សង្គម​ការងារ​ពិបាក​ណាស់ បើ​អ្នក​មិន​ចេះ ១០​ យ៉ាង​នេះ​ទេ​ប្រាកដ​គ្មាន​ផ្លូវ​ជោគជ័យ​ឡើយ

បច្ចុប្បន្ន​​អ្នក​ធ្វើ​ការ​ដើម្បី​រក​លុយ​ចិញ្ចឹម​គ្រួសារ​ដូច​ជា​យើង​ ត្រូវ​ចេះ​បត់បែន​ខ្លួន​តាម​កាលៈ​ទេសៈ​និង​ស្ថានការណ៍​ដែល​កំពុង​តែ​ប្រកួត​ប្រជែង​យ៉ាង​ក្តៅ​គគុក​។​ ពិភព​លោក​វិល​ទៅ​មុខ​ជានិច្ច​ ប្រសិន​បើ​យើង​គិត​មិន​ទាន់​គេ​ទេ​ ប្រាកដ​ជា​នៅ​មួយ​កន្លែង​មិន​ខាន​។​ ទើប​ថ្ងៃ​នេះ​ទំព័រ ផ្ទះស្នេហ៍ ​សូម​ណែនាំ​ការ​គិត​ ១០​ យ៉ាង​ដើម្បី​ឱ្យ​ជីវិត​កាន់​តែ​មាន​តម្លៃ​។​ ជឿ​ថា​មនុស្ស​ជា​ច្រើន​ដែល​បាន​អាន​អត្ថបទ​នេះ​ហើយ​ ប្រាកដ​ជា​អាច​ត្រលប់​មក​កសាង​ប្រយោជន៍​ក្នុង​ជីវិត​ខ្លួន​បាន​​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១.​ ត្រូវ​ប្រកួត​ប្រជែង​ជាមួយ​ខ្លួន​ឯង​ជា​រៀង​រាល់​ថ្ងៃ​៖ កុំ​រវល់​តែ​ទៅ​ច្រណែន​ឈ្នានីស​ជាមួយ​អ្នក​ដទៃ​ ហើយ​មក​អង្គុយ​តូច​ចិត្ត​ខ្លួន​ឯង​ដែល​មិន​បាន​ដូច​គេ​។​ ប្រសិន​បើ​ចង់​ឱ្យ​ដូច​គេ​ ខ្លួន​ត្រូវ​បង្កើន​ការ​ហ្វឹក​ហាត់​ដោយ​ចាត់​ទុក​គេ​ជា​គម្រូ​ និង​ចាប់​ផ្តើម​ធ្វើ​តាំង​ពី​ពេល​នេះ​ទៅ​​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មនុស្ស​យើង​ត្រូវ​ចេះ​ស្វែងរក​ឱកាស​ ព្រោះ​ឱកាស​មិន​អាច​រត់​មក​រក​មនុស្ស​ដែល​កំពុង​ដេក​លក់​បាន​ទេ​។​ ប៉ុន្តែ​យ៉ាង​ហោច​ណាស់​ក៏​ត្រូវ​ចេះ​រៀន​ទទួល​យក​អ្វី​ដែល​ខ្លួន​មាន​នៅ​ពេល​នេះ​ ព្រោះ​វា​ជា​របស់​ដំបូង​ដែល​អ្នក​ទទួល​បាន​។​ ប្រសិន​បើ​យើង​ត្រៀម​ខ្លួន​រួចរាល់​តាំង​តែ​ថ្ងៃ​នេះ​ទៅ​ មិន​ថា​ឱកាស​តូច​ឬ​ធំ​អ្នក​ប្រាកដ​ជា​ចាប់​បាន​ទាំង​អស់​​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២.​ គ្រប់​យ៉ាង​ស្ថិត​នៅ​លើ​ការ​សម្រេច​ចិត្ត​របស់​យើង​៖ មិន​ថា​មាន​អ្វី​ចូល​មក​ក៏​ដោយ​ គួរ​ធ្វើ​ការ​តបស្នង​ទៅ​វិញ​ដោយ​គំនិត​វិជ្ជមាន​ ព្រោះ​មិន​មាន​អ្វី​ធំ​ជាង​ចិត្ត​របស់​យើង​ទេ​។​ ប្រសិន​បើ​យើង​រើស​យក​ការ​រស់នៅ​ប្រកប​ដោយ​សេចក្តី​សុខ​វា​នឹង​សុខ​។​ ជ្រើស​យក​ការ​តស៊ូ​នឹង​រឿង​គ្រប់​យ៉ាង​ដោយ​ចិត្ត​ដ៏​រឹងមំាំ​ យក​ឈ្នះ​ភាព​សោកសៅ​និង​ភាព​ទន់​ខ្សោយ​ឱ្យ​បាន​​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្មាន​អ្នក​ណា​មើល​ងាយ​អ្នក​បាន​ ក្រៅ​ពី​អ្នក​មើល​ងាយ​ខ្លួន​ឯង​ទេ​ព្រោះ​គ្រប់​យ៉ាង​គឺ​ចាប់​ផ្តើម​ពី​អ្នក​។​ កុំ​រវល់​តែ​ទៅ​​ចាប់​អារម្មណ៍​នឹង​រឿង​ដែល​ឥត​ប្រយោជន៍​ មនុស្ស​ដែល​រឹងមាំ​គេ​សម្តៅ​ទៅ​រក​គោល​បំណង​ដែល​ព្រាង​ទុក​ និង​ចាប់​ផ្តើម​ធ្វើ​ភ្លាម​ៗ​។​ បែប​នេះ​ទើប​មិន​ធ្វើ​ឱ្យ​អ្នក​ស្តាយក្រោយ​ចំពោះ​អតីតកាល​ដែល​មិន​អាច​កែប្រែ​បាន​​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣.​ ស្គាល់​ខ្លួន​ឯង​ឱ្យ​ច្បាស់​៖ រៀន​សូត្រ​ពី​ចំណុច​ខ្លាំង​និង​ចំណុច​ខ្សោយ​របស់​ខ្លួន​ឯង​ ទទួល​យក​ភាព​ជា​ខ្លួន​ឯង​។​ បើ​ចេះ​តែ​បណ្តោយ​ឱ្យ​អ្នក​ដទៃ​ចូល​មក​កំណត់​ភាព​ជា​ខ្លួន​អ្នក​នោះ​ តើ​ថ្ងៃ​ណា​ទៅ​ទើប​អាច​ធ្វើ​អ្វី​តាម​ដែល​ខ្លួន​ចង់​ធ្វើ​នោះ​?​ ដូច្នេះ​ត្រូវ​ចេះ​ប្រើប្រាស់​ជីវិត​តាម​ច្បាប់​របស់​ខ្លួន​ឯង​ មាន​ភាព​សោមនស្ស​ជាមួយ​នឹង​អត្តសញ្ញាណ​របស់​ខ្លួន​ ព្រោះ​គ្មាន​នរណា​មក​ដណ្តើម​របស់​ទាំង​នេះ​ពី​អ្នក​បាន​ឡើយ​​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤.​ តម្លៃ​របស់​អ្នក​ស្ថិត​នៅ​លើ​សេចក្តី​សុខ​ក្នុង​ការ​ចែក​រំលែក​៖ អ្នក​អាច​ផ្តល់​ក្តី​សុខ​ដល់​មនុស្ស​ជុំវិញ​ខ្លួន​បាន​ច្រើន​ប៉ុណ្ណា​ អ្នក​នឹង​ទទួល​បាន​របស់​ទាំង​នោះ​មក​វិញ​ច្រើន​ដូច​គ្នា​។​ រាល់​ថ្ងៃ​នេះ​សម្បូរ​មនុស្ស​ដែល​មិន​ចង់​បាន​របស់​ដែល​ខ្លួន​ឯង​មាន​ ទើប​បង្កើត​ជា​ទម្លាប់​ចង់​បាន​នេះ​ ចង់​បាន​នោះ​ឥត​ឈប់ឈរ​​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្យាយាម​លះបង់​ការ​ចង់​បាន​ចោល​ខ្លះ​ ហើយ​ងាក​មក​មើល​ថា​តើ​មនុស្ស​ជុំវិញ​ខ្លួន​យើង​ គេ​កំពុង​តែ​ត្រូវ​ការ​អ្វី​ខ្លះ​?​ របស់​ម្យ៉ាង​ដែល​លុយ​មិន​អាច​ទិញ​បាន​គឺ​ “​សេចក្តី​សុខ​”​ ដូច្នេះ​ត្រូវ​ចែក​រំលែក​ឱ្យ​បាន​ច្រើន​ ហើយ​សង្គម​កាន់​តែ​រីក​ចម្រើន​ក៏​ដោយ​សារ​ការ​ចែក​រំលែក​របស់​អ្នក​ដែរ​។​ ទី​បញ្ចប់​អ្នក​នឹង​កោត​សរសើរ​ខ្លួន​ឯង​ ព្រោះ​បាន​ធ្វើ​ឱ្យ​ជីវិត​កាន់​តែ​មាន​តម្លៃ​​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៥.​ មាន​វិន័យ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​៖ ពេល​ណា​ដែល​សេរីភាព​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​ ពេល​នោះ​ជីវិត​អ្នក​នឹង​ត្រូវ​បាន​រៀប​ចំ​យ៉ាង​មាន​របៀប​រៀបរយ​។​ តែ​បើ​មិន​អាច​បង្កើត​វិន័យ​សម្រាប់​ខ្លួន​ឯង​បាន​ទេ​ មាន​លុយ​ចាយ​តាម​អំពើ​ចិត្ត​ ថ្ងៃ​ណា​មួយ​នឹង​មាន​តែ​បំណុល​ជាប់​ខ្លួន​។​ ដូច្នេះ​កុំ​បណ្តោយ​ឱ្យ​ការ​និយម​ពី​បរិស្ថាន​ខាង​ក្រៅ​មក​ធ្វើ​ឱ្យ​ជីវិត​អ្នក​ច្របូក​ច្របល់​​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៦.​ ស្គាល់​ល្អ​ ស្គាល់​អាក្រក់​៖ ប្រសិន​បើ​ចង់​ធ្វើ​អ្វី​ហើយ​ ចូរ​កុំ​រូញ​រា​ត្រូវ​ចាប់​ផ្តើម​ធ្វើ​ភ្លាម​។​ ប៉ុន្តែ​…​បើ​គិត​ថា​ធ្វើ​ទៅ​នឹង​មាន​ផល​អ្វី​ក៏​ដោយ​ដែល​បណ្តាល​ឱ្យ​មាន​ការ​ឈឺចាប់​និង​ស្តាយ​ក្រោយ​នៅ​ពេល​ក្រោយ​នោះ​ ក៏​ត្រូវ​ហាម​ចិត្ត​កុំ​ឱ្យ​ធ្វើ​ជា​ដាច់​ខាត​។​ ត្រូវ​ចេះ​រក្សា​សីល​ ៥​ របស់​មនុស្ស​ឱ្យ​បាន​ហ្មត់ចត់​​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៧.​ ការងារ​ជា​ក្រុម​នឹង​នាំ​ទៅ​រក​ភាព​ជោគជ័យ​៖ មាន​ប្រយោគ​មួយ​លើក​ឡើង​ថា​ “​បើ​ទៅ​ម្នាក់​ឯង​ទៅ​បាន​លឿន​ តែ​បើ​ទៅ​ជា​ក្រុម​ទៅ​បាន​ឆ្ងាយ​ជាង​”​។​ នៅ​ក្នុង​សង្គម​ដែល​មាន​តែ​ការ​ប្រកួត​ប្រជែង​នេះ​មិន​មាន​នរណា​អាច​ពូកែ​ដាច់​គេ​តែ​ម្នាក់​គត់​នោះ​ទេ​ តែ​ជា​ថាមពល​ដែល​បាន​មក​ពី​ខ្សែ​បណ្តាញ​ទៅ​វិញ​ទេ​។​ នៅ​ពេល​ដែល​មនុស្ស​ម្នាក់​មាន​ចំណុច​ពូកែ​រៀង​ៗ​ខ្លួន​ នៅ​ពេល​មក​រួម​គ្នា​ជា​ក្រុម​ចំណុច​ខ្លាំង​ទាំង​នោះ​នឹង​លេច​ចេញ​មក​កាន់​តែ​ច្បាស់​។​ ដូច្នេះ​ហើយ​ទើប​ការ​ធ្វើ​ការងារ​ជា​ក្រុម​ អាច​ទៅ​រក​ភាព​ជោគជ័យ​បាន​លឿន​ជាង​ការ​ធ្វើ​ជា​បុគ្គល​​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៨.​ ប្រកាន់​ខ្ជាប់​នូវ​អំពើ​ល្អ​ទោះ​មិន​មាន​អ្នក​ណា​ឃើញ​៖ មិន​ចាំ​បាច់​ឱ្យ​អ្នក​ណា​មក​ចាំ​តាម​ដាន​សង្កេត​យើង​គ្រប់​ពេល​វេលា​នោះ​ទេ​ ត្រូវ​ធ្វើ​ជា​អ្នក​ដឹក​នាំ​សម្រាប់​ខ្លួន​ឯង​ឱ្យ​បាន​ រៀន​គ្រប់​គ្រង​ខ្លួន​ឯង​ឱ្យ​ក្លាយ​ទៅ​ជា​មនុស្ស​ល្អ​។​ នេះ​ទើប​ជា​ចំណុច​ដែល​ពិសេស​បំផុត​ក្នុង​ការ​កើត​ជា​មនុស្ស​នៅ​លើ​លោក​នេះ​​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៩.​ ស្គាល់​ចាញ់​ ស្គាល់​ឈ្នះ​ ចេះ​​អភ័យទោស​៖ មនុស្ស​គ្រប់​រូប​ដែល​មាន​ជីវិត​ តែង​តែ​មាន​កិលេស​ សុំ​តែ​ម្យ៉ាង​គឺ​ អារម្មណ៍​ចាញ់​ឈ្នះ​មាន​តែ​នៅ​ក្នុង​ភារកិច្ច​ទៅ​ចុះ​។​ កុំ​បណ្តោយ​ឱ្យ​វា​ក្លាយ​ទៅ​ជា​គំនុំ​គំគួន​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​ ព្រោះ​វា​ដូច​ជា​ដុំ​ភ្លើង​ដែល​នៅ​ក្នុង​ទ្រូង​គ្មាន​ថ្ងៃ​រលត់​ ហើយ​ជា​ការ​កសាង​សត្រូវ​ដោយ​មិន​ដឹង​ខ្លួន​​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១០.​ ធ្វើ​អ្វី​ ត្រូវ​ធ្វើ​ឱ្យ​អស់​ពី​កម្លាំង​កាយ​ចិត្ត​៖ មិន​ថា​ធ្វើ​អ្វី​ក៏​ដោយ​ ត្រូវ​ពុះពារ​និង​មាន​គុណភាព​ពិត​ប្រាកដ​ កុំ​លេង​សើច​ឱ្យ​តែ​រួច​ពី​ដៃ​។​ បើ​លទ្ធផល​ទាប​ជាង​ការ​កំណត់​ច្រើន​ដង​ពេក​ ធ្វើ​ឱ្យ​គេ​អាច​នឹង​ស្វែងរក​មនុស្ស​ដែល​ពូកែ​ជាង​មក​ជំនួស​អ្នក​បាន​។​ ដូច្នេះ​ត្រូវ​ចេះ​រក​ចំណុច​ខ្លាំង​របស់​ខ្លួន​ឱ្យ​ឃើញ​ រួច​ចាប់​ផ្តើម​បញ្ចេញ​វា​មក​ឱ្យ​បាន​ត្រឹម​ត្រូវ​​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សង្ឃឹម​ថា​គំនិត​ទាំង​ ១០​ នេះ​នឹង​ក្លាយ​ជា​ប្រយោជន៍​សម្រាប់​មិត្ត​អ្នក​អាន​គ្រប់​រូប​ ដើម្បី​ចូល​រួម​ទទួល​អបអរ​សាទរ​ឆ្នាំ​ថ្មី​ ២០២១​ ហើយ​ចាំ​ទទួល​ជីវិត​ដែល​ថ្មី​ប្រកប​ដោយ​គុណ​តម្លៃ​និង​ជា​ជីវិត​ដែល​មាន​អត្ថន័យ​នៅ​ពេល​ដែល​ពេល​វេលា​កន្លង​ហួស​ទៅ​​ ៕

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap