បើ​ប្រពន្ធ​តែង​ធ្វើ​រឿង ៥យ៉ាង​នេះ មាន​ន័យ​ថា​នាង​ស្រលាញ់​អ្នក​ខ្លាំង​ជាង​អ្វីៗ​ទាំងអស់

នៅ​ពេល​ក្រោយ​រៀបការ មនុស្ស​ស្រី​ភាគ​ច្រើន​នឹង​ទុក​ស្វាមី​ជា​មនុស្ស​ប្រុស​សំខាន់​បំផុត​ដែល​នាង​ត្រូវ​ផ្ញើ​ជីវិត​ដែល​នៅ​​សេសសល់​ជាមួយ។ ទោះ​បី​ជា​រៀបការ​បាន ១០ ឆ្នាំ ឬ ២០ ឆ្នាំ​ក៏​​ដោយ មនុស្ស​ស្រី​ដែល​ស្រលាញ់​ប្ដី​ខ្លាំង​តែង​​ធ្វើ​រឿង​ទាំងនេះ​ដើម្បី​ធ្វើ​ឲ្យ​ប្តី​សប្បាយ​ចិត្ត និង​កោតសរសើរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១) ទង្វើ​ផ្អែម​ល្ហែម​សាមញ្ញៗ៖ ចំពោះ​គូស្វាមីភរិយា​ដែល​បាន​រៀបការ​យូរ​មក​ហើយ ការ​ព្រងើយកន្តើយ​ជា​មួយ​ដៃ​គូ គឺ​ជា​រឿង​ដែល​កើតឡើង​ញឹកញាប់។ ស្ត្រី​ជា​ច្រើន​ជាប់​រវល់​ជាមួយ​ការ​មើល​ថែទាំ​កូនៗ និង​ការងារផ្ទះ មិន​មាន​ពេលវេលា​ដើម្បី​ចំណាយ​ជាមួយ​ស្វាមី​ទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែ​វា​មិន​ចំណាយពេល​យូរ​នោះ​ទេ​ដើម្បី​បង្ហាញ​ស្វាមី​របស់​អ្នក​ថា គាត់​តែងតែ​ជា​អាទិភាព​របស់​អ្នក​ជានិច្ច។ ចំណាយ​ពេល​ខ្លះ​ដើម្បី​ស្វាគមន៍​ស្វាមី​របស់​អ្នក ពេល​ត្រឡប់​មក​ផ្ទះ​វិញ​ដោយ​សេចក្តី​រីករាយ។ សូម​ឱ.ប​ស្វាមី​របស់​អ្នក ហើយ​ថើប ​បបូរមាត់គាត់​ក៏បាន។ ការ​ធ្វើ​ដូច្នេះ នឹង​ជួយ​គាត់​បំបាត់​ភាព​អស់​កម្លាំង​ជាមិនខាន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២) ផ្ដល់​ពេលវេលា​ឲ្យ​ប្ដី​ធ្វើ​អ្វី​​ដែល​ចូលចិត្ត៖ ប្រហែល​ជា​ស្ត្រី​មិន​ចូលចិត្ត​កីឡា ឬ​ហាត់ប្រាណ​ទេ ហើយ​ការ​ដែល​ប្តី​របស់​អ្នក​ចេញ​ទៅ​លេង​បាល់ទាត់ ធ្វើ​ឲ្យ​អ្នក​មិន​សប្បាយចិត្ត។ ប៉ុន្តែ​ត្រូវ​គិត​ថា គ្មាន​នរណា​ម្នាក់​បង្ខំ​អ្នក​ឲ្យ​ចូលចិត្ត​អ្វី​ដែល​ប្តី​អ្នក​ចូលចិត្ត​នោះ​ទេ គ្រាន់តែ​ផ្តល់​ឲ្យ​គាត់​នូវ​ចន្លោះ​ទំនេរ​បន្តិចបន្តួច ដើម្បី​ឲ្យ​គាត់​សប្បាយចិត្ត។ សូម​ឲ្យ​គាត់​ធ្វើអ្វី​ដែល​ជា​ចំណង់​ចំណូលចិត្ត ដោយ​មិន​ប៉ះពាល់​ដល់​គ្រួសារ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣) មើល​ថែ​ប្ដី​យ៉ាង​យក​ចិត្ត​ទុក​ដាក់៖ ជា​ការ​ពិត​ណាស់ អ្នក​បាន​បម្រើ​សមាជិក​ក្នុង​គ្រួសារ​បាន​យ៉ាង​ច្រើន។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ជួន​កាល​អ្នក​ក៏​អាច​ធ្វើអ្វី​ដែល​ខុស​ពី​ទម្លាប់​រស់​នៅ​ធម្មតា។ ប្រសិនបើ​ប្តី​របស់​អ្នក​នឿយហត់​ពី​ការងារ អ្នក​អាច​ជួយ​ម៉ាស្សា​ឲ្យ​គាត់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ពេល​គាត់​ត្រលប់​មក​ផ្ទះ​យឺត​ដោយ​សារ​ជាប់​ភារកិច្ច​ការងារ អ្នក​គួរ​តែ​មាន​អារហារ​ចម្អិន​សម្រាប់​គាត់ មិន​ត្រូវ​ឲ្យ​គាត់​ញ៉ាំ​មី​នោះ​ទេ។ រឿង​តូចតាច​ដែល​ប្រពន្ធ​ធ្វើ នឹង​ធ្វើ​ឲ្យ​ស្វាមី​ស្រលាញ់​កាន់តែ​ខ្លាំង ដូច្នេះ​ប្តី​នឹង​ស្រលាញ់ ហើយ​ឲ្យ​តម្លៃ​ភរិយា​ថែម​មួយ​កម្រិត​ទៀត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤) បង្កើត​មនោសញ្ចេតនា៖ ស្ត្រី​ដែល​ស្រលាញ់​ភាព​រ៉ូមែនទិច តែងតែ​ចង់​ធ្វើ​ឲ្យ​ស្វាមី​ភ្ញាក់ផ្អើល។ ប៉ុន្តែ​សូម​ផ្លាស់ប្តូរ​ទម្លាប់ ហើយ​មិនចាំបាច់​ឲ្យ​គាត់​គិត​ពី​អ្វី​ដែល​រ៉ូមែនទិក​ទេ ព្រោះ​អ្នក​អាច​ធ្វើ​វា​បាន។ ទោះ​បី​វា​ជា​រឿង​តូច​ក៏​ដោយ វា​នឹង​នាំ​មក​នូវ​ផល​ល្អ​ប្រសើរ ដូចជា ការ​ហៅ​ប្តី​ទៅ​មើល​កុន និង​ញ៉ាំ​អាហារ​នៅ​ខាង​ក្រៅ​ជាដើម។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៥) ធ្វើ​អ្វី​មួយ​ដែល​មិន​បាន​រំពឹង​ទុក៖ បុរស​ជា​ធម្មតា​មិន​បង្ហាញ​អារម្មណ៍​ពិត​ទេ។ នៅ​ថ្ងៃ​ពិសេស​ណាមួយ អ្នក​អាច​សួរ​គាត់​អំពី​ក្តី​សុបិន​សម្ងាត់​របស់​គាត់ ហើយ​ធ្វើ​វា​សម្រាប់​គាត់នៅ​ពេល​មាន​ឱកាស នោះ​នឹង​ធ្វើ​ឲ្យ​គាត់​សប្បាយ​ចិត្ត​រឹតតែ​ខ្លាំង ៕

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap