រើស​ផ្លូវ​ ១ ដែល​ទាក់ទាញ​ចិត្ត​អ្នក​ជាង​គេ អាច​ប្រាប់​ពីផ្លូវ​ជីវិត​អ្នក​បាន​យ៉ាង​ច្រើន

គ្រាន់​តែ​ជ្រើស​រើស​រូប​ភាព​ផ្លូវ​មួយ​ខ្សែ​ដែល​អ្នក​គិត​ថា​ស្រស់​ស្អាត និង​ជា​ផ្លូវ​ដែល​អ្នក​ស្រមៃ​ចង់​ដើរទៅ​នោះ ហើយ​ក្រឡេក​មើល​ចម្លើយ​ខាង​ក្រោម​រូប​នោះ វា​នឹង​ប្រាប់​រឿង​រ៉ាវ​ជា​ច្រើន​ពាក់ព័ន្ធ​នឹង​ខ្លួន​អ្នក។ បើ​រើស​រួច​​ហើយ តោះ​ចូល​មើល​ចម្លើយ​ទាំង​អស់​គ្នា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បើ​អ្នក​ជ្រើសរើស​ផ្លូវ​ទី១៖ បើ​អ្នក​ជ្រើសរើស​ផ្លូវ​​មួយ​នេះ នោះ​មាន​ន័យ​ថាអ្នក​​ជា​មនុស្ស​ស្ងប់ស្ងាត់ ចូល​ចិត្ត​របស់​ស្អាតៗ។ ក្ដី​សុខ​របស់​អ្នក​គឺ​ការ​ដែល​បាន​ស្រលាញ់​នរណា​ម្នាក់។ អ្នក​ជា​មនុស្ស​ចូល​ចិត្ត​គិត​ដល់​រឿង​អតីត។ ការ​ដែល​ជ្រើសរើស​ផ្លូវ​មួយ​នេះ​ក៏​បង្ហាញ​ដែរ​ថា​អ្នក​ជា​មនុស្ស​ដែល​ចូល​ចិត្ត​ធ្វើ​អ្វី​​យឺតៗ មិន​ប្រញាប់ ចូល​ចិត្ត​នៅ​​ក្នុង​ពិភពស្នេហា​ស៊ីជម្ពូ ទោះ​បី​ក្នុង​មួយ​ពេល​ខ្លី​ក៏​ដោយ ឲ្យ​តែ​ក្នុង​ពេល​នោះ​អ្នក​មាន​ក្ដី​សុខ​គឺ​គ្រប់គ្រាន់​ហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មួយ​រយៈ​នេះ​អ្នក​អាច​នឹង​មាន​អារម្មណ៍​ថា​ជីវិត​ខ្លួន​ឯង​មិន​ដូច​ដើម ពោល​គឺ​មាន​ភាព​ប្រកួតប្រជែង​ច្រើន​ជាង​មុន។ ក្នុង​ជីវិត​អ្នក​កន្លង​មក អ្នក​ចូលចិត្ត​លាក់​ខ្លួន​ស្ងៀម​ស្ងាត់ ប៉ុន្តែ​បន្ត​ទៅ​មុខ​អ្នក​នឹង​ចង់​បោះជំហាន​សាក​ល្បង​ទៅ​មើល​ពិភពខាង​ក្រៅ។ បើ​​បែប​​នេះ​មែន​មានន័យ​ថា អ្នក​សម្រេច​ចិត្ត​ត្រឹមត្រូវ​ហើយ ព្រោះ​អ្នក​នឹង​បាន​រៀនសូត្រ​អ្វី​​ៗ​ថ្មី​ៗ​ជា​ច្រើន​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បើ​អ្នក​ជ្រើសរើស​ផ្លូវ​ទី២៖ អ្នក​ជា​មនុស្ស​ចូលចិត្ត​​ការ​ប្រកួតប្រជែង​ ការ​ផ្សងព្រេង មាន​ចរិត​ចូលចិត្ត​និយាយ​ត្រង់ៗ ព្រោះ​​គិត​ថា​ភាព​​ស្មោះត្រង់​គឺ​ជា​អ្វី​ដែល​មាន​តម្លៃ​បំផុត។ បើ​អ្នក​ណា​មាន​អ្នក​ជាមិត្ត​នោះ​​គឺ​ចាត់​ទុក​ថា​សំណាង​ណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អ្នក​​ចូល​ចិត្ត​ធ្វើ​អ្វី​លំបាកៗ មិន​ខ្លាច​លទ្ធផល​យ៉ាង​ណា​នោះទេ ព្រោះ​អ្នក​ជឿ​​ថា​នៅ​ទីបញ្ចប់ អ្នក​នឹង​បាន​ទទួល​ជោគជ័យ បើ​សិន​ជា​អ្នក​ព្យាយាម​អស់​ពី​​លទ្ធភាព។ នៅ​​ពេល​អ្នក​នៅ​​ជាមួយ​មិត្តភ័ក្ដិ​ជិត​ស្និទ្ធ អ្នក​​ហ៊ាន​បង្ហាញ​ចរិត​ពិត​​ចេញ​មក​ដោយ​មិន​លាក់លៀម​អ្វី​នោះ​ទេ ដូច្នេះ​ពេល​​វេលា​នៅ​ជាមួយ​មិត្ត​ អាច​និយាយ​បាន​ថា​ជា​ពេល​​វេលា​សម្រាក​ដ៏ល្អ​បំផុត​របស់​អ្នក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បើ​អ្នក​ជ្រើសរើស​ផ្លូវ​ទី៣៖ មាន​ន័យ​ថា​អ្នក​ជា​មនុស្ស​ស្ងប់ស្ងាត់ តែ​រ៉ូមែនទិក​ដែរ។ អ្នក​ចូលចិត្ត​​នៅ​ម្នាក់​ឯង មាន​ក្ដី​សុខ​នឹង​ជីវិត ជាមនុស្ស​ដែល​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​នៅ​​ជុំវិញ​​ខ្លួន និង​ស្មោះត្រង់​ជាមួយ​មិត្ត​​គ្រប់​គ្នា។ អ្នក​អាច​បង្កើត​​ក្ដី​សុខ​បាន​ដោយ​ខ្លួន​ឯង ព្រោះ​អ្នក​ដឹង​ថា​ក្ដី​សុខ​របស់​​ខ្លួន​ឯង​នៅ​ទីណា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អ្នក​មិន​​ខ្លាច​​​នឹង​​ដើរ​លើ​ផ្លូវ​​មួយ​តែម្នាក់​​ឯង​នោះ​ទេ ហើយ​ក៏​មិន​ចូល​ចិត្ត​ផ្លូវ​ដែល​ភ្លឺ​ពេក​ដែរ។ ប៉ុន្តែ​នៅ​ពេល​ទៅ​ដល់​គោលដៅ អ្នក​នឹង​បាន​ជួប​ពន្លឺ ប៉ុន្តែ​មិន​បាច់​ភ័យ​ខ្លាច​ទេ ព្រោះ​អ្នកនឹង​​អាច​សម្រប​ខ្លួន​ជាមួយ​វា​បាន​យ៉ាង​រហ័ស។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បើ​ជ្រើសរើស​ផ្លូវ​​ទី៤៖ នៅ​ពេល​អ្នក​ធ្វើ​​អ្វី គឺ​​ត្រូវ​ធ្វើ​ច្រើន​ជាង​ពីរ​​ដង​ទើប​ទទួល​បាន​ជោគជ័យ។ អ្នក​ជា​មនុស្ស​ចូល​ចិត្ត​វិភាគ ចូល​ចិត្ត​ស្វែង​រក​ចម្លើយ​ដោយ​ខ្លួន​ឯង។ ពេល​ខ្លះ​អ្នក​ក៏​ចូល​​ចិត្ត​បាត់​ខ្លួន​ ទៅ​នៅ​​ស្ងៀមស្ងាត់ ដើម្បី​ស្វែង​រក​ចម្លើយ​ចំពោះ​រឿង​ណា​មួយ​ដែល​អ្នក​ចង់​ដឹង។ អ្នក​ជា​មនុស្ស​ចូល​ចិត្ត​នៅ​ម្នាក់​ឯង មិន​ចូល​ចិត្ត​រញ៉េរញ៉ៃ​ជាមួយ​អ្នក​ដទៃ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អ្នក​ជុំវិញ​ខ្លួន ច្រើន​តែ​មើល​មក​អ្នក​ថា​ជា​មនុស្ស​គួរ​ឲ្យ​ចាប់​អារម្មណ៍។ អ្នក​តែង​រៀបចំ​ផែនការ​អនាគត​សម្រាប់​ជីវិត​អ្នក​យ៉ាង​ល្អិតល្អន់។ អ្នក​ជា​មនុស្ស​ស្ងៀមស្ងាត់ ចូលចិត្ត​ធ្វើ​អ្វី​ដោយ​ខ្លួន​ឯង តែ​ការ​ពិត​អ្នក​គួរ​តែ​សាក​ល្បង​បើក​ចិត្ត​ខ្លះ នោះ​អ្នក​នឹង​ដឹង​ថា​មាន​មិត្ត​ជា​គូ​គំនិតខ្លះ វា​ល្អ​យ៉ាង​ណា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បើ​ជ្រើសរើស​ផ្លូវ​ទី៥៖ អ្នក​ជា​មនុស្ស​ចូលចិត្ត​ភាព​ប្លែក​ថ្មី ជា​មនុស្ស​ចូល​ចិត្ត​អ្វី​ដែល​ស្រស់​ស្អាត មាន​ភាព​ជា​ខ្លួន​ឯង មាន​ស្ទីល​របស់​ខ្លួន​ឯង​ដែល​ខុស​ប្លែក​ពី​អ្នក​ដទៃ។ អ្នក​ជា​មនុស្ស​គួរ​​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​ណាស់ អ្នក​ណា​ៗ​ក៏​ចង់​ស្គាល់។ អ្នក​ច្រើន​​ផ្ដល់​អាទិភាព​ចំពោះ​រឿង​សំខាន់​ៗ​ អ្នក​ដឹង​ថា​គ្មាន​ផ្លូវ​ណា ដែល​គ្មាន​ឧបសគ្គ​នោះ​ទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប៉ុន្តែ​អ្នក​នឹង​ធ្វើ​យ៉ាងណា​ឲ្យ​ខ្លួន​ឯង​អាច​ដើរ​រហូត​ទាល់តែ​ដល់​គោលដៅភាព​ជោគជ័យ ពី​ព្រោះ​មនុស្ស​ដូច​អ្នក​មិន​​រត់គេច​ពី​បញ្ហា​នោះ​​ទេ។ អ្នក​តែង​គិត​ជានិច្ច​ថា​ អ្នក​ត្រូវ​តែធ្វើ​ឲ្យ​បាន។ មនុស្ស​ជុំវិញ​ខ្លួន​ចូល​ចិត្ត​អ្នក ព្រោះ​អ្នក​ជា​មនុស្ស​គួរ​ឲ្យ​ចាប់អារម្មណ៍៕

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap