របស់​ជូរ ៧​ មុខ​ល្អ​សម្រាប់​អ្នក​ចង់​សម្រក​ទម្ងន់​ កាន់​តែ​ញ៉ាំ​ រាង​កាន់​តែ​ស្អាត​

ក្រៅ​ពី​ការ​ហាត់​ប្រាណ ការ​តម​អាហារ​សម្រាប់​អ្នក​សម្រក​ទម្ងន់​គឺ​ជា​រឿង​ដ៏​ចាំបាច់​ ហើយ​ក៏​មិន​ងាយ​ស្រួល​ដែរ​បើ​អ្នក​ទើប​ចាប់​ផ្ដើម​អនុវត្ត​ដំបូង​ៗ។ អាហារ​ដែល​ល្អ​សម្រាប់​អ្នក​សម្រក​ទម្ងន់​គឺ​អាហារ​ដែល​មាន​សារធាតុ​កូឡេស្តេរ៉ល ឬ​ជាតិ​ខ្លាញ់​ទាប និង​មិន​សូវ​ផ្អែម ដូច​ជា​បន្លែ ផ្លែឈើ​ និង​ត្រី។ ក្រៅ​ពី​នេះ​អាហារ​មាន​ជាតិ​ជូរ​ខ្លះ​ក៏​សក្ដិសម​ និង​អាច​ជួយ​ដល់​ការ​សម្រក​ទម្ងន់​របស់​អ្នក​បាន​ដែរ៖​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​១.​ ក្រូច​ឆ្មារ៖ ក្រូច​ឆ្មារ​គឺ​ជា​ផ្លែឈើ​មួយ​ប្រភេទ​ដែល​នាំ​មក​នូវ​គុណ​ប្រយោជន៍​ជា​ច្រើន​ដល់​រាងកាយ​។​ ក្រូច​ឆ្មារ​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម​និង​សារធាតុ​ចិញ្ចឹម​មួយ​ចំនួន​ទៀត​ដែល​ធ្វើ​ឱ្យ​វា​ក្លាយ​ជា​ផ្លែឈើ​ដែល​មាន​អត្ថប្រយោជន៍​បំផុ.ត​ក្នុង​ការ​សម្រក​ទម្ងន់​។ ចង់​ដឹង​ពី​​របៀប​ញ៉ាំ​ក្រូចឆ្មារ​យ៉ាង​ណា​ឲ្យ​មាន​ប្រសិទ្ធិភាព​សូម​ ចុច​អាន​ទីនេះ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​២.​ ផ្លែ​ក្រូច​៖ ផ្លែ​ក្រូច​មាន​ផ្ទុក​វីតាមីន​ជា​ច្រើន​ ជា​ពិសេស​វីតាមីន​ C​ និង​សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម​ដែល​ធ្វើ​ឱ្យ​វា​ក្លាយ​ជា​ផ្លែឈើ​អាច​ជួយ​ក្នុង​ការ​សម្រក​ទម្ងន់​បាន​។​ ក្នុង​ផ្លែ​ក្រូច​ ១០០​ក្រាម​អាច​ផ្តល់​កាឡូរី​ត្រឹម​តែ​ ៤៧​កាឡូរី​ប៉ុណ្ណោះ​ ហើយ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ផ្លែឈើ​ “​កាឡូរី​ទាប​”​ ដោយសារ​តែ​វា​ផ្ទុក​កាឡូរី​តិច​ជាង​តម្រូវ​ការ​របស់​រាងកាយ​ទៅ​ទៀត​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៣.​ អំពិល​​៖ អំពិល​ក៏​ជា​ផ្លែឈើ​មួយ​ប្រភេទ​ទៀត​ដែល​ផ្ទុក​សារធាតុ​ប៉ូលី​ហ្វេ​ណុល​ដែល​ជា​សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម​ និង​ប្រឆាំង​ការ​រលាក​ហើយ​ជួយ​ការពារ​ពី​ជំងឺ​មួយ​ចំនួន​។​ ការ​ទទួល​ទាន​ផ្លែ​អំពិល​ម្តង​ក្នុង​មួយ​សប្តាហ៍​ក៏​អាច​ជួយ​ក្នុង​ការ​សម្រក​ទម្ងន់​បាន​ដែរ​។​ មាន​ការ​សិក្សា​មួយ​បង្ហាញ​ថា​អំពិល​ផ្ទុក​ជាតិ​អាស៊ីត​ Hydroxycitric​ (​HCA​)​ ដែល​មាន​ទំនាក់​ទំនង​នឹង​ការ​សម្រក​ទម្ងន់​ព្រោះ​វា​រារាំង​អង់ស៊ីម​នៅ​ក្នុង​ខ្លួន​ដែល​មាន​ផ្ទុក​ជាតិ​ខ្លាញ់​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៤.​ ទឹក​ដោះ​គោ​ជូរ​ ឬ​យ៉ាអ៊ួរ​៖ ទឹក​ដោះ​គោ​ជូរ​ ឬ​យ៉ា​អ៊ួរ​មាន​ផ្ទុក​ប្រូតេអ៊ីន​ កាល់​ស្យូម​ វីតាមីន​ និង​ Probiotics​ ដែល​ចាំ​បាច់​សម្រាប់​សុខភាព​។​ ការ​សិក្សា​បាន​បង្ហាញ​ថា​ការ​ទទួល​ទាន​ទឹក​ដោះ​គោ​ជូរ​ដែល​គ្មាន​ជាតិ​ខ្លាញ់​ជា​រៀងរាល់​ថ្ងៃ​នឹង​ជួយ​សម្រក​ខ្លាញ់​ក្បាល​ពោះ​។​ សម្គាល់​ ៖​ ហាម​បរិភោគ​ទឹក​ដោះ​គោ​ជូរ​នៅ​ពេល​ពោះ​ទទេរ​ ឬ​មុន​ញ៉ាំ​អាហារ​ព្រោះ​វា​អាច​បណ្តាល​ឱ្យ​ហើម​ពោះ​បាន​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៥.​ ប៉េងប៉ោះ​៖ ប៉េងប៉ោះ​នាំ​មក​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​រាងកាយ​ជា​ពិសេស​ធ្វើ​ឱ្យ​ស្បែក​ភ្លឺ​រលោង​ និង​រាង​ស្លីម​។​ វា​ជួយ​បង្កើន​ប្រូតេអ៊ីន​ដែល​ជួយ​គ្រប់គ្រង​ការ​រំលាយ​អាហារ​និង​ចំណង់​អាហារ​ ថែម​ទាំង​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​សម្រក​ទម្ងន់​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៦.​ ផ្លែ​ម្នាស់​៖ ម្នាស់​មាន​ផ្ទុក​អង់ស៊ីម​ Promelain​ ក្នុង​បរិមាណ​ដ៏​ច្រើន​ដែល​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​នៅ​ក្នុង​រាងកាយ​។​ លើស​ពី​នេះ​ ម្នាស់​សម្បូរ​ជាតិ​កាក​សរសៃ​ដែល​ជួយ​គ្រប់គ្រង​បរិមាណ​ជាតិ​ស្ករ​ក្នុង​ឈាម​និង​ធ្វើ​ឱ្យ​ឆាប់​ឆ្អែត​ដែល​ជា​វិធី​ម្យ៉ាង​ក្នុង​ការ​កំណត់​មិន​ឱ្យ​ទទួល​ទាន​លើស​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៧.​ ស្វាយ​ខ្ចី​៖ ស្វាយ​ខ្ចី​គឺ​ជា​អាហារ​ល្អ​បំផុត​ក្នុង​ការ​ជម្រុញ​ការ​សម្រក​ទម្ងន់​បែប​ធម្មជាតិ​ ព្រោះ​វា​ជួយ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​និង​បង្កើន​ការ​រំលាយ​អាហារ​៕

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap