ភេសជ្ជៈ​ ១០​ មុខ​អាច​លាង​ជាតិ​ពុល ​ជួយ​ឱ្យ​តម្រង​នោម​សុខភាព​ល្អ​ ​មិន​បាច់​បារម្ភ​រឿង​ក្រួស ឬខូច​តម្រង​នោម


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​១.​ ទឹក​ក្តៅ​លាយ​ជាមួយ​ក្រូច​ឆ្មារ​៖ គួរ​ទទួល​ទាន​ ១​ ពែង​ជា​រៀងរាល់​ព្រឹក​ព្រោះ​ទឹក​ក្រូច​ឆ្មារ​មាន​ផ្ទុក​វីតាមីន​ C​ និង​អាស៊ីត​ដែល​មាន​សមត្ថភាព​ក្នុង​ការ​បន្សាប​ជាតិ​ពុល​ រារាំង​ការ​រលាក​នៅ​ក្នុង​តម្រង​នោម​ កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ​តម្រង​នោម​ និង​ជម្ងឺ​សរសៃ​ប្រសាទ​។​ ក្រៅ​ពី​នេះ​ទឹក​ក្តៅ​លាយ​ជាមួយ​ក្រូច​ឆ្មារ​ក៏​ជួយ​រំលាយ​និង​ការពារ​គ្រួស​ក្នុង​តម្រង​នោម​បាន​ដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប៉ុន្តែ​អ្នក​មាន​ជម្ងឺ​ក្រពះ​មិន​គួរ​ទទួល​ទាន​ភេសជ្ជៈ​នេះ​ទេ​ ដោយ​សារ​ជាតិ​អាស៊ីត​នៅ​ក្នុង​ក្រូច​ឆ្មារ​អាច​បណ្តាល​ឱ្យ​ក្រហាយ​ទ្រូង​ និង​ចង្អោរ​បាន​។​ វិធី​ធ្វើ​ ៖​ ហាន់​ក្រូច​ឆ្មារ​ជា​ពាក់​កណ្តាល​ច្របាច់​ចូល​ក្នុង​ទឹក​ក្តៅ​ ២០០​ មីលីលីត្រ​។​ អាច​បន្ថែម​ទឹក​ឃ្មុំ​បន្តិច​ ឬ​ចំណិត​ខ្ញី​ពីរ​បី​ដុំ​តាម​ចំណង់​ចំណូល​ចិត្ត​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​២.​ តែ​សក់​ពោត​៖ សក់​ពោត​មាន​ឥទ្ធិពល​បន្សាប​ជាតិ​ពុល​ ដូច្នេះ​សម​ស្រប​ក្នុង​ការ​ប្រើ​ដើម្បី​ព្យាបាល​ជម្ងឺ​សរសៃ​ប្រសាទ​ ខ្សោយ​តម្រង​នោម​និង​ខ្សោយ​ក្រលៀន​។​ លើស​ពី​នេះ​ទៅ​ទៀត​ក៏​អាច​ជួយ​ព្យាបាល​អាការៈ​នោម​ញឹកញាប់​នៅ​ពេល​យប់​ នោម​ទាស់​ និង​ដំណេក​។​ វិធី​ធ្វើ​ ៖​ យក​សក់​ពោត​មួយ​ក្តាប់​ដៃ​ដាក់​ក្នុង​ទឹក​ ៣០០​ មីលីមីត្រ​រួច​ដាំ​រយៈពេល​ ៥​ នាទី​។​ ស្រង់​សក់​ពោត​ចេញ​ ទទួល​ទាន​ ២​ ដង​ក្នុង​មួយ​ថ្ងៃ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៣.​ ទឹក​បរិសុទ្ធ​ ឬ​ទឹក​ដែល​ឆ្លង​កាត់​ការ​ចម្រោះ​៖ មិន​ត្រឹម​តែ​ជួយ​ធ្វើ​ឱ្យ​រាងកាយ​ចុះ​ត្រជាក់​ និង​បំបាត់​ការ​ស្រេក​ឃ្លាន​ប៉ុណ្ណោះ​ទេ​ថែម​ទាំង​ជួយ​លើក​កម្ពស់​ការ​រំលាយ​អាហារ​ បន្សាប​ជាតិ​ពុល​ និង​ជួយ​ឱ្យ​តម្រង​នោម​ដំណើរ​ការ​បាន​ធម្មតា​។​ អ្នក​ជំនាញ​ណែនាំ​ថា​វា​ជា​ការ​ល្អ​បំផុត​ក្នុង​ការ​ផឹក​ទឹក​ដែល​ដាំ​ពុះ​ ឬ​ទឹក​ស្អាត​ដែល​ឆ្លង​កាត់​ការ​ចម្រោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៤.​ ទឹក​ក្រូច​ថ្លុង​៖ ក្រូច​ថ្លុង​ក៏​មាន​វីតាមីន​ C​ ជួយ​ក្នុង​ការ​ព្យាបាល​ការ​ឆ្លង​មេរោគ​នៅ​ក្នុង​តម្រង​នោម​ ការ​ខ្សោយ​តម្រង​នោម​ និង​គ្រួស​ក្នុង​តម្រង​នោម​។​​ ៥.​ ទឹក​សណ្តែក​ខ្មៅ​លីង​៖ ល្អ​សម្រាប់​ការ​បញ្ចុះ​កម្តៅ​ និង​បង្កើន​មុខងារ​បន្សាប​ជាតិ​ពុល​នៅ​ក្នុង​តម្រង​នោម​ផង​ដែរ​។​ សារធាតុ​ចិញ្ចឹម​នៅ​ក្នុង​ភេសជ្ជៈ​នេះ​ក៏​ជួយ​ផ្តល់​អត្ថប្រយោជន៍​ដល់​ឈាម​ បង្កើន​លំហូរ​ឈាម​ ចិញ្ចឹម​តម្រង​នោម​ល្អ​សម្រាប់​អ្នក​ខ្សោយ​តម្រង​នោម​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​វិធី​ធ្វើ​ ៖​ យក​សណ្តែក​ខ្មៅ​ ១០០​ ក្រាម​ដែល​លីង​រួច​ទៅ​ដាំ​ជាមួយ​ទឹក​ ១​ លីត្រ​។​ នៅ​ពេល​ពុះ​ ត្រូវ​បន្ថយ​កម្តៅ​រួច​ដាំ​បន្ត​ប្រហែល​ ២០​ នាទី​។​ បិទ​ភ្លើង​ទុក​ឱ្យ​ត្រជាក់​ រួច​ទទួល​ទាន​ជា​រៀងរាល់​ថ្ងៃ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៦.​ ទឹក​ម្នាស់​៖ វីតាមីន​សេ​ និង​អង់ស៊ីម​ប្រូមេលីន​នៅ​ក្នុង​ម្នាស់​មិន​ត្រឹម​តែ​ជួយ​បង្កើន​ភាព​ស៊ាំ​ប៉ុណ្នោះ​ទេ​ ថែម​ទាំង​មាន​ឥទ្ធិពល​ប្រឆាំង​នឹង​ការ​រលាក​ ការពារ​ជាលិកា​នៅ​ក្នុង​តម្រង​នោម​ទៀត​ផង​។​ ៧.​ ទឹក​ការ៉ុត​៖ ការ​ទទួល​ទាន​ទឹក​ការ៉ុត​ ២​ ទៅ​ ៣​ ដង​ក្នុង​មួយ​សប្តាហ៍​នឹង​ជួយ​កាត់​បន្ថយ​ជាតិ​ពុល​ និង​ពង្រឹង​មុខងារ​ក្នុង​តម្រង​នោម​ដោយសារ​ជាតិ​សរសៃ​ការ៉ូទីន​ វីតាមីន​ និង​សារធាតុ​រ៉ែ​ចាំ​បាច់​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៨.​ ទឹក​ប៉ោម​៖ ជា​ភេសជ្ជៈ​ដែល​អាច​ជួយ​បន្សាប​ជាតិ​អាស៊ីត​ កម្ចាត់​សារធាតុ​គ្រោះថ្នាក់​ចេញ​ពី​រាង​កាយ​ និង​ជួយ​ការពារ​ពី​គ្រួស​ក្នុង​តម្រង​នោម​។​ វិធី​ធ្វើ​ ៖​ យក​ទឹក​ខ្មេះ​ផ្លែ​ប៉ោម​ ១​ ស្លាបព្រា​កាហ្វេ​លាយ​ជាមួយ​ទឹក​ក្តៅ​ ១​ ពែង​ជា​រៀងរាល់​ថ្ងៃ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៩.​ ទឹក​ឪឡឹក​៖ ជាតិ​វីតាមីន​ និង​ជាតិ​ខនិជ​ខ្ពស់​មាន​សមត្ថភាព​បំពេញ​បន្ថែម​ថាមពល​បន្សុទ្ធ​រាងកាយ​ និង​ជួយ​ដល់​ក្រលៀន​ក្នុង​ការ​កម្ចាត់​សារធាតុ​រាវ​ដែល​លើស​។​ វិធី​ធ្វើ​ ៖​ យក​សាច់​ឪឡឹក​ ៣០០​ ក្រាម​ក្រឡុក​លាយ​ជាមួយ​ទឹក​ក្រូច​ឆ្មារ​ ១​ ស្លាប​ព្រា​។​ រួច​យក​ទៅ​ក្លាស្សេ​ប្រហែល​ ១០​នាទី​ ឬ​បន្ថែម​ទឹក​កក​នៅ​ពេល​ទទួល​ទាន​ក៏​បាន​។​ គួរ​ទទួល​ទាន​ ២​ ទៅ​ ៣​ កែវ​ក្នុង​មួយ​សប្តាហ៍​៕ អត្ថបទ​បក​ប្រែ​ដោយ៖ Chic Chic (ផ្ទះស្នេហ៍)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap