ទម្លាប់ធ្វើ​រឿង ២ យ៉ាង​នេះ​នៅ​ពេល​ព្រឹក អាច​គ្រោះថ្នាក់​ដល់​ថ្លើម ជាង​ផឹកស្រា​ទៅ​ទៀត!

តើ​អ្នក​ដឹង​ទេ​ថា​មាន​ទម្លាប់ ២ យ៉ាង​ដែល​មនុស្ស​ជាច្រើន​ធ្វើ​នៅពេល​ព្រឹក អាច​បង្កគ្រោះថ្នាក់​ដល់​ថ្លើម ច្រើន​ជាង​ការផឹកស្រា និង​ការចូលគេង​នៅ​យប់ជ្រៅ​ទៅទៀត។ ខាង​ក្រោម​នេះ​គឺ​ជា​អ្វី​ដែល​អ្នក​គួរ​យល់ដឹង​ពាក់ព័ន្ធ​សុខភាព​ថ្លើម៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​១) ទប់នោម​នៅ​ពេលព្រឹក៖ មនុស្ស​ជាច្រើន​តែងតែ​ទប់នោម​នៅពេល​ភ្ញាក់​ពី​ដំណេក​ពេល​ព្រឹក ប៉ុន្តែ​ទម្លាប់​នេះ​មាន​គ្រោះថ្នាក់​ខ្លាំង​ណាស់។ អ្នកជំនាញ​ផ្នែកសុខភាព​និយាយ​ថា ការធ្វើបែបនេះ​នៅពេល​ព្រឹក​មាន​គ្រោះថ្នាក់​ខ្លាំង​មិន​មែន​សម្រាប់​តែ​តម្រង​នោម​តែ​សម្រាប់​ថ្លើម​ដូច​គ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាធម្មតា នៅពេល​អ្នក​នោម​នៅពេល​ព្រឹក ជាតិពុល​ដែល​បាន​កកកុញ​ពេញ​មួយយប់​នៅក្នុង​ថ្លើម​នឹង​ឆ្លងកាត់​ទៅតាម​ទឹកនោម។ ដូច្នេះ​ប្រសិនបើ​មិន​បាន​បញ្ចេញ​ឲ្យ​ទាន់ពេលវេលា​ទេ វា​បង្កើន​បន្ទុក​នៃ​ការបន្សាប​ជាតិពុល​ក្នុង​ថ្លើម​ដែល​នាំឲ្យ​មាន​ការពុលថ្លើម ខ្សោយថ្លើម រលាកថ្លើម និង​មហារីកថ្លើម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​២) មិន​បរិភោគ​អាហារ​ពេលព្រឹក៖ ដោយសារតែ​ភាពមមាញឹក ឬ​ទម្លាប់​ធ្វើឲ្យ​មនុស្ស​ជាច្រើន​រំលង​អាហារពេលព្រឹក សូម្បីតែ​ពេល​ពួកគេ​ដឹង​ថា​វាជា​អាហារ​សំខាន់​បំផុត​ប្រចាំថ្ងៃ​ក៏ដោយ។ ប្រសិនបើ​អ្នក​មិន​បរិភោគ​អាហារពេលព្រឹក​អស់រយៈពេល​ជាយូរមក នោះ​វា​នឹង​ធ្វើឲ្យ​រាងកាយ​របស់​អ្នក​ទទួលរង​នូវ​កង្វះអាហារូបត្ថម្ភភាព។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហើយ​នឹង​ធ្វើ​ឲ្យ អស់កម្លាំង ខ្សោយ និង​សរីរាង្គ​ខាងក្នុង​ក្រៀមស្វិត ជាពិសេស​គឺ​ខូចថ្លើម ។ អាហារពេលព្រឹក គឺជា​អាហារ​ដ៏​សំខាន់​បំផុត ដោយសារតែ​វា​ផ្តល់​ថាមពល​ដល់​សរីរាង្គ​ខាងក្នុង​រួមទាំង​ថ្លើម​ផងដែរ បន្ទាប់ពី​ការគេង​រយៈពេល​មួយយប់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រសិនបើ​អ្នក​រំលង​អាហារពេលព្រឹក វា​នឹង​បណ្តាល​ឲ្យ​មាន​ការប្រមូលផ្តុំ​ជាតិខ្លាញ់​នៅក្នុង​ថ្លើម និង​ជាតិស្ករ​ក្នុង​ឈាម​ទាប ដែល​បណ្តាល​ឲ្យ​សារជាតិ​គ្លីកូហ្សែន​នៅក្នុង​ថ្លើម​ថយចុះ ហើយ​អាំងស៊ុយលីន​ជួយ​បង្កើន​បន្ទុក​លើ​ថ្លើម។ ស្ថានភាព​នេះ​ប្រសិនបើ​ទុកចោល​យូរ​នឹង​បង្ក​ឲ្យ​មាន​ជំងឺខ្សោយថ្លើម រលាកថ្លើម ជំងឺក្រិនថ្លើម និង​មហារីក​ទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សញ្ញា​នៃ​ការ​ខ្សោយ​ថ្លើម​ដោយសារ​តែ​ជាតិ​ពុល៖ ១) រមាស់បាតដៃ៖ ថ្លើម​ខ្សោយ​នឹង​បណ្តាល​ឲ្យ​ដៃ​រមាស់។ មុខងារ​ថ្លើម​ខ្សោយ​នឹង​ប៉ះពាល់​ដល់​ការ​បញ្ចេញ​ជាតិ bilirubin ហើយ​បង្កើន​មាតិកា bilirubin ក្នុង​រាងកាយ បណ្តាល​ឲ្យ​រមាស់​នៅ​បាតដៃ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​២) ឡើង​ស​ៗ​នៅចំ​កណ្តាល​ក្រចក៖ ប្រសិនបើ​អ្នក​មាន​កើត​ចំណុច​ពណ៌ស​ដែល​មិនធម្មតា​នៅ​លើ​ក្រចកដៃ សូម​ប្រយ័ត្ន​ពី​ជំងឺថ្លើម ហើយ​ប្រសិនបើ​វា​មាន​ឆ្នូតផ្តេក អាច​ជា​សញ្ញា​នៃ​ជំងឺថ្លើម​ហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៣) ភ្នែក និង​ស្បែក​​ប្រែ​ជា​​ពណ៌​លឿង៖ ប្រសិនបើ​អ្នក​ឃើញ​ស្បែក និង​ភ្នែក​ប្រែ​ទៅ​ជា​ពណ៌​លឿង​បន្តិចម្តងៗ វាជា​ការព្រមាន​មួយ​ថា​ថ្លើម​មាន​ជាតិពុល​ច្រើន​ប្រសិនបើ​មិន​បាន​ព្យាបាល​ឲ្យ​បាន​លឿន​ទេ វា​នឹង​ងាយ​បង្ក​ឲ្យ​មាន​ជំងឺខ្សោយថ្លើម និង​មហារីកថ្លើម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៤) មុខខ្មៅ៖ ស្បែកមុខ​ខ្មៅ គឺ​ជា​ការព្រមាន​អំពី​ជំងឺថ្លើមរ៉ាំរ៉ៃ មុខងារ​ថ្លើមខ្សោយ ប៉ះពាល់​ដល់​កម្រិតអរម៉ូន និង​ការរំលាយអាហារ​មាន​ជាតិ​ពណ៌​មិន​ល្អ៕

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap