រួម​ភេទ​​អំឡុង​ពេល​មាន​គភ៌​ ម៉ាក់​ៗ​ត្រូវ​ដឹង​ ៤​ ចំណុច​នេះ

នៅ​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​ រាងកាយ​របស់​ស្រីៗ​យើង​ឆ្លងកាត់​ការ​ប្រែប្រួល​អ័រម៉ូន​ជាច្រើន​ ហើយ​កត្តា​នេះ​​ ការ​រួម​ភេទ​អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​មិន​ដូច​ពី​មុន​ឡើយ។​ ជា​ទូទៅ​​ មាន​​​ស្រី​ៗ​​មួយ​ចំនួន​កើន​ឡើង​​តម្រេក​ ប៉ុន្តែ​គ្នា​យើង​ភាគ​ច្រើនទៀត​​បែរ​ជា​គ្មាន​អារម្មណ៍​ទៅ​វិញ​។​ ពិត​ណាស់​មាន​មូលហេតុ​​​មួយ​ចំនួន​នៅ​ពី​ក្រោយ​ការ​បាត់បង់​ចំណង់​ផ្លូវ​ភេទ​ ដែល​កត្តា​ចម្បង​នោះ​គឺ​រូបរាងកាយ​​ដែល​គ្មាន​ភាព​ទាក់ទាញ​នេះ​​តែ​ម្ដង​។​ យ៉ាង​ណា​មិញ​ នៅ​ពេល​ដែល​យើង​រួម​ភេទ​នៅ​អំឡុង​ពេល​មាន​ផ្ទៃពោះ​ យើង​អាច​នឹង​ជួប​​រឿងរ៉ាវ​ទាំង​៤​ខាង​ក្រោម​នេះ​។

. ការ​គ្មាន​ទំនុក​ចិត្ត​លើ​រូបរាង

ជា​ធម្មតា នៅ​ពេល​ដែល​យើង​មាន​ផ្ទៃពោះ​ យើង​ច្បាស់​ជា​បាត់បង់​ទំនុក​ចិត្ត​ចំពោះ​រូបរាងកាយ​ជា​មិនខាន​។​ ក្រៅ​ពី​នេះ​ រាងកាយ​យើង​ប្រឈម​នឹង​ការ​ផ្លាស់ប្ដូរ​នៅ​គ្រប់​ត្រី​មាស​ទាំង​អស់​។​ ​សម្រាប់​ស្រីៗ​មួយ​ចំនួន​ អាការៈ​ចាញ់​កូន​នៅ​​ត្រី​មាស​ទី​១​ គឺ​ជា​​អំឡុង​ពេល​ដ៏​ពិបាក​បំផុត​។​ ជាមួយ​គ្នា​នេះ​ដែរ​ គ្នា​យើង​មួយ​ចំនួន​ទៀត​ អាច​នឹង​​កើត​មាន​អាការៈ​អស់​កម្លាំង​ខ្លាំង​នៅ​ត្រី​មាស​ទី​១ ក៏​ដូចជា​ពុំ​មាន​អារម្មណ៍​ថា​ខ្លួន​មាន​ភាព​ទាក់ទាញ​​ត​ទៅ​ទៀត​ នៅ​ពេល​ដែល​ចូល​ដល់​ត្រី​មាស​ទី២​ និង​ទី​៣​។​ កត្តា​នេះ​ ធ្វើ​ឲ្យ​យើង​ពុំ​អាច​មាន​អារម្មណ៍​រំភើប​រីករាយ​ជាមួយ​នឹង​​ការ​រួម​ភេទ​ឡើយ​។​ ដូច្នេះ​ហើយ​ ការ​ពិភាក្សា​ជាមួយ​នឹង​ដៃ​គូ​គឺ​ជា​ជម្រើស​ដ៏​ប្រសើរ​នៅ​អំឡុង​ពេល​នេះ​។

. ដៃគូ​​យើង​អាច​​មាន​ភាព​ស្រពិចស្រពិល​ពី​រឿង​រួម​ភេទ

​​​​​ពិត​ណាស់​ ដៃគូ​យើង​អាច​មាន​អារម្មណ៍​ភ័យ​ខ្លាច​​ ក្នុង​ការ​ចាប់ផ្ដើម​ការ​រួម​ភេទ ដោយ​សារ​តែ​គាត់​​ខ្វល់ខ្វាយ​ថា​ ដៃ​គូ​ដែល​កំពុង​ពពោះ​ ឬ​កូន​ដែល​នៅ​ក្នុង​ផ្ទៃ អាច​នឹង​មាន​ការ​ឈឺចាប់។​ ហេតុ​នេះ​ហើយ​ ចូរ​កុំ​គិត​ថា​គាត់​អស់​អារម្មណ៍​ចំពោះ​រឿង​លើ​គ្រែ​ជាមួយ​នឹង​យើង​អី​។​

. ស្រី​ៗ​យើងកើន​ឡើង​ចំណង់​ផ្លូវ​ភេទ

រាងកាយ​របស់​មនុស្ស​យើង​​គ្រប់​គ្នា​ គឺ​មិន​ដូច​គ្នា​នោះ​ទេ​ ហើយ​ចំពោះ​​មនុស្ស​ស្រី​ដែល​​​កំពុង​តែ​ពពោះ​ក៏​ដូច​គ្នា​ដែរ​។​ ​​ជាក់​ស្ដែង​ អ័រម៉ូន​ដើរ​តួនាទី​ដ៏​សំខាន់​ក្នុង​ការ​កំណត់​អំពី​អារម្មណ៍​ផ្លូវ​ភេទ​នេះ​។​ ស្រីៗ​ខ្លះ​អាច​ស្អប់​ការ​រួម​ភេទ​នៅ​អំឡុង​ពេល​មាន​គភ៌​ រី​ឯ​ស្រី​ៗ​ខ្លះ​ទៀត​ក៏​មាន​ចំណង់​ផ្លូវ​ភេទ​ខ្ពស់​ផង​ដែរ​។ ចំណុច​នេះ​ គឺ​ដោយ​សារ​តែ​ការ​កើន​ឡើង​នៃ​លំហូរ​ឈាម​ និង​ទឹក​រម្អិល​​នៃ​ប្រដាប់​ភេទ​។


មានកូន២

. គិត​ហួស​ពី​ការ​រួម​ភេទ​តាម​ទ្វារ​មាស

​​​យើង​អាច​​មិន​ចង់​បណ្ដែតបណ្ដោយ​ខ្លួន​ក្នុង​ការ​រួម​ភេទ​ ប៉ុន្តែ​​ការ​​បបោស​អង្អែល​ ​ការ​កាន់​ ការ​ថើប​ដៃ​គូ​? ពិត​ណាស់​ ​មាន​វិធីសាស្ត្រ​ដ៏​ល្អ​​ក្នុង​ការ​​បង្កើន​​ទំនាក់​ទំនង​ជាមួយ​នឹង​ដៃ​គូ​ នៅ​ពេល​ដែល​យើង​មាន​ផ្ទៃ​ពោះ​។​ ការ​រួម​ភេទ​តាម​ទ្វារ​មាស​អាច​មិន​មាន​អារម្មណ៍​រំភើប​ស្រើបស្រាល​​ឡើយ​ ជា​ពិសេស​នៅ​អំឡុង​ត្រី​មាស​ទី​៣។​ ប៉ុន្តែ ការ​បបោស​អង្អែល​មុន​ពេល​រួម​ភេទ​ ​អាច​ជា​តិចនិក​ដ៏​អស្ចារ្យ​ដើម្បី​ដាស់​អារម្មណ៍​ចំពោះ​រឿង​លើ​គ្រែ​។

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap