សម្គាល់​មើល​បាន! បុរស​ចាស់​ទុំ និង​ចេះ​គិតគូរ​មែនទែន​ តែងមានជាប់​ខ្លួន ៩ចំណុច​នេះ

១.​ ហ៊ានដើរ​ចេញ​ពី​កន្លែង​មិន​ល្អ​៖ តាំង​ពី​ក្មេង​រហូត​មក​ដល់​ពេល​នេះ​ ត្រូវ​ជួប​មនុស្ស​ជា​ច្រើន​រាប់​មិន​អស់​។​ ជឿ​ថា​អ្នក​ប្រាកដ​ជា​អាច​មើល​ដឹង​ថា​មួយ​ណា​ជា​បរិស្ថាន​ល្អ​និង​បរិស្ថាន​មិន​ល្អ​ រួម​ទាំង​ដឹង​ថា​មនុស្ស​បែប​ណា​គួរ​រាប់​អាន​យ៉ាង​ណា​។ ពិត​ណាស់ ការ​ផ្តាច់​មិត្តភាព​រាប់​ឆ្នាំ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ទេ​ ប៉ុន្តែ​កុំ​ភ្លេច​ថា​មិត្ត​ល្អ​នឹង​នាំ​អ្នក​ទៅ​ធ្វើ​តែ​រឿង​ល្អ​ទេ​។​ ដូច្នេះ​ការ​ដើរ​ចេញ​ពី​អ្វី​ដែល​មិន​ធ្វើ​ឱ្យ​អ្នក​រីក​ចម្រើន​ មិន​មែន​ជា​កំហុស​នោះ​ទេ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​២.​ ភាព​ស្រស់ស្អាត​ចេញ​ពី​ខាង​ក្នុង​៖ ការ​មើល​ថែ​ខ្លួន​ឯង​ឱ្យ​ស្រស់ស្អាត​ពី​ខាង​ក្នុង​មក​ សម្តៅ​លើ​ការ​មាន​ចិត្ត​ស្រស់​ស្រាយ​ មាន​សេចក្តី​សុខ​ក្នុង​ជីវិត​ ធ្វើ​ចិត្ត​ឱ្យ​សប្បាយ​រីករាយ​។​ ប៉ុន្តែ​ចូរ​កុំ​ភ្លេច​មើល​ថែ​សម្បក​កាយ​ផង​ដោយ​ការ​បរិភោគ​អាហារ​ដែល​មាន​ប្រយោជន៍​ដល់​សុខភាព​ និង​អាហារ​ដែល​សម​ស្រប​តាម​វ័យ​របស់​ខ្លួន​។​ ប្រសិន​បើ​អ្នក​មាន​ភាព​ចាស់​ទុំ​គ្រប់​គ្រាន់​នឹង​ដឹង​ថា​ ការ​មើល​ថែ​សុខភាព​ទាំង​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត​ធ្វើ​បាន​ដោយ​របៀប​ណា​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៣.​ ​ស្រឡាញ់​ពិត​ទើប​សារភាព​៖ មនុស្ស​ប្រុស​សម័យ​នេះ​ប្រើ​ពាក្យ​ “​ស្រឡាញ់​”​ ខ្ជះខ្ជាយ​ណាស់​។​ ជា​ពិសេស​បើ​មាន​ជាតិ​អាល់កុល​ចូល​ខ្លួន​ហើយ​ កាន់​តែ​ក្លាហាន​និយាយ​បូរបាច់​ដោយ​មិន​គិត​សោះ​។​ ប៉ុន្តែ​អ្នក​ត្រូវ​ដឹង​ថា​មនុស្ស​ដែល​រឹងប៉ឹង​ពិត​ៗ​ នឹង​មិន​ពាក្យ​ស្រឡាញ់​ងាយ​ៗ​នោះ​ទេ​ ហើយ​ដឹង​យ៉ាង​ច្បាស់​ក្នុង​ចិត្ត​ថា​គួរ​និយាយ​ជាមួយ​អ្នក​ណា​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៤.​ មានទំនួល​​ខុស​ត្រូវ៖ គេជាមនុស្ស​ដែល​មាន​ទំនួល​ខុសត្រូវ​ចំពោះ​ខ្លួន​ឯង និង​គ្រួសារ មិន​បង្ក​ការ​លំបាក និង​ជា​បន្ទុក​របស់​អ្នក​ដទៃ​ឡើយ។ គេ​មាន​ភាព​ចាស់ទុំ​គ្រប់គ្រាន់​ និង​ទទួល​ខុស​ត្រូវ​រាល់​ពាក្យ​សម្ដី​ដែល​ខ្លួន​បាន​និយាយ និង​រាល់​ទង្វើ​ដែល​គេ​បាន​ធ្វើ។ ដូច្នេះ​ហើយ​គេ​តែង​ប្រុងប្រយ័ត្នជានិច្ច។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៥.​ ជា​ដៃគូ​សន្ទនា​ដ៏​ល្អ​៖ ចេះ​ពី​វិធី​ធ្វើ​ឱ្យ​ការ​សន្ទនា​ប្រព្រឹត្ត​ទៅ​យ៉ាង​រលូន​ទោះ​បី​មិន​មែន​ជា​រឿង​ដែល​អ្នក​ចាប់​អារម្មណ៍​ក៏​ដោយ​។​ ទោះ​បី​ជា​អ្នក​មិន​ចូលចិត្ត​ក្នុង​រឿង​គេ​និយាយ​ក៏​ពិត​មែន​ ក៏​មិន​គួរ​បង្ហាញ​អាការៈ​ឱ្យ​គេ​ដឹង​ដែរ​។​ គ្រាន់​តែ​បើក​ចិត្ត​ស្តាប់​គេ​និយាយ​ ឬ​ធ្វើ​ជា​សួរ​នេះ​សួរ​នោះ​។​ ដើម្បី​ជា​ការ​បង្ហាញ​ថា​អ្នក​ក៏​មាន​ចំណែក​ក្នុង​បទ​សន្ទនា​នេះ​ដែរ​ ថែម​ទាំង​អាច​បន្ថែម​ចំណេះដឹង​ដាក់​ខ្លួន​បាន​ទៀត​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៦.​ មិន​បណ្ដោយឲ្យ​ទុក្ខព្រួយគ្របសង្កត់បាន​៖ តើ​មាន​ហេតុ​ផល​អ្វី​ខ្លះ​ទៅ​ដែល​អ្នក​ត្រូវ​យក​ទុក្ខ​ព្រួយ​មក​គិត​អស់​មួយ​ជីវិត​នោះ​?​ ការ​ប្រមូល​រឿង​ទាំង​នេះ​មក​ដាក់​ក្នុង​ចិត្ត​មិន​បាន​ជួយ​ឱ្យ​សុខភាព​អ្នក​ប្រសើរ​ឡើង​ទេ​។​ មនុស្ស​ពេញ​វ័យ​ពិត​ប្រាកដ​គេ​មិន​បណ្តោយ​ឱ្យ​កំហុស​ ឬ​រឿង​អតីតកាល​ចូល​មក​បំផ្លាញ​ក្តី​សុខ​របស់​គេ​បាន​ឡើយ​។​ ប៉ុន្តែ​គេ​នឹង​យក​វា​មក​កែច្នៃ​ធ្វើ​ជា​មេរៀន​ដើម្បី​ចៀសវាង​ភាព​ខុស​ឆ្គង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៧.​ ហូប​ចុក​មាន​ដែន​កំណត់​៖ បុរស​ដែល​ពេញ​វ័យ​នឹង​ចំណាយ​ពេល​វេលា​ជាមួយ​ក្រុម​គ្រួសារ​ មនុស្ស​ជាទី​ស្រឡាញ់​ ឬ​មិត្ត​ជិតស្និទ្ធ​។​ គេ​ផឹក​តែ​ប្រមាណ​ខ្លួន​ថា​អាច​គ្រប់គ្រង​ខ្លួន​ឯង​បាន​ថែម​ទាំង​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​កិត្តិយស​ទៀត​ផង​។​ រឿង​បែប​នេះ​គេ​មិន​មែន​មើល​លើ​អាយុ​ទេ​ ប៉ុន្តែ​មើល​លើ​សកម្មភាព​ដែល​អ្នក​ប្រព្រឹត្ត​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៨.​ ចេះគ្រប់គ្រង​អារម្មណ៍​៖ វា​មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ​ក្នុង​ការ​គ្រប់គ្រង​ខ្លួន​ឯង​កុំ​ឱ្យ​ផ្ទុះ​ពេល​ខឹង​ ជា​ពិសេស​ប្រុស​ៗ​។​ ប៉ុន្តែ​អ្នក​ត្រូវ​ដឹង​ពី​កាលៈទេសៈ​ថា​ពេល​ណា​គួរ​តែ​រំសាយ​ ហើយ​ពេល​ណា​មិន​គួរ​រំសាយ​។​ ជម្រើស​ដ៏​ល្អ​បំផុត​គឹ​ ព្យាយាម​រក្សា​ភាព​ស្ងៀមស្ងាត់​រួច​ចាប់​ផ្តើម​ដោះស្រាយ​ដោយ​សន្តិវិធី​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៩.​ ចេះ​ផ្តល់​កត្តិយស​ដល់​គូស្នេហ៍​៖ សម្រាប់​មនុស្ស​ស្រី​ ក្នុង​រឿង​ស្នេហា​មិន​មែន​ត្រូវ​ការ​ភាព​ផ្អែមល្ហែម​តែ​ម្យ៉ាង​នោះ​ទេ​អ្វី​ដែល​សំខាន់​ជាង​នេះ​ទៅ​ទៀត​គឺ​ កិត្តិយស​ដែល​មនុស្ស​ប្រុស​ផ្តល់​ឱ្យ​។​ សុភាព​បុរស​ពិត​ប្រាកដ​នឹង​មិន​លេង​សើច​ជាមួយ​ស្រី​ផ្សេង​ រួច​គិត​ពី​អនាគត​រវាង​អ្នក​ទាំង​ពីរ​រួម​ទាំង​ការ​យក​ចិត្ត​ទុក​ដាក់​គ្នា​គ្រប់​ពេល​វេលា​៕

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap