នៅតែខ្លាំង! ក្រោយបាត់មុខយូរឆ្នាំ ពេលនេះបទថ្មីលើអាជីពចាស់របស់ លី អ៊ីវ៉ាធីណា បានបញ្ចេញហើយ…
ក្រោយពេលបាត់វត្តមានក្នុងវិស័យសិល្បៈចម្រៀងជិត ៣ឆ្នាំ តារាចម្រៀងស្រីកូនចៅចិន លី អ៊ីវ៉ាធីណា វិលត្រឡប់មកសារជាថ្មីម្ដងទៀត នៅក្នុងទ្រនំផលិតកម្ម Town Production ជាមួយបទថ្មីរបស់នាង។
ឆ្លៀតឱកាសបុណ្យចូលឆ្នាំចិន កាន់តែគៀតថ្ងៃមកដល់ផងនេះ លី អ៊ីវ៉ាធីណា បានបញ្ចេញបទថ្មីដំបូងរបស់នាងបើក្បាលដើមឆ្នាំ ២០២១ ក្រោមចំណងជើងថា «សុំស្រឡាញ់ សុំអាំងប៉ាវ»។ ជាមួយទឹកដមសម្លេងដ៏ក្រលួចរបស់នាង តារាស្រីដួងនេះធ្វើឱ្យបទចម្រៀងមួយបទនេះកាន់តែពីរោះរងំ ថែមជាមួយនឹងអត្ថន័យនៃបទចម្រៀងដ៏មានន័យថែមទៀត។
មោះ! ចង់ដឹងថាអាយដលអ្នកទាំងអស់គ្នា នៅរក្សាទឹកដមសម្លេងបានល្អកម្រិតណា មកតាមដានបទចម្រៀង «សុំស្រឡាញ់ សុំអាំងប៉ាវ» ខាងក្រោមនេះទាំងអស់គ្នា៖