ដើម្បី​អនាគត​កូន​ៗ​ ឪពុក​ម្តាយ​ត្រូវ​ខ្ជិល​ធ្វើ​រឿង​ ៣​ យ៉ាង​នេះ​ឱ្យ​បាន​

អ្នក​ដឹង​អត់​ថា​ មាន​រឿង​ខ្លះ​ប្រសិន​បើ​ឪពុក​ម្តាយ​ “​ខ្ជិល​”​ ក៏​អាច​ជួយ​ឱ្យ​កូន​របស់​ខ្លួន​ក្លាយ​ទៅ​ជា​មនុស្ស​រឹងមាំ បាន​ដែរ​។​ ខាង​ក្រោម​នេះទំព័រ ផ្ទះស្នេហ៍ នឹង​ចែក​រំលែក​អំពី​ចំណុច​ ៣​ យ៉ាង​ប្រសិន​បើ​ឪពុក​ម្តាយ​ចូល​ពាក់​ព័ន្ធ​កាន់​តែ​តិច​ កូន​ៗ​របស់​អ្នក​កាន់​តែ​ទទួល​បាន​ឥទ្ធិពល​ល្អ និងអាច​ពឹងពាក់​ខ្លួន​ឯង​ច្រើន​ទៅអនាគត​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១.​ ខ្ជិល​ជួយ​​ធ្វើ​កិច្ចការ​សាលាជំនួសកូន​៖ មាន​អ្នក​ម្តាយ​ម្នាក់​បាន​រៀបរាប់​ពី​វិធី​ចិញ្ចឹម​កូន​របស់​នាង​។​ រាល់​ពេល​ដែល​កូន​ត្រលប់​មក​ពី​សាលារៀន​វិញ​នាង​មិន​ដែល​ជួយ​កូន​ធ្វើ​កិច្ចការ​ផ្ទះ​ទេ​។​ បាន​ត្រឹម​តែ​ដេញ​ឱ្យ​គេ​ទៅ​ធ្វើ​ដោយ​ខ្លួន​ឯង​ និង​មិន​ត្រួត​ពិនិត្យ​ឡើយ​ថា​កូន​ខ្លួន​ធ្វើ​ខុស​ឬ​ត្រូវ​។​ ដំបូង​ៗ​កូន​របស់​នាង​ក៏​បង្ហាញ​អាការៈ​មិន​ពេញ​ចិត្ត​ ហើយ​រអ៊ូ​ដាក់​ម្តាយ​ថា​ ៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“​ម៉េច​ក៏​ម៉ាក់​ខ្ជិល​ធ្វើ​កិច្ចការផ្ទះ​ឱ្យ​កូន​ម្ល៉េះ​ !​ មិត្តភក្តិ​កូន​មាន​ម៉ាក់​គេ​ធ្វើ​ឱ្យ​រហូត​”​។​ ឮ​បែប​នេះ​ម្តាយ​ក៏​ឆ្លើយ​ប្រាប់​កូន​ថា​ ៖​”​មិន​មែន​ម៉ាក់​ខ្ជិល​ទេ​ ប៉ុន្តែ​ប្រសិន​បើ​ម៉ាក់​ប្រាប់​ចម្លើយ​ដល់​កូន​ ធ្វើ​ម្តេច​កូន​នឹង​ដឹង​ថា​ខ្លួន​ធ្វើ​ខុស​កន្លែង​ណា​?​ ព្រោះ​នៅ​ពេល​ប្រឡង​មិន​មាន​នរណា​អាច​អង្គុយ​ប្រាប់​ចម្លើយ​កូន​បាន​ទេ​។ ម្តាយ​ក៏​បន្ថែម​ទៀត​ថា​ ៖​“​នៅ​សាលា​កូន​ត្រូវ​រៀន​មេរៀន​ជា​មុន​ទើប​បាន​ធ្វើ​លំហាត់​តាម​ក្រោយ​ ប៉ុន្តែ​នៅ​ក្នុង​ជីវិត​ពិត​កូន​ត្រូវ​ឆ្លងកាត់​ចំណោទ​បញ្ហា​មុន​នឹង​ទទួល​បាន​មេរៀន​។​”​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឪពុក​ម្តាយ​គ្រប់​រូប​គួរ​តែ​យក​គម្រូ​តាម​ម្តាយ​ម្នាក់​នេះ​ នាង​មិន​បង្កើត​ដែន​កំណត់​ដល់​កូន​ បណ្តោយ​ឱ្យ​ពួក​គេ​មាន​សេរីភាព​ក្នុង​ការ​គិត​ និង​ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​។​ ប៉ុន្តែ​ក៏​មិន​ព្រងើយ​កន្តើយ​ចំពោះ​ពួក​គេ​ដែរ​ នៅ​តែ​ផ្តល់​ការ​ថែទាំ​ និង​បារម្ភ​ពី​ក្រោយ​ខ្នង​ជានិច្ច​។​ ប្រសិន​បើ​ធ្វើ​បែប​នេះ​បាន​ នោះ​កូន​អ្នក​នឹង​មាន​ស្លាប​ដ៏​រឹងមាំ​អាច​ទប់ទល់​នឹង​ព្យុះ​ភ្លៀង​បាន​ដោយ​ខ្លួន​ឯង​ ទោះ​បី​ជា​ថ្ងៃ​ដែល​អ្នក​មិន​នៅ​ក៏​ដោយ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២.​ ខ្ជិល​កម្រើក​ដៃ​ជើង​ បង្រៀន​ឱ្យ​ពួក​គេ​ចេះ​ពឹងពាក់​លើ​ខ្លួន​ឯង​៖ អ្នក​ត្រូវ​ចេះ​ខ្ជិល​ដើរ​ប្រមូល​តាម​ពី​ក្រោយ​កូន​ រឿង​ណា​ដែល​គេ​អាច​ធ្វើ​ខ្លួន​ឯង​បាន​បណ្តោយ​ឱ្យ​គេ​ចាត់​ការ​ចុះ​។​ ដូច​ជា​ ឃើញ​បន្ទប់​គេង​កូន​រញ៉េរញ៉ៃ​ ដាច់​ខាត​កុំ​ចូល​ទៅ​រៀបចំ​ឱ្យ​សោះ​ប៉ុន្តែ​អ្នក​គួរ​បង្រៀន​ឱ្យ​គេ​ចេះ​សម្អាត​កន្លែង​ផ្សេង​ៗ​នៅ​ក្នុង​ផ្ទះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ដូច​ជា​ បន្ទប់​ទទួល​ភ្ញៀវ​ ផ្ទះ​បាយ​ជា​ដើម នៅ​ពេល​ដែល​ពួក​គេ​ឃើញ​កន្លែង​ផ្សេង​ៗ​នៅ​ក្នុង​ផ្ទះ​ស្អាត​ គេ​នឹង​ចេះ​រៀបចំ​កន្លែង​គេង​របស់​ខ្លួន​ឱ្យ​បាន​ស្អាត​ដែរ​។​ អ្វី​ដែល​បាន​មក​វិញ​គឺ​កូន​អ្នក​នឹង​ក្លាយ​ជា​មនុស្ស​ដែល​មាន​ទំនួល​ខុស​ត្រូវ​ទាំង​ចំពោះ​ខ្លួន​ឯង​ និង​បរិស្ថាន​ជុំវិញ​ខ្លួន​​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣.​ ខ្ជិល​រអ៊ូ​ ឱ្យ​កូន​ចេះ​ស្វែងយល់​ដោយ​ខ្លួន​ឯង​៖ ឪពុក​ម្តាយ​ខ្លះ​ដាក់​កម្រិត​លើ​កូន​ជ្រុល​ពេក​ ធ្វើ​ឱ្យ​ពួក​គេ​មាន​សម្ពាធ​ហើយ​ធុញ​ទ្រាន់​នឹង​ពាក្យ​ប្រដៅ​ទូន្មាន​។​ ដូច​ឧទាហរណ៍​ក្នុង​គ្រួសារ​មួយ​នេះ​ រាល់​ថ្ងៃ​ឈប់​សម្រាក​ពួក​គេ​តែង​តែ​ចំណាយ​ពេល​ឱ្យ​កូន​ៗ​លេង​ហ្គេម​ និង​បង្ហើយ​កិច្ចការផ្ទះ​ដែល​គ្រូ​បាន​ដាក់​ឱ្យ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្តាយ​ក៏​សួរ​កូន​ថា​ ៖​“​កូន​នឹង​លេង​ហ្គេម​ដល់​ពេល​ណា​?​”​ កូន​ឆ្លើយ​ថា​ ៖​ “​កូន​សុំ​លេង​ ៣០​ នាទី​ទៀត​”​។ ម្តាយ​ក៏​តប​ថា​ ៖​ “​អូខេ​ បាន​!​ តែ​ ៣០​ នាទី​ទៀត​ទេ​ណា​”​។ លុះ​គ្រប់​ ៣០​ នាទី​ហើយ​ម្តាយ​នៅ​តែ​ឃើញ​កូន​លេង​ហ្គេម​ទៀត​ ក៏​មាន​អារម្មណ៍​មិន​ពេញ​ចិត្ត​។​ ប៉ុន្តែ​និយាយ​ទៅ​កូន​ដោយ​ថ្នម​ៗ​ថា​ ៖​ “​ជា​ធម្មតា​កូន​តែង​តែ​និយាយ​ម៉ាត់​ណា​ម៉ាត់​នឹង​ ត្រូវ​អត់​?​”។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះ​ឮ​បែប​នេះ​កូន​ក៏​ចាប់​ផ្តើម​មាន​អារម្មណ៍​ខុស​នូវ​ រួច​ក៏​បិទ​កុំព្យូទ័រ​ទៅ​ធ្វើ​កិច្ចការផ្ទះ​។​ នេះ​ក៏​មក​ពី​ភាព​ស្មោះត្រង់​របស់​ម្តាយ​ដែល​តែង​តែ​ធ្វើ​តាម​ពាក្យ​សន្យា​របស់​ខ្លួន​ចំពោះ​កូន​។​ ប្រសិន​បើ​ចង់​ឱ្យ​កូន​ៗ​របស់​អ្នក​អាច​ជួយ​ខ្លួន​ឯង​បាន​ បណ្តោយ​ឱ្យ​ពួក​គេ​ធ្វើ​វា​ដោយ​ខ្លួន​ឯង​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រសិន​បើ​ចង់​ឱ្យ​កូន​ៗ​ហ៊ាន​បញ្ចេញ​យោបល់​ ចូរ​ឧស្សាហ៍​តាំង​ជា​សំណួរ​ឱ្យ​ពួក​គេ​ឆ្លើយ​។​ ប្រសិន​បើ​ចង់​ឱ្យ​គេ​មាន​វិន័យ​ ឪពុក​ម្តាយ​ត្រូវ​ចេះ​រក្សា​ពាក្យ​សម្តី​ដែល​ខ្លួន​និយាយ​ឲ្យ​បាន​សិន។​ ប្រសិន​បើ​ចង់​ឱ្យ​កូន​មាន​ទម្លាប់​ល្អ​ ឪពុក​ម្តាយ​ត្រូវ​ធ្វើ​​ទម្លាប់​ល្អ​ឱ្យ​កូន​មើល​រាល់​ថ្ងៃ​ដូច​គ្នា ៕

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap