កូនសោសុខភាព! រឿង​ទាំង​នេះ​នឹង​កើត​ឡើង​ពេល​អ្នក​ឈប់​ញ៉ាំ​បាយ​ពេល​ល្ងាច ឬ ​ញាំ​តិចតួច​បំផុត​

ប្រិយ​មិត្ត​ភាគ​ច្រើន​ប្រាកដ​ជា​ធ្លាប់​ឮ​រឿង​នេះ​តៗ​គ្នា​ហើយ​ ប៉ុន្តែ​ប្រហែល​ជា​មិន​ទាន់​ច្បាស់​ថា​ការ​ដែល​យើង​ផ្តាច់​បាយ​ល្ងាច​គឺ​ជា​រឿង​ល្អ​ណាស់​។​ អ្នក​ប្រាកដ​ជា​ឆ្ងល់​ថា​ហេតុ​អ្វី​បាន​ជា​ញ៉ាំ​អាហារ​ពេល​ល្ងាច​ទៅ​ជា​ធាត់​ទាំង​ដែល​រាង​កាយ​នៅ​តែ​ប្រើ​ប្រាស់​ថាមពល​តាំង​ពី​ល្ងាច​ដល់​ព្រឹក​ដដែល​?​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចម្លើយ​គឺ​ នៅ​ពេល​ល្ងាច​រាង​កាយ​របស់​យើង​ត្រូវ​ការ​ការ​សម្រាក​ ប្រព័ន្ធ​ផ្សេង​នៅ​ក្នុង​រាង​កាយ​ក៏​ចាប់​ផ្តើម​បំពេញ​ការងារ​ក្នុង​បរិមាណ​កំណត់​ប៉ុណ្ណោះ​ ប្រសិន​បើ​យើង​ញ៉ាំ​ច្រើន​ ឬ​ញ៉ាំ​ពេល​យប់​ជ្រៅ​ពេក​នឹង​ធ្វើ​ឱ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ធ្វើ​ការ​ធ្ងន់​ទ្វេ​ដង​។​ វា​អាច​បណ្តាល​ឱ្យ​រាង​កាយ​របស់​អ្នក​កាន់​តែ​យ៉ាប់​យ៉ឺន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឧទាហរណ៍​ ប្រសិន​បើ​ថ្ងៃ​នេះ​អ្នក​ទទួល​ទាន​បាយ​សាច់​មាន់​ ១​ ចាន​។​ ក្នុង​បាយ​សាច់​មាន់​មួយ​ចាន​នេះ​ផ្តល់​ថាមពល​ប្រហែល​ ២៥០​ ទៅ​ ៣៥០​ កាឡូរី​ មាន​ន័យ​ថា​យើង​ត្រូវ​ប្រើ​ថាមពល​ទាំង​នេះ​ឱ្យ​អស់​ក្នុង​រយៈ​ពេល​ ១​ ថ្ងៃ​ ឬ​ស្មើ​នឹង​ការ​ធាក់​កង់​នៅ​នឹង​កន្លែង​រយៈ​ពេល​ ២​ ម៉ោង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តើ​វា​នឹង​ទៅ​ជា​យ៉ាង​ណា​ប្រសិន​បើ​អ្នក​ទទួល​ទាន​បាយ​សាច់​មាន់​ហើយ​មិន​បាន​ហាត់​ប្រាណ​សោះ​?​ នោះ​កាឡូរី​នឹង​សន្សំ​ទៅ​ថ្ងៃ​បន្ទាប់​ទៀត​។​ ការ​សន្សំ​កាឡូរី​បែប​នេះ​ជា​រឿយ​ៗ​ ក្បាល​ពោះ​ និង​ដៃ​ជើង​របស់​អ្នក​ក៏​ចាប់​ផ្តើម​ធំ​ទៅ​ៗ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅ​ពេល​ដែល​អ្នក​សន្សំ​បាន​ ៧៧០០​ កាឡូរី​ ស្មើ​នឹង​អ្នក​បាន​បន្ថែម​ទម្ងន់​ ១​ គីឡូ​ទៀត​។​ ដូច្នេះ​ហើយ​ពេល​អ្នក​ទទួល​ទាន​អាហារ​ពេល​ព្រឹក​ អាហារ​ថ្ងៃ​ត្រង់​ ថាមពល​ក៏​នៅ​តែ​សេស​សល់​មក​ដល់​ពេល​ល្ងាច​ដែរ​។​ អញ្ចឹង​មិន​ចាំ​បាច់​បន្ថែម​ថាមពល​នៅ​ពេល​ល្ងាច​ច្រើន​ពេក​ទេ​ ទទួល​ទាន​តែ​បន្លែ​ ផ្លែឈើ​គ្រប់​គ្រាន់​ហើយ​ និង​កាត់​បន្ថយ​ការ​ទទួល​ទាន​កាបូ​អ៊ីដ្រាត​ឱ្យ​បាន​ច្រើន​កាន់​តែ​ល្អ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅ​ពេល​ដែល​យើង​កំពុង​គេង​ រាង​កាយ​នឹង​ដឹក​ជញ្ជូន​ថាមពល​ដែល​សេស​សល់​ទៅ​រក្សា​ទុក​នៅ​កន្លែង​ផ្សេង​ៗ​ជា​ពិសេស​ថ្លើម​ជា​អ្នក​បំពេញ​តួនាទី​នេះ​។​ ប្រសិន​បើ​នៅ​សល់​ថាមពល​ច្រើន​ពេក​ រក្សា​ទុក​នៅ​ក្នុង​ថ្លើម​មិន​អស់​ កាឡូរី​នឹង​ត្រូវ​បញ្ជូន​ទៅ​ទុក​នៅ​កន្លែង​ផ្សេង​ៗ​ទៀត​ដែល​ជា​មូល​ហេតុ​នៃ​ការ​ឡើង​ទម្ងន់​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រសិន​បើ​ទុក​នៅ​ផ្នែក​ផ្សេង​ៗ​មិន​អស់​ទៀត​ វា​នឹង​បម្លែង​ទៅ​ជា​ដុំ​ខ្លាញ់​ធំ​ៗ​កក​ស្ទះ​តាម​សរសៃ​ឈាម​។​ ពេល​ជាតិ​ខ្លាញ់​កាន់​តែ​ច្រើន​ទៅ​ៗ​ សរសៃ​ឈាម​នឹង​រួម​តូច​បន្តិច​ៗ​ ឈាម​ក៏​មិន​អាច​ទៅ​ផ្គត់​ផ្គង់​គ្រប់​ផ្នែក​ក្នុង​រាង​កាយ​បាន​គ្រប់​គ្រាន់​ដូច​ពី​មុន​ទៀត​។​ ធ្វើ​ឱ្យ​ការ​ចង​ចាំ​ចុះ​ខ្សោយ​ សរី​រាង្គ​ខាង​ក្នុង​ទាំង​ឡាយ​នឹង​ចាប់​ផ្តើម​បាត់​បង់​សមត្ថភាព​បន្តិច​ម្តង​ៗ​ ហើយ​ចុង​ក្រោយ​អ្នក​នឹង​ចាស់​ជាង​វ័យ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ការ​ទទួល​ទាន​អាហារ​ពេល​ល្ងាច​ប្រៀប​ដូច​ជា​ការ​បង្អាក់​សមត្ថភាព​របស់​អវៈយវៈ​ផ្សេង​ៗ​ក្នុង​រាង​កាយ​ ព្រោះ​រាង​កាយ​ត្រូវ​ធ្វើ​ការ​ក្នុង​ការ​កម្ចាត់​អាហារ​បរិមាណ​ដ៏​ច្រើន​ក្នុង​ពេល​សម្រាក​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហេតុ​ដូច​នេះ​ហើយ​ អ្នក​ណា​ដែល​មិន​ចង់​ចាស់​ជាង​វ័យ​ ការ​តម​អាហារ​ពេល​ល្ងាច​គឺ​ជា​វិធី​ដ៏​ល្អ​បំផុត​។​ ទទួល​ទាន​ក្នុង​បរិមាណ​តិច​តួច​ ជ្រើស​រើស​បន្លែ​ផ្លែឈើ​ជំនួស​ជាតិ​ម្សៅ​កាបូ​អ៊ីដ្រាត​ និង​អាហារ​ជាតិ​ខ្លាញ់​ដូចជា​របស់​បំពង​ជា​ដើម​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៤​ វិធី​ក្នុង​ការ​កាត់​បន្ថយ​អាហារ​ពេល​ល្ងាច​ ៖​ ១.​ ក្នុង​អំឡុង​ពេល​ចាប់​ផ្តើម​ ធ្វើ​ការ​កាត់​បន្ថយ​បរិមាណ​អាហារ​ពេល​ល្ងាច​ម្តង​បន្តិច​ៗ​។​ ជា​ធម្មតា​បរិភោគ​បាយ​ ២​ ចាន​ កាត់​បន្ថយ​ឱ្យ​នៅ​សល់​តែ​ ១​ ចាន​។​ ធ្វើ​បែប​នេះ​ជា​រឿយ​ៗ​ឱ្យ​បាន​មួយ​ខែ​ ដោយ​មាន​លក្ខខណ្ឌ​ថា​ ក្រោយ​ពី​អាហារ​ពេល​ល្ងាច​ហើយ​ហាម​ទទួល​ទាន​អ្វី​ផ្សេង​ទៀត​ក្រៅ​ពី ទឹក​។​ ពេល​ធ្វើ​គ្រប់​ ១​ ខែ​ហើយ​សឹម​ឈាន​ចូល​ចំណុច​ទី​ ២​ ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​២.​ ចាប់​ផ្តើម​បង្រួម​ពេល​វេលា​ទទួល​ទាន​អាហារ​ពេល​ល្ងាច​ឱ្យ​លឿន​ជាង​មុន​។​ ជា​ធម្មតា​ទទួល​ទាន​ម៉ោង​ ៨​ យប់​ក៏​ប្តូរ​មក​ទទួល​ទាន​ម៉ោង​ ៧​ យប់​វិញ​។​ បន្ទាប់​ពី​រំលង​ផុត​ទៅ​ ១​ ខែ​សឹម​ខិត​មក​ត្រឹម​ម៉ោង​ ៦​ ល្ងាច​ ៥​ ល្ងាច​ ដោយ​ទទួល​ទាន​បន្លែ​ផ្លែឈើ​តាម​ធម្មតា​។​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៣.​ ជ្រើស​រើស​គ្រាប់​ជី​ជា​អាហារ​ពេល​ល្ងាច​។​ ការ​ទទួល​ទាន​គ្រាប់​ជី​មួយ​ថ្ងៃ​ ២​ ស្លាប​ព្រា​រួច​ផឹក​ទឹក​ឱ្យ​ច្រើន​ នឹង​ធ្វើ​ឱ្យ​អ្នក​ស្រក​គីឡូ​យ៉ាង​លឿន​ ព្រោះ​អ្នក​នឹង​មាន​អារម្មណ៍​ឆាប់​ឆ្អែត​ក្រោយ​ពី​ទទួល​ទាន​គ្រាប់​ជី​។​ ធ្វើ​បែប​នេះ​រយៈ​ពេល​ ១​ ខែ​នឹង​ឃើញ​លទ្ធផល​ហើយ​ថា​អ្នក​ស្គម​ជាង​មុន​ ៧​ គីឡូ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សង្ឃឹម​ថា​ប្រិយ​មិត្ត​អាច​ស្វែង​យល់​ពី​ការ​ទទួល​ទាន​អាហារ​ពេល​ល្ងាច​បាន​កាន់​តែ​ច្បាស់​។​ ក្រៅ​ពី​ធ្វើ​ឱ្យ​អ្នក​សុខភាព​ល្អ​ហើយ​ ក៏​នាំ​មក​នូវ​រាង​ស្អាត​ ជា​ពិសេស​អាច​សម្រក​ទម្ងន់​ដោយ​មិន​ចាំ​បាច់​ឈឺ​ខ្លួន​៕

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap