ល្អ​ណាស់! រូបមន្ត​​ទឹក​ក្រូច​សើច​លាយ​​សូដា​ ទទួល​ទាន​ ១​ កែវ​រៀងរាល់​ថ្ងៃ​ រំលាយ​ខ្លាញ់​លឿន ​អារម្មណ៍​ស្រស់​ស្រាយ​ ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សុខភាព​គឺ​ជា​រឿង​សំខាន់​បំផុត​ មិន​ថា​ជា​របប​អាហារ​ ភេសជ្ជៈ​ ការ​ធ្វើ​លំហាត់​ប្រាណ​ និង​ការ​មើល​ថែ​ខ្លួន​ឯង​។​ ទាំង​នេះ​គឺ​ជា​កត្តា​ចម្បង​ដែល​អាច​នាំ​យើង​ទៅ​រក​សុខភាព​រឹងមាំ​ និង​ចៀស​ផុត​ពី​រោគា​ទាំង​ឡាយ​ទាំង​ពួង​។​ ថ្ងៃ​នេះ​ទំព័រ ផ្ទះស្នេហ៍ ​នឹងធ្វើការ​ចែក​រំលែក​ពី​រូបមន្ត​ទឹក​ក្រូច​សើច​សូដា​ដែល​អាច​ធ្វើ​ដោយ​ខ្លួន​ឯង​ងាយ​ៗ​ និង​ល្អ​ចំពោះ​សុខភាព​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្រឿង​ផ្សំ​ភេសជ្ជៈ​ក្រូចសើច​សូដា​ ៖​-​ ក្រូច​សើច​ ១​ ផ្លែ​ -​ សូដា​ ១​ ឬ​ ២​ ដប​។​ វិធី​ធ្វើ​ ៖​ ១.​ យក​ក្រូច​សើច​ទៅ​លាង​ទឹក​ឱ្យ​ស្អាត​ រួច​កាត់​ជា​ពីរ​កំណាត់​។​ ច្របាច់​ក្រូច​សើច​យក​តែ​ទឹក​ចំនួន​ ១​ ផ្លែ​ចូល​ក្នុង​កែវ​។​ ចាក់​ទឹក​សូដា​ចូល​ចំនួន​ ១​ ដប​រួច​កូរ​ឱ្យ​ចូល​គ្នា​។​ បន្ទាប់​មក​បន្ថែម​ទឹក​កក​ជា​ការ​ស្រេច​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​វិធី​ទទួល​ទាន​ ៖​ អាច​ទទួល​ទាន​បាន​រាល់​ថ្ងៃ​ មួយ​ថ្ងៃ​ ១​ កែវ​។​ គួរ​ទទួល​ទាន​មុន​អាហារ​ពេល​ព្រឹក​ ៣០​ នាទី​ជា​រៀង​រាល់​ថ្ងៃ​។​ ថែម​ជូន​រូបមន្ត​ធ្វើ​ទឹក​ក្រូច​ឆ្មារ​សូដា​ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទឹក​ក្រូចឆ្មារ​សូដា​ក៏​ជា​ភេសជ្ជៈ​មួយ​មុខ​ទៀត​ផ្តល់​ប្រយោជន៍​ច្រើន​យ៉ាង​ដែរ​ គ្រាន់​តែ​ច្របាច់​ក្រូចឆ្មារ​ចូល​ទៅ​ក្នុង​កែវ​។​ សម្រាប់​អ្នក​ដែល​ចូលចិត្ត​ផ្អែម​អាច​បន្ថែម​ទឹក​ឃ្មុំ​ ១​ ស្លាប​ព្រា​ និង​អំបិល​បន្តិច​។​ បន្ទាប់​មក​បន្ថែម​ដោយ​ទឹក​សូដា​ រួច​កូរ​ឱ្យ​សព្វ​ល្អ​រួច​បន្ថែម​ទឹក​កក​ដើម្បី​កាន់​តែ​ងាយ​ស្រួល​ទទួល​ទាន​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចំពោះ​អ្នក​ដែល​ត្រូវ​ការ​ទទួល​ទាន​បែប​ក្តៅ​ៗ​ ក៏​ងាយ​ស្រួល​ដែរ​ ដោយ​ច្របាច់​ក្រូច​ឆ្មារ​ចូល​ទៅ​ក្នុង​កែវ​ ដាក់​ទឹក​ឃ្មុំ​ ១​ ស្លាប​ព្រា​ អំបិល​បន្តិច​ រួច​ចាក់​ទឹក​ក្តៅ​ចូល​ កូរ​ឱ្យ​សព្វ​។​ បន្ទាប់​ពី​ទទួល​ទាន​ហើយ​នឹង​មាន​អារម្មណ៍​ស្រឡះ​បំពង់​ក​ ថែម​ទាំង​អាច​បំបាត់​អាការៈ​ឈឺក​ ស្ងួត​បំពង់​ក​បាន​ដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គុណ​ប្រយោជន៍​របស់​ក្រូច​សើច​ ៖​ -​ ជា​ឱសថ​បុរាណ​ដែល​មាន​សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម​ ថែម​ទាំង​ជួយ​បង្កើត​អង់ទីគ័រ​បាន​យ៉ាង​ល្អ​នៅ​ក្នុង​រាងកាយ​។​ ធ្វើ​ឱ្យ​រាងកាយ​រឹងមាំ​ និង​ប្រឆាំង​ជំងឺ​ផ្សេង​ៗ​បាន​ជា​ច្រើន​មុខ​។​ -​ ក្រូច​សើច​អាច​យក​មក​ធ្វើ​ជា​ថ្នាំ​ក្នុង​ការ​បណ្ដេញ​ខ្យល់​ ព្យាបាល​អាការៈ​ចុក​ឆ្អល់​ពោះ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​-​ មិន​តែ​ប៉ុណ្ណោះ​ក្រូច​សើច​ក៏​ជួយ​ក្នុង​ការ​បញ្ចុះ​ជាតិ​ខ្លាញ់​ រំលាយ​ខ្លាញ់​ក្នុង​សរសៃ​ឈាម​បាន​យ៉ាង​ល្អ​ និង​ធ្វើ​ឱ្យ​រាងកាយ​បំពេញ​តួនាទី​ប្រសើរ​ឡើង​។​ គុណ​ប្រយោជន៍​ទឹក​សូដា​ ៖​ -​ ពេល​យក​ទឹក​សូដា​ទៅ​លាយ​ជាមួយ​ភេសជ្ជៈ​ផ្សេង​ៗ​ដើម្បី​បង្កើន​ភាព​ស្រស់​ស្រាយ​។​ អាច​យក​ទៅ​លាយ​ជាមួយ​ភេសជ្ជៈ​បាន​យ៉ាង​ច្រើន​ប្រភេទ​ និង​បង្កើន​រសជាតិ​ឆ្ងាញ់​៕

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap