ចូល​ចិត្ត​រូប​គំនូរ​មួយ​ណា? រើស ​១ វា​នឹង​ប្រាប់​ខ្ទេច​ពី​​ធាតុ​ពិត​របស់​អ្នក


មនុស្ស​ម្នាក់​ៗ​មាន​អត្តចរិត​ខុស​គ្នា​ ចំណង់​ចំណូល​ចិត្ត​ខុស​គ្នា​ជា​រឿង​ធម្មតា។ ខាង​ក្រោម​នេះ​ទំព័រ​ ផ្ទះស្នេហ៍ សូម​នាំ​ប្រិយមិត្ត​មក​សាក​ល្បង​លេង​ល្បែង​ចិត្ត​សាស្ត្រ​តាម​រយៈ​ការ​ជ្រើសរើស​រូបភាព​គំនូរ​គូរ​ដោយ​ដៃ​មួយ​ក្នុង​ចំណោម​រូប​ទាំង ៦​ ហើយ​អាន​ចម្លើយ វា​នឹង​ទស្សន៍ទាយ​ខ្លះ​ៗ​អំពី​អត្តចរិត​របស់​អ្នក​៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រូប​ទី​ ១​ រថយន្ត​៖ បង្ហាញ​ថា​អ្នក​ជា​មនុស្ស​សម័យ​ទំនើប​ មាន​ការ​គំនិត​បែប​មនុស្ស​ជំនាន់​ថ្មី​។​ អ្នក​មាន​សមត្ថភាព​ខ្ពស់​ ចូលចិត្ត​ភាព​សប្បាយ​រីករាយ និង​ចូលចិត្ត​ការ​ប្រថុយ​ប្រថាន​។​ អ្នក​ស្រឡាញ់​ និង​ចាប់​អារម្មណ៍​លើ​បច្ចេក​វិទ្យា​ រាល់​ពេល​ទំនេរ​ចូលចិត្ត​ច្នៃ​ប្រឌិត​របស់​របរ​ថ្មី​ៗ​ជានិច្ច​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រូប​ទី​ ២​ រូប​បក្សី​៖ បង្ហាញ​ថា​អ្នក​ជា​មនុស្ស​ដែល​ស្រឡាញ់​សេរីភាព​ មាន​ការ​ខិត​ខំ​ប្រឹងប្រែង​ខ្ពស់​ និង​តស៊ូ​ព្យាយាម​។​ អ្នក​មិន​ចូលចិត្ត​ការ​បង្គាប់​បញ្ជា​នោះ​ទេ​។​ ជា​មនុស្ស​ម្នាក់​ដែល​ត្រៀម​ខ្លួន​រួច​ជានិច្ច​ក្នុង​ការ​ប្រឈម​មុខ​នឹង​រឿង​គ្រប់​យ៉ាង​។​ អ្នក​មិន​ដែល​ភ័យ​ខ្លាច​នឹង​អ្វី​ទាំង​អស់​ ហើយ​មិន​ចូលចិត្ត​ភាព​ជាប់​ជំពាក់អ្វី​នោះ​ឡើយ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ពេល​ធ្វើ​អ្វី​មួយ​ អ្នក​តែង​តែ​ប្រឹងប្រែង​យ៉ាង​អស់​ពី​សមត្ថភាព​។​ ប៉ុន្តែ​ក្នុង​រឿង​ស្នេហា អ្នក​ក៏​មាន​បង្កប់​និស្ស័យ​ព្រាន​តិច​ៗ​ដែរ​។​ ចូលចិត្ត​ការ​ធ្វើ​ដំណើរ​ ដើរ​លេង​ មិន​សូវ​ចេះ​នៅ​ផ្ទះ​ប៉ុន្មាន​ទេ​។​ ជា​ពិសេស​នោះ​គឺ​បាន​ទៅ​ស្វែងរក​អ្វី​ប្លែក​ថ្មី​ និង​រំជើប​រំជួល​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រូប​ទី​ ៣​ រូប​ផ្កាយ​៖ អ្នក​ជា​មនុស្ស​ដែល​ពោរពេញ​ទៅ​ដោយ​ការ​ស្រមើ​ស្រមៃ ពូកែ​បង្កើត​ក្តី​សុបិន​។​ អ្នកចូលចិត្ត​គិត​អ្វី​ដែល​លើស​ពី​ការ​ពិត​បន្តិច​ ប៉ុន្តែ​ក៏​មាន​បង្កប់​ភាព​ច្នៃប្រឌិត​ដែរ​។​ អ្នកតែងតែ​មាន​គំនិត​ប្លែក​ៗ​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ ជា​ពិសេស​ចូលចិត្ត​ធ្វើ​ឱ្យ​គេ​រំភើប​។​ រាល់​ពេល​គិត​អ្វី​មួយ​តែង​តែ​បង្ហាញ​ចេញ​មក​ជា​រូប​ជា​រាង​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រូប​ទី​ ៤​ រូប​ដើមឈើ​៖ អ្នក​ជា​មនុស្ស​ដែល​ត្រូវ​ការ​ភាព​ស្និទ្ធស្នាល​ខាង​ផ្លូវ​ចិត្ត​ ចង់​មាន​នរណា​ម្នាក់​ជា​ទី​ពឹង​។​ ជា​មនុស្ស​ដែល​មាន​ចិត្តនឹងនរ​ តែ​បែរ​ជា​មិន​មាន​ភាព​ជឿជាក់​លើ​ខ្លួន​ឯង​ទៅ​វិញ​។​ ទើប​ត្រូវ​ការ​ជំនួយ​ពី​អ្នក​ដទៃ​ជានិច្ច​។​ ប៉ុន្តែ​រាល់​ពេល​ដែល​សម្រេច​ចិត្ត​ធ្វើ​អ្វី​មួយ​អ្នក​តែង​តែ​ធ្វើ​ដោយ​ការ​តាំង​ចិត្ត​ និង​ទទួល​បាន​លទ្ធផល​ល្អ​ជានិច្ច​។​ អ្នក​មាន​ភាព​រឹងមាំ​តែ​ក៏​បង្កប់​ភាព​ទន់ខ្សោយ​ខ្លះ​ដែរ​។​ ជាពិសេស​ឆាប់​មាន​ប្រតិកម្ម​ខាង​អារម្មណ៍​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រូប​ទី​ ៥​ រូប​ផ្កា​៖ បង្ហាញ​ថា​អ្នក​ជា​មនុស្ស​ទន់ភ្លន់​ ផុយ​ស្រួយ​ ស្រឡាញ់​សម្ផស្ស​។​ ជា​បុគ្គល​ដែល​សម្លឹង​មើល​ពិភព​លោក​ក្នុង​ផ្លូវ​ល្អ​ មាន​សុទិដ្ឋិ​និយម​។​ មើល​ពី​ខាង​ក្រៅ​អ្នក​ដូច​ជា​មនុស្ស​ទន់ជ្រាយ​ ប៉ុន្តែ​ធាតុ​ពិត​មិន​ដូច្នោះ​ទេ​។​ គ្រាន់​តែ​ជា​មនុស្ស​ចិត្ត​ល្អ​ពេក​ មាន​ភាព​រ៉ូមេនទិក​ ជឿ​ថា​ស្នេហា​ពិត​មាន​នៅ​លើ​លោក​នេះ​មែន​។​ អ្នកចូលចិត្ត​ភាព​ផ្អែមល្ហែម​ នៅ​ក្នុង​ជីវិត​ពិត​អ្នក​ចាត់​ទុក​ខ្លួន​ឯង​ដូច​ជា​ព្រះនាង​ និងមាន​ភាព​ច្បាស់​លាស់​ក្នុង​រឿង​ស្នេហា​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រូប​ទី​ ៦​ រូប​ផ្ទះ​៖ បង្ហាញ​ថា​ អ្នក​ជា​មនុស្ស​ដែល​គិត​ដល់​អ្នក​ដទៃ​មុន​ជានិច្ច​ក្នុង​ការ​ធ្វើ​អ្វី​មួយ​។​ ស្រឡាញ់​ក្រុម​គ្រួសារ​ ជា​មនុស្ស​ដែល​មាន​ភាព​កក់​ក្តៅ​ និង​មាន​ការ​គិត​ជា​របៀប​មនុស្ស​ចាស់​ទុំ​។​ ជា​ចង្កូត​ក្នុង​គ្រួសារ​បាន​យ៉ាង​ល្អ​ មាន​សុភមង្គល​ និង​អាច​មើល​ថែ​សមាជិក​ក្នុង​គ្រួសារ​បាន​យ៉ាង​ល្អ​។​ រាល់​ពេល​មក​ពី​ក្រៅ​វិញ​តែង​តែ​មាន​របស់​ផ្ញើ​សម្រាប់​អ្នក​ផ្ទះ​មុន​ជានិច្ច​ រួច​ទើប​ទិញ​ឱ្យ​ខ្លួន​ឯង​តាម​ក្រោយ​ ៕

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap