ទម្លាប់ ៥ យ៉ាង​នេះ​ហើយ ធ្វើ​ឲ្យ​ស្បែក​ខូច ហើយ​ឆាប់​ចាស់​ទាំង​មិន​ដឹង​ខ្លួន (ចំណុច​ទី ៣​ស្រី​ៗ​ភាគ​ច្រើន​ធ្លាប់)

នៅ​ក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់​យើង​ម្នាក់ៗ តែងតែ​មាន​ទម្លាប់​ខុសៗគ្នា ហើយ​ក្នុង​នោះ​តែងតែ​ជៀស​មិន​ផុត​ទេ គឺ​មាន​ទាំង​ទម្លាប់​ល្អ និង​ទម្លាប់​អាក្រក់។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ទម្លាប់​មួយ​ចំនួន​អាច​នឹង​បណ្តាល​ឲ្យ​ស្បែក​របស់​អ្នក​ខូ ច ​ហើយ​ឆាប់​ចាស់​មុន​អាយុ​ទៀត​ផង។ ខាង​ក្រោម​នេះ​គឺ​ជា​ទម្លាប់ ៥ យ៉ាង ដែល​ធ្វើ​ឲ្យ​ស្បែក​ខូ ច ហើយ​ឆាប់​ចាស់​ទាំង​មិន​ដឹង​ខ្លួន៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១) អត់​ប្រើ​ឡេ​ការពារ​កម្តៅ​ថ្ងៃ (Sunscreen)៖ ពន្លឺ​ព្រះអាទិត្យ​ផ្តល់​ឲ្យ​រាងកាយ​យើង​នូវ​វីតាមីន D ក្នុង​បរិមាណ​ចាំ​បាច់​មួយ។ យ៉ាង​ណា​ក៏​ដោយ វា​ក៏​នាំ​មក​នូវ​កាំរស្មី Ultraviolet ដែល​បង្កគ្រោះថ្នាក់​ដល់​ស្បែក​ផង​ដែរ។ កាំរស្មី Ultraviolet មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ខូច​ស្បែក​នោះ​ទេ ហើយ​ថែម​ទាំង​បង្កើត​ស្នាម​អុជ​ខ្មៅ ស្នាម​ជ្រីវជ្រួញ និង​បង្កើន​ហានិភ័យ​នៃ​ជំងឺមហារីក​ស្បែក​ទៀត​ផង។ ដូច្នេះ​វា​សំខាន់​ខ្លាំង​ណាស់ ក្នុង​ការ​ការពារ​ស្បែក​ពី​ពន្លឺ​ព្រះអាទិត្យ ដោយ​លាប​ឡេ​ការពារ​កម្តៅ​ថ្ងៃ មុន​ពេល​ចេញ​ទៅ​ក្រៅ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២) ងូត​ទឹក​ក្តៅ​យូរ​ពេក៖ ការ​ងូត​ទឹក​ក្តៅ​អាច​ជួយ​ឲ្យ​អ្នក​មាន​អារម្មណ៍​ស្រស់ស្រាយ និង​ស្រួលខ្លួន។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ប្រសិន​​បើ​អ្នក​ងូតទឹក​ក្តៅ​យូរ​ពេក នោះ​វា​នឹង​កម្ចាត់​ជាតិ​ប្រេងធម្មជាតិ​នៅ​លើ​ស្បែក​ចេញ ដែល​ធ្វើ​ឲ្យ​ស្បែក​ខូច និង​ស្ងួត។ ដូច្នេះ​អ្នក​គួរតែ​ងូត​ទឹក​ក្តៅ​ក្នុង​រដូវ​រងារ និង​ងូត​ទឹក​ត្រជាក់​នៅ​រដូវ​ក្តៅ តែ​កុំ​ងូត​យូរ​ពេក​ដើម្បី​ឲ្យ​ស្បែក​របស់​អ្នក​មាន​សុខភាព​ល្អ និង​ទន់​ជានិច្ច។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣) ញិច​មុន៖ ការ​ញិច​មុន គឺ​ជា​រឿង​ទម្លាប់​ដ៏​អាក្រក់​មួយ​ដែល​មនុស្ស​ភាគច្រើន​ចូលចិត្ត​ធ្វើ។ នៅ​ពេល​ដែល​មុន​លេច​ចេញ​មក មនុស្សស្រី​ជាច្រើន​នឹង​ញិច​វា​ចេញ ដែល​បណ្តាល​មុន​នោះ​ក្លាយ​ទៅ​ជា​រលាក ហើយ​ត្រូវ​ចំណាយពេល​យូរ​ដើម្បី​ជា​សះស្បើយ។ ប្រសិនបើ​ដៃ​របស់​អ្នក​មិន​ស្អាត​ទៀត នោះ​វា​អាច​រាលដាល​បាក់តេរី នាំ​ឲ្យ​កើត​មុន និង​រលាក​ស្បែក នៅ​លើ​មុខ​កាន់តែ​ខ្លាំង​ឡើងៗ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤) ខាត់​ស្បែក​ខ្លាំង​ពេក៖ ការ​ដុស​ខាត់​ស្បែក គឺ​ជា​ផ្នែក​សំខាន់​មួយ​ក្នុង​ការ​កម្ចាត់​កោសិកា​ចាស់។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ប្រសិន​បើ​អ្នក​ធ្វើ​បែប​នេះ​ប្រេងធម្មជាតិ​ដែល​មាន​លើ​ស្បែក​របស់​អ្នក​នឹង​ត្រូវ​បាត់បង់ ដែល​ធ្វើ​ឲ្យ​ស្បែក​របស់​អ្នក​កាន់​តែ​ស្តើង និង​ងាយខូ ច។ មិន​តែ​ប៉ុណ្ណោះ វា​នឹង​ងាយ​ក្នុង​ការ​រលាក និង​រមាស់​ទៀត​ផង។ ដូច្នេះ​ហើយ អ្នក​គួរតែ​ខាត់ស្បែក ១-២ ដង​ក្នុង​មួយ​សប្តាហ៍​ទៅ​បាន​ហើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៥) លាង​សម្អាត​មុខ​ច្រើន​ដង​ពេក​ក្នុង​មួយ​ថ្ងៃ៖ អ្នក​គួរតែ​លាង​សម្អាត​ផ្ទៃមុខ​របស់​អ្នក តែ ២ ដង​ក្នុង​មួយ​ថ្ងៃ​បាន​ហើយ ដោយ​លាង​សម្អាត​នៅ​ពេល​ព្រឹក ពេល​អ្នក​ក្រោក​ពី​គេង និង​ពេល​យប់ មុន​ពេល​ចូល​គេង។ ការ​លាង​សម្អាត​មុខ​របស់​អ្នក​ច្រើន​ដង​ពេក នឹង​កម្ចាត់​ជាតិ​ប្រេងធម្មជាតិ​ដែល​ការពារ​ស្បែក ធ្វើ​ឲ្យ​ស្បែក​មុខ​ស្ងួត ហើយ​ងាយ​នឹង​ក្រហាយ​ទៀត​ផង៕ អត្ថបទបកប្រែដោយ៖ យ៉ាយ៉ា (ផ្ទះស្នេហ៍)​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap