មនុស្ស​​ស្រី​គិត​រាក់​ស្រលាញ់​បុរស​សំឡឹង​ទ្រព្យ​ក្រៅ តែ​មនុស្ស​ស្រី​គិត​ជ្រៅ​នឹង​​មើល​លើ ៥ ​ចំណុច​នេះ

ប្រសិនបើ​អ្នក​ចង់​ស្គាល់​មនុស្សម្នាក់​ឲ្យ​បាន​លឿន សូម​សង្កេតមើល​មិត្តភក្តិ​របស់​គេ។ ប្រសិនបើ​គេ​មាន​មិត្តភក្តិ​នៅ​ជុំវិញ​ខ្លួន​ច្រើន នោះ​វា​អាច​ជា​ការ​ឆ្លុះបញ្ចាំង​ពី​កម្រិត និង​គុណភាព​នៃ​ជីវិត​របស់​គេ​បាន។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មនុស្សស្រី​ដែល​អាត្មានិយម​ស្រលាញ់​មនុស្សប្រុស​ម្នាក់ គឺ​មើល​ឃើញ​តែ​លុយ​ប៉ុណ្ណោះ ប៉ុន្តែ​សម្រាប់​មនុស្សស្រី​ដែល​ឆ្លាតវៃ​វិញ គឺ​មើល​តែ ៤ ចំណុច​នេះ​នៅ​លើ​មនុស្សប្រុស​ប៉ុណ្ណោះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១) អត្តចរិតរ​បស់​គេ៖ ប្រសិនបើ​អ្នក​ចង់​ដឹង​ថា​បុរស​នោះ​សក្ដិសម​នឹង​ជីវិត​របស់​អ្នក​ឬ​អត់ សូម​សង្កេត និង​យកចិត្ត​ទុកដាក់​លើ​អត្តចរិត បុគ្គលិក​លក្ខណៈ​របស់​គេ​ទៅ។ បុគ្គលិកលក្ខណៈ​របស់​គេ​ពឹងផ្អែក​លើ​អាកប្បកិរិយា​មិន​ដឹង​ខ្លួន​ទូទៅ​ ដែល​គេ​មាន​ចំពោះ​អ្នក។ បុរស​ដែល​អាច​ទុកចិត្ត​បាន​ពិត​ជា​នឹង​ព្រួយបារម្ភពី​អ្នក។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅពេល​ប្រឈមមុខ​នឹង​បញ្ហា​អ្វី​មួយ គេ​នឹង​យកចិត្ត​ទុកដាក់​ចំពោះ​ជីវិត​របស់​អ្នក ជាង​បញ្ហា​ផ្ទាល់ខ្លួន។ នៅពេល​អ្នក​ចង់​ចាប់ផ្តើម​អាពាហ៍ពិពាហ៍ មនុស្សស្រី​ត្រូវតែ​បើកភ្នែក​មើល​បុគ្គលិកលក្ខណៈ​របស់​គ្នា​ទៅវិញ​ទៅមក​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ។ អ្នក​ត្រូវតែ​មើល​ពី​សកម្មភាព​ជាក់ស្តែង​របស់​គេ។ បុរស​ដែល​ក្លាហាន​នឹង​មិន​ក្បត់ និង​បោះបង់​អ្នក​ចោល​ឡើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២) ការ​គ្រប់គ្រង​អារម្មណ៍​របស់​គេ៖ មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​ចេះ​ខឹង មួម៉ៅ តែ​សម្រាប់​មនុស្សប្រុស​ដែល​មាន​ភាពចាស់ទុំ និង​មាន​ស្ថិរភាព គេ​តែងតែ​ដឹង​ពី​របៀប​ដើម្បី​គ្រប់គ្រង​អារម្មណ៍​របស់​គេ​មិន​ឲ្យ​កំហឹង​គ្រប​ដណ្ដប់​លើ​ខ្លួន​បាន​ឡើយ។ អ្នក​គួរតែ Date មនុស្សប្រុស​បែប​នេះ នោះ​អ្នក​នឹង​មាន​ជីវិត​ដ៏​មាន​សុភមង្គល​មួយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមពិត​មនុស្សស្រី​សប្បាយចិត្ត ឬអត់ គ្រាន់តែ​មើល​មុខ​នាង គឺ​ល្មម​នឹង​មើល​ឃើញ​ហើយ។ បុរស​ល្អ​ម្នាក់​នឹង​ធ្វើ​ឲ្យ​នារី​ដែល​ខ្លួន​ស្រលាញ់​ពេញចិត្ត​អាច​មាន​ស្នាម​ញញឹម​ពោរពេញ​ដោយ​សុភមង្គល​ពិត​ប្រាកដ ហើយ​ត្រូវ​ខិតខំ​រហូត​ដល់​ទីបញ្ចប់។ ប្រសិនបើ​គេ​អាច​ផ្លាស់ប្តូរ​បុគ្គលិកលក្ខណៈ​របស់​គេ​សម្រាប់​អ្នក នោះ​អ្នក​មិន​ត្រូវ​ធ្វើ​ឲ្យ​របូត​ពី​ដៃ​ឡើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣) ទំនាក់​ទំនង​របស់​គេ៖ ប្រសិនបើ​អ្នក​ចង់​ស្គាល់​មនុស្សម្នាក់​ឲ្យ​បាន​លឿន សូម​សង្កេតមើល​មិត្តភក្តិ​របស់​គេ។ ប្រសិនបើ​គេ​មាន​មិត្តភក្តិ​នៅ​ជុំវិញ​ខ្លួន​ច្រើន នោះ​វា​អាច​ជា​ការ​ឆ្លុះបញ្ចាំង​ពី​កម្រិត និង​គុណភាព​នៃ​ជីវិត​របស់​គេ​បាន។ ផ្ទុយទៅវិញ ប្រសិនបើ​គេ​មាន​ក្រុម​មិត្ត​មិន​ល្អ មិន​យូរ​មិន​ឆាប់ គេ​នឹង​កា.ត់​ទៅ​តាម​នោះ​ដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤) ក្ដី​ស្រលាញ់​ពិត​ប្រាកដ៖ ការ​រៀប​ការ​ជាមួយ​បុរស​ល្អ​ម្នាក់​គឺ​មិន​ស្មើ​នឹង​ការ​រៀបការ​ជាមួយ​បុរស​ដែល​ស្រលាញ់​អ្នក​ដោយ​បេះដូង​បរិសុទ្ធ​របស់​គេ​នោះ​ទេ។ មនុស្ស​ស្រី​ឆ្លាត​វៃ​ដឹង​ថា​ បុរស​ដែល​ស្រលាញ់​នាង​ពិត​ប្រាកដ​អាច​មិន​មែន​បុរស​ជិះ​សេះស​ល្អ​គ្រប់​ដប់ ប៉ុន្តែ​គេ​មាន​បេះដូង​កក់ក្ដៅ​សម្រាប់​នាង គេ​ចាត់​ទុក​ក្ដី​សុខ​របស់​នាង​ជា​ក្ដី​សុខ​របស់​គេ ហើយ​នឹង​គ្មាន​ថ្ងៃ​ឲ្យ​នាង​ស្រក់​ទឹក​ភ្នែក​ដោយ​សារ​តែ​ការ​ក្បត់​ចិត្ត​នោះ​ឡើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៥) ឪពុក​ម្តាយ​របស់​គេ៖ ស្ថានភាព​គ្រួសារ​នៅ​ត្រង់​នេះ មិន​ត្រឹមតែ​ជា​ស្ថានភាព​សេដ្ឋកិច្ច​របស់​គ្រួសារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​របៀប​រស់នៅ និង​ថែរក្សា​សុភមង្គល​គ្រួសារ​របស់​មនុស្ស​នោះ​ផង​ដែរ។ ប្រសិនបើ​ស្វាមី​ព្រងើយកន្តើយ​នឹង​ការ​លះបង់​របស់​ភរិយា​គ្រប់ពេល នោះ​កូនៗ​របស់​ពួកគេ​ក៏​នឹង​ធ្វើ​បែបនេះ​ដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែ​ប្រសិនបើ​បុរស​ម្នាក់​រស់នៅ​ក្នុង​គ្រួសារ​ដែល​មាន​សុភមង្គល គេ​នឹង​ស្រលាញ់​អ្នកដទៃ​ឲ្យ​មាន​សុភមង្គល​បែបនោះ​ដែរ។ ដូច្នេះ​ហើយ សាវតា​គ្រួសារ​ពិត​ជា​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការកំណត់​បុគ្គលិកលក្ខណៈ​របស់​មនុស្ស​ម្នាក់ ៕

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap