៤ យ៉ាង​ក្នុង​ជីវិត មនុស្ស​ស្រី​ឆ្លាត​មិន​ចង់​បាន​ឡើយ

មនុស្សស្រីគួរចងចាំ​ថា​នៅ​ពេល​អ្នក​មាន​ឯករាជ្យភាព​លើ​ខ្លួនឯង និង​រឹងមាំ​ហើយ អ្នក​នឹងមិនភ័យ​ខ្លាច​ការ​ក្បត់​របស់​មនុស្សប្រុស​នោះ​ទេ។ ដូច្នេះ​នៅ​ចុងបញ្ចប់​ត្រូវ​ចាំ​ថា មនុស្ស ឬរបស់ ៤ យ៉ាង​នេះ អ្នក​នឹង​មិន​ត្រូវការ​វា​ក្នុងជីវិត​ទៀតឡើយ ប្រសិន​បើ​អ្នក​ជា​មនុស្សស្រី​ឆ្លាត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១) ប្តីល្អពីក្រៅ តែសន្ដាន​អាក្រក់៖ ការ​រៀបការ គឺ​ដូច​ជា​ការ​លេងល្បែ.ង​.ស៊ី សង ដែល​មាន​ទាំង​សំណាង និង​គ្រោះថ្នាក់។ វា​ជា​ការ​ពិត ប៉ុន្តែ​វា​មិនមែន​បែបនេះ​ទាំងអស់​នោះ​ទេ។ ព្រោះ​ថា​វា​ក៏​អាស្រ័យ​លើ​មនុស្សស្រី ដែល​ជា​អ្នក​ធ្វើការ​សម្រេចចិត្ត​ដែរ។ បុរស​អាក្រក់​មាន​ច្រើន​ប្រភេទ ដូចជា មនុស្ស​បោកប្រាស់, មិន​ចេះ​ខ្វល់ខ្វាយ និង​អាត្មានិយម ជាដើម។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះ​ប្រសិនបើ​អ្នក​មិន​អាចទ្រាំ​បាន​ទៀត​ទេ សូម​ដោះលែង​គេ​ឲ្យ​ទៅ​តាម​ផ្លូវ​របស់​គេ​ចុះ។ កុំ​គិត​ថា អ្នក​ត្រូវ​តែ​ទ្រាំ ហើយ​អត់​អោន​អភ័យទោស​គ្រប់​ពេល​វេលា។ ស្ត្រី​សម័យ​ទំនើប​ត្រូវតែ​រៀន​ចេះ​បោះបង់ចោល អ្វី​ដែល​នាំ​តែ​ទុក្ខ​សោក​មក​ឲ្យ​ខ្លួន​ឯង។ ធ្វើ​បែប​នេះ ទើប​ជីវិត​អ្នក​មិន​រង​ទុក្ខ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២) ការ​ងារ​ដែលគេមិន​ឲ្យ​តម្លៃ៖ តាមធម្មតា មនុស្សស្រី​តែងតែ​ខិតខំ​ធ្វើ​កិច្ចការ​ផ្ទះ ដូចជា ចម្អិនអាហារ, បោកសម្អាតផ្ទះ និង​មើលថែ​កូនៗ​ជាច្រើន។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការងារ​ទាំង​នោះ​មិន​សូវ​ជា​ត្រូវ​គេ​ឲ្យ​តម្លៃ​ប៉ុន្មាន​ឡើយ។ ដូច្នេះ​ហើយ​មនុស្សស្រី​មិន​គួរ​ណា​នៅ​ទ្រាំ​ធ្វើ​រឿង​ទាំង​នេះ ដើម្បី​ផ្គាប់ចិត្ត​ប្តី ទាំង​គេ​មិន​ឲ្យ​តម្លៃ​នោះ​ទេ។ មនុស្សស្រី​គួរតែ​ត្រូវ​បាន​គេ​កោតសរសើរ​ចំពោះ​ការ​ខិតខំ​របស់​នាង លើ​រាល់​ការងារ​ទាំង​អស់ឲ្យ​សម​នឹង​សមត្ថភាព និង​​ការ​ប្រឹងប្រែង​របស់​នាង មិន​ថា​ការងារ​ក្រៅ​ផ្ទះ​​ ឬ​ការងារ​ក្នុង​ផ្ទះ​ក៏​ដោយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣) មាត់​ចាប​មាត់​ព្រាប៖ នៅ​ពេល​រៀបការ​រួច មនុស្សស្រី​តែងតែ​ចង់​បាន​ស្វាមី​ដែល​អាច​ផ្តល់​សុភមង្គល​អាពាហ៍ពិពាហ៍​ឲ្យ​នាង។ ប៉ុន្តែ​ព្យុះ​នៃ​ជីវិត គឺ​មិន​អាច​ទាយ​ទុក​ជា​មុន​បាន​នោះ​ទេ។ មនុស្សស្រី​ដែល​រៀបការ​រួច ហើយ​បាន​លែងលះ​គ្នា​វិញ តែងតែ​ត្រូវ​ពួក​មាត់ចាប​មាត់ព្រាប​និយម​ដើម។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពួកគេ​ទាំងនោះ​តែងតែ​ទំនេរ ហើយ​ឆ្ងល់ និង​ចង់​ដឹង​ចង់​ឮ​អំពី​រឿងរ៉ាវ​របស់​អ្នក ហើយ​បន្ទាប់​មក​ក៏​និយាយ​អាក្រក់​ពី​អ្នក​តែម្តង។ អ្នក​ទទួល​រង​ការ​ឈឺចាប់​ច្រើន​ណាស់ ដូច្នេះ​អ្នក​មិន​គួរ​ចំណាយពេល​ដ៏​មាន​តម្លៃ ទៅ​ស្តាប់​ការ​និយាយ​អត់​ប្រយោជន៍​របស់​ពួកគេ​ទាំង​នោះ​ ហើយ​​យក​មក​គិត​ឲ្យ​ធ្ង.ន់​ខួរ​នោះ​ឡើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤) ធ្វើ​អ្វី​ៗ​ព្រោះ​តែ​ទំនួល​ខុសត្រូវ និង​កាតព្វកិច្ច៖ មនុស្សស្រី មិន​គួរ​ណា​រែក​ទំនួល​ខុស​ត្រូវ និង​ភារកិច្ច​ទាំង​អស់​តែ​ឯង​នោះ​ទេ។ ឧទាហរណ៍ ការ​ចិញ្ចឹម​កូន គឺ​ដោយសារតែ​យើង​ស្រលាញ់​ពួកគេ មិនមែន​ដោយសារតែ​ការ​ទទួល​ខុស​ត្រូវ​ឡើយ។ ឧទាហរណ៍​មួយ​ទៀត​គឺ យើង​មើល​ថែរក្សា​ឪពុក​ម្តាយ​ក្មេក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រោះ​យើង​យល់​ថា​ពួកគាត់​សម​នឹង​ទទួល​ការ​ស្រលាញ់​មើល​ថែ​ពី​យើង តែ​វា​មិនមែន​ជា​កាតព្វកិច្ច​ក្នុង​នាម​ជា​កូនប្រសារ​នោះ​ទេ។ ទំនួល​ខុស​ត្រូវ និង​កាតព្វកិច្ច​គឺ​ជា​អ្វី​ដែល​គ្រប់​គ្នា​ត្រូវ​ប្រកាន់​ខ្ជាប់ ប៉ុន្តែ​ការ​ធ្វើ​អ្វី​ចេញ​ពី​ចិត្ត បេះដូង និង​ក្ដី​ស្រលាញ់​ពិត​ៗ​ទើប​ធ្វើ​ឲ្យ​យើង​​មិន​នឿយ​ហត់ ហើយ​យើង​នឹង​មាន​អារម្មណ៍​ថា​មាន​តម្លៃ​យ៉ាង​ពិត​ប្រាកដ ៕

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap