កូនប្រុសពៅលោក ព្រាប សុវត្ថិ គឺ សុវត្ថិ សិរីវុឌ្ឍ ប្រកាសចាកចេញពីផលិតកម្មរស្មីហង្សមាស

កាលពីពេលថ្មីៗនេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងពិភពលោកសិល្បៈ ក្រោយពេលកូនប្រុសពៅរបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ គឺលោក សុវត្ថិ សិរីវុឌ្ឍ បានធ្វើការប្រកាសនៅលើគណនី TikTok របស់លោកថា លោកបានឈប់ពីផលិតកម្មរស្មីហង្សមាស ហើយងាកមកផលិតបទចម្រៀងថ្មីៗបង្ហោះនៅលើគេហទំព័រ Youtube វិញ។

ការដើរចេញពីផលិតកម្មរស្មីហង្សមាសរបស់លោក សុវត្ថិ សិរីវុឌ្ឍ ដែលជាកូនប្រុសពៅរបស់លោក ព្រាប សុវត្ថិ ធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយគេនៅមិនទាន់ដឹងទេថា កូនប្រុស២នាក់ទៀតរបស់លោក ព្រាប សុវត្ថិ នឹងចាកចេញពីផលិតកម្មរស្មីហង្សមាសដែរឬយ៉ាងណា? គួរបញ្ជាក់ផងដែរថា កូន​ប្រុស​ទាំង​៣ ​របស់​លោក​ ព្រាប សុវត្ថិ គឺ សុវត្ថិ មុនីវណ្ណ, សុវត្ថិ មុនីនាគ និង សុវត្ថិ សិរីវុឌ្ឍ បានក្លាយជាតារា​ចម្រៀង​ពេញសិទ្ធិនៅផលិតកម្មហង្សមាសតាំងពីឆ្នាំ២០១៨ ដោយទទួលបានប្រជាប្រិយភាពមិនចាញ់លោកឪពុកប៉ុន្មានឡើយ៕

@vuth1234ខ្ញុំបាទ សុវត្ថិ សិរីវុឌ្ឍ (Sovath Sereyvuth ) នឹងត្រៀមចេញបទចម្រៀងថ្មីៗនៅក្នុង youtube របស់ខ្ញុំផ្ទាល់ដែលមានឈ្មោះថា Sovath Sereyvuth ។♬ original sound – Sovath Sereyvuth

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap