សញ្ញា​ទាំង​ ៥ បង្ហាញ​ថា​កូន​​អាច​មាន​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​

បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​ មិន​ត្រឹម​តែ​ជា​បញ្ហា​របស់​មនុស្ស​ពេញ​វ័យ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​ក៏​កើត​មាន​ចំពោះ​កុមារ​ដូច​គ្នា​។​ ជាក់​ស្ដែង​ កុមារ​​ដែល​កើត​មាន​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​នេះ​ អាច​មាន​រោគ​សញ្ញា​ខុស​ប្លែក​ពី​មនុស្ស​ពេញ​វ័យ​។​ អាការៈ​ថប់​បារម្ភ​ ការ​បាក់ទឹក​ចិត្ត​ និង​ការ​បាត់បង់​សកម្មភាព​ផ្ចង់​អារម្មណ៍គឺ​ជា​បញ្ហា​ទូទៅ​មួយ​ចំនួន​ ហើយ​អាច​មាន​ផល​ប៉ះពាល់​ពេញ​មួយ​ជីវិត ប្រសិនបើ​យើង​មិន​អាច​​បាន​ដឹង​ទាន់​ពេលវេលា​ទេ​នោះ​។​ យ៉ាង​ណា​មិញ​ សញ្ញា​ទាំង​៥​នេះ​ បង្ហាញ​​​អំពី​ជំងឺ​ផ្លូវ​ចិត្ត​ដែល​កើត​ឡើង​ចំពោះ កុមារ​ ដែល​ប៉ា​ម៉ាក់​ត្រូវ​ដឹង​។

. ត្អូញត្អែរ​​ញឹកញាប់​​​ឈឺ​ក្បាល​ និង​ឈឺ​ពោះ

​​​ពិត​ណាស់​ សូម្បី​តែ​រោគ​សញ្ញា​រាងកាយ​ ដូចជា​ភាព​តានតឹង​សាច់​ដុំ​ ការ​ឈឺ​ចាប់​ ឈឺ​ក្បាល​ គេង​មិន​លក់​ និង​​ភាព​រសេះរសោះ​ ក៏​អាច​ជា​រោគ​សញ្ញា​​នៃ​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​ផង​ដែរ។​ ការ​ថប់​បារម្ភ​អាច​បណ្ដាល​ឲ្យ​​ឈឺ​ក្រពះ​ ស្រពិចស្រពិល​  កម្រិត​ផ្ដោត​អារម្មណ៍​ទាប​។​ ដូច្នេះ​ហើយ​​ ប្រសិនបើ​​កូន​ៗ​របស់​យើង​តែងតែ​ត្អូញត្អែរ​​អំពី​បញ្ហា​ទាំង​នេះ​ ​ចូរ​ព្យាយាម​ស្វែង​រក​អំពី​មូលហេតុ​ឲ្យ​បាន​ច្បាស់លាស់​។​

. ភ័យ​ខ្លាច​ខ្លាំង​ ឬ​យំ​ខ្លាំង

ការ​ភ័យ​ខ្លាច​ហួសហេតុ​ ឬ​សុបិន្តអាក្រក់​ ​អាច​បណ្ដាល​មក​ពី​ហេតុផល​ជាច្រើន​ ដូចជា​ការ​ភ័យ​ខ្លាច​ ​ឬ​ថប់បារម្ភ​ និង​អារម្មណ៍​ផ្សេង​ៗ​ដូចជា​ ខឹង​ សោកសៅ​ អាម៉ាស់​ ឬ​ស្អប់​ខ្ពើម​។​ ចំពោះ​ក្មេង​ៗ​ដែល​​ធ្លាប់​ឆ្លងកាត់​ព្រឹត្តិការណ៍​ឈឺ​ចាប់​ អាច​មាន​សុបិន្ត​អាក្រក់​ញឹកញាប់​ ដែល​​អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​ផ្លូវ​ចិត្ត​របស់​ពួក​គេ​នៅ​ក្នុង​រយៈពេល​វែង​ និង​ថែម​ទាំង​រំខាន​ដល់​ការ​លូតលាស់​របស់​ពួក​គេ​ថែម​ទៀត​ផង​។​ ​

. មិន​ស្ដាប់​បង្គាប់​ ឬ​កោង​កាច​ខ្លាំង

​​វា​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​ ដែល​ពេល​ខ្លះ​ក្មេង​​​​មិន​ស្ដាប់​បង្គាប់​ ឬ​មួម៉ៅ​នៅ​ពេល​ដែល​យើង​ស្នើ​សុំ​ឲ្យ​ពួក​គេ​ធ្វើ​អ្វី​មួយ​ដែល​ពួក​គេ​មិន​ចង់​ធ្វើ​។​ ប៉ុន្តែ​ ប្រសិនបើ​ករណី​នេះ​កើត​មាន​​ជា​ប្រចាំ​ ហើយ​ប៉ា​ម៉ាក់​បាន​ឃើញ​ពី​ការ​ផ្លាស់ប្ដូរ​ឥរិយាបថ​របស់​កូន​ៗ​ វា​អាច​មិន​មែន​ជា​រឿង​ធម្មតា​នោះ​ទេ។​ ​ចូរ​ព្យាយាម​រក​ឫសគល់​ដែល​នាំ​​ឲ្យ​កូន​​របស់​យើង​ក្លាយ​ទៅ​ជា​បែប​នេះ​ ឬ​ស្វែងរក​ជំនួយ​ពី​អ្នក​ជំនាញ​។​

ក្មេងបាក់ទឹកចិត្ត២

ក្មេងបាក់ទឹកចិត្ត២

. រៀនខ្សោយជាង​ធម្មតា

​​​​ប្រសិនបើ​កូន​របស់​យើង​ធ្លាប់​តែ​មាន​ពិន្ទុ​ល្អ​នៅ​សាលារៀន​ ប៉ុន្តែ​ថ្មីៗ​នេះ​ ពួកគេ​បែរ​ជា​​រៀន​ខ្សោយ​ជាង​មុន​វិញ​នោះ​ ចូរ​​កុំ​ធ្វេស​ប្រហែស​ឲ្យ​សោះ​។ នៅ​ពេល​ដែល​កូន​មិន​យក​ចិត្ត​ទុក​ដាក់​នៅ​ក្នុង​ម៉ោង​រៀន​ មិន​ចូលរួម​​ក្នុង​សកម្មភាព​ក្រៅ​សាលារៀន​ និង​គេច​ម៉ោង​រៀន​ វា​អាច​ជា​សញ្ញា​នៃ​ស្ត្រេស​ ឬ​ការ​បាក់​ទឹក​ចិត្ត​។​ ចូរ​ពិភាក្សា​ជាមួយ​នឹង​កូន​ ក៏​ដូចជា​ព្យាយាម​ស្វែង​រក​ពី​មូលហេតុ​​​នៃ​ការ​ប្រែប្រួល​របស់​ក្មេង​។​ កត្តា​នេះ​ អាច​កើត​ឡើង​នៅ​ក្នុង​សាលារៀន​ ឬ​​ព្រឹត្តិការណ៍​​មួយ​ចំនួន​ដែល​កើត​ឡើង​នៅ​ផ្ទះ​។​ ការ​​ស្វែងយល់​ពី​បញ្ហា​នេះ​ មាន​សារសំខាន់​ខ្លាំង​ណាស់​ចំពោះ​កូន​ៗ​របស់​យើង​។

. បាត់បង់​ចំណង់​អាហារ​ ឬ​ស្រក​ទម្ងន់

​​ជាមួយ​គ្នា​នេះ​ដែរ​ ការ​​ស្រក​​ទម្ងន់​ ឬ​បាត់បង់​ចំណង់​អាហារ​ ក៏​អាច​ជា​សញ្ញា​នៃ​ជំងឺ​បាក់​ទឹក​ចិត្ត​ដូច​គ្នា​ដែល​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​​សោកសៅ​ វង្វេង​ ​ឬ​​មាន​អារម្មណ៍​ទទេ​ស្អាត​ ​យ៉ាង​ហោច​ណាស់​ចំនួន​២​សប្ដាហ៍​ ដែល​កត្តា​នេះ​អាច​រំខាន​ដល់​សកម្មភាព​ប្រចាំថ្ងៃ​របស់​យើង​បាន​។​ ​ការ​បាក់ទឹក​ចិត្ត​ និង​ចំណង់​អាហារ​ ត្រូវ​បាន​គ្រប់គ្រង​ដោយ​ផ្នែក​តែ​មួយ​នៃ​ខួរ​ក្បាល​ ដែល​អាច​ធ្វើ​ឲ្យ​ក្មេង​បាត់បង់​ចំណង់​អាហារ​ ហើយ​បន្ទាប់​មក​ក៏​ស្រក​ទម្ងន់​។​ ​ការ​ស្វែង​រក​ការ​ព្យាយាម​ចំពោះ​អាកប្បកិរិយា​​​នៅ​ពេល​វេលា​ត្រឹមត្រូវ​ អាច​ជួយ​ដោះស្រាយ​បញ្ហា​នេះ​បាន​។​

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap