៥ គន្លឹះ​ប្រើ​ជីវិត​នៅ​​លីវ Single ឲ្យ​មាន​តម្លៃ​ មាន​ក្ដី​សុខ សូម្បី​អ្នក​មាន​គូ​ក៏​ច្រណែន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បើ​សិន​ថ្ងៃ​នេះ​អ្នក​កំពុង​មាន​ជីវិត​ជា​អ្នក​នៅ​លីវ ឬ​ Single សូម​មាន​មោទនភាពចំពោះ​ខ្លួន​ឯង​ ព្រោះ​អ្នក​បាន​រស់​នៅ​ក្នុង​ជីវិត​​បែប​ងាយ​ស្រួល ដោយ​មិន​ចាំបាច់​មាន​អ្នក​ណា និង​មាន​ក្ដីសុខ​ធម្មតា ឬ​អាច​ច្រើន​ជាង​អ្នក​មាន​គូ​ផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ថ្ងៃ​នេះ​ទំព័រ​ ផ្ទះស្នេហ៍ សូម​ណែនាំ​វិធី​ចំនួន ៥​ក្នុង​ការ​ប្រើជីវិត​នៅ​លីវ​ឲ្យ​​មាន​គុណ​តម្លៃ មាន​ក្ដី​សុខ សូម្បី​អ្នក​មាន​គូ​ក៏​ច្រណែន​ដែរ។ ដូច្នេះ​សូម​ទៅ​មើល​ទាំង​អស់​គ្នា​ថា​តើ​ធ្វើ​យ៉ាង​ណា​ដើម្បី​ជីវិត​របស់​អ្នក​មាន​ក្ដីសុខជាងមុនហើយ​ត្រូវ​បន្ថែមបន្ថយ​អ្វី​​ខ្លះ?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​១. មានពេល​វេលា​​ផ្ដោត​លើ​ការ​រៀន និង​​ធ្វើ​ការ​ងារ​ឲ្យ​បាន​ច្រើន​៖ ប្រាកដ​ណាស់ នៅ​ពេល​យើង​នៅ​លីវ យើង​នឹង​មាន​ពេល​វេលា​សម្រាប់​ផ្ដោត​លើ​ការ​សិក្សា ឬ​ការ​ធ្វើ​ការ​របស់​យើង​បាន​ច្រើន ដែល​អាចឲ្យ​យើង​បាន​អភិវឌ្ឍ​ខ្លួន​ឯង និង​ទទួល​បាន​ការ​រីក​ចម្រើន​ក្នុង​អាជីព​ការងារ​បាន​កាន់តែ​ប្រសើរ​ដូច​គ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​២. គិត​វិជ្ជមាន​ឲ្យ​បាន​ច្រើន​នោះ​យើង​នឹង​មាន​ក្ដី​សុខ៖ ពេល​ខ្លះ​ការ​ដែល​យើង​នៅ​​លីវ បើ​រវល់​តែ​គិត​អវិជ្ជមាន នោះ​វា​នឹង​ឃើញ​តែ​រឿង​អាក្រក់ៗ​ស្ថិត​នៅ​ជុំវិញ​ខ្លួន​ទាំង​អស់។ ទម្លាប់​គិត​បែប​នេះ​​នឹង​ធ្វើឲ្យ​ជីវិត​របស់​យើង​គ្មាន​សុខ​ឡើយ ហេតុ​ដូច្នេះ​ហើយ​គួរ​សាកល្បង​កែលម្អ​វិធីគិត និង​ទស្សនៈ​ការ​យល់​ឃើញ​របស់យើង​ចំពោះ​បញ្ហា និង​មនុស្ស​ជុំវិញ​ខ្លួន នោះ​នឹង​អាច​ឲ្យ​យើង​កាន់​តែ​មាន​​ក្ដី​សុខ​ច្រើន​ជាង​បច្ចុប្បន្ន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៣. មើល​ថែ​ខ្លួន​ឯង​ទាំង​ខាង​ក្រៅ និង​ខាង​ក្នុង៖ ក្នុង​ពេល​ដែល​យើង​ត្រូវ​រស់​នៅ​តែម្នាក់​ឯង យើង​​ក៏​ត្រូវ​មើល​ថែ​ខ្លួន​ឯង​ឲ្យ​បាន​ល្អ​ដូច​គ្នា។ យ៉ាង​ហោច​វា​នឹង​ធ្វើ​ឲ្យ​យើង​មើល​ទៅ​ស្អាត មាន​ភាព​ជឿជាក់ និង​មាន​សុខភាព​ល្អ ព្រម​ទាំង​​រាង​ស្អាតផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៤. ស្គាល់​ខ្លួន​ឯង​កាន់​តែ​ច្រើន​នៅ​ពេល​នៅ​ម្នាក់​ឯង៖ ពេល​ខ្លះ​ការ​ដែល​យើង​នៅ​ម្នាក់​ឯង វា​ក៏​ធ្វើ​ឲ្យ​យើង​មាន​ពេលទំនេរ ដែល​អាច​ធ្វើ​អ្វី​ដើម្បី​ខ្លួន​ឯង នៅ​ជាមួយ​ខ្លួន​ឯង​បាន​ច្រើន​ជាង​មុន ដោយ​មិន​ចាំ​បាច់​រង់ចាំ​ខ្វល់​ពី​​អ្នក​ផ្សេង​ក្រៅ​ពី​ខ្លួន​យើង។ ពេល​នោះ​ហើយ​ដែល​ធ្វើ​ឲ្យ​យើង​អាច​ស្គាល់​ខ្លួន​ឯង​ច្បាស់​ជាង​មុន និង​អាច​រៀប​ចំ​ផ្លូវជីវិត​របស់​ខ្លួន​បាន​ងាយ​ជាង​មុន​ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៥. មាន​ក្ដី​សុខ​នឹង​បច្ចុប្បន្ន មិនបាច់​រំពឹង​អ្វី​​ច្រើន៖ ការ​នៅ​លីវ យ៉ាងហោច​វា​ក៏​ធ្វើ​ឲ្យ​យើង​មិន​ចាំបាច់​គិត ឬរំពឹង​អ្វី​ពី​អ្នក​ណា។ ប្រើ​ជីវិត​រស់​នៅ​តាម​បែប​ដែល​យើង​ចង់​បាន និង​តាម​ធម្មជាតិ​របស់​យើង តែប៉ុណ្ណឹង​ជីវិត​របស់​យើង​នឹង​មាន​ក្ដីសុខ​គ្រប់គ្រាន់​បាត់​ទៅ​ហើយ៕ អត្ថបទ៖ វ៉ាន់ថន (ផ្ទះស្នេហ៍)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap