភេទហៅថា adenovirus type 26 ដើម្បីណែនាំប្រូតេអ៊ីនកូរ៉ូណាទៅក្នុងកោសិកា និងបង្កឱ្យមានប្រតិកម្មភាពស៊ាំ។ ចំណែកវ៉ាក់សាំង Pfizer / BioNTech និង Moderna ប្រើបច្ចេកវិទ្យាថ្មី ដែលមានឈ្មោះថា messenger RNA (mRNA) ដែលតម្រូវឱ្យវារក្សាទុកវ៉ាក់សាំងក្នុងម៉ាស៊ីនបង្កក៕

ប្រភព៖ Aljazeera

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap