៨ យ៉ាង​ហាម​និយាយ ព្រោះ​និយាយ​កាន់​តែ​ច្រើន​គេ​នឹង​ស្អប់​អ្នក​កាន់​តែ​ច្រើន

ដូច​ពាក្យ​ស្លោក​ខ្មែរ​បាន​លើក​ឡើង​ថា​ “​សម្តី​ស​ជាតិ​ មារយាទ​ស​ពូជ​”។​ ពាក្យ​សម្តី​ខ្លះ​អាច​រឹត​បន្តឹង​ចំណង​មិត្តភាព​ខណៈ​ពេល​ដែល​សម្តី​ខ្លះ​ទៀត​ជា​ការ​ធ្វើ​បាប​ផ្លូវ​ចិត្ត​អ្នក​ស្តាប់​ទៅ​វិញ​។​ មក​មើល​ថា​តើ​ខ្លួន​ឯង​និង​អ្នក​ក្បែរ​ខ្លួន​ធ្លាប់​និយាយ​ពាក្យ​ទាំង​នេះ​រហូត​ក្លាយ​ជា​ទម្លាប់​ដែរ​ឬ​ទេ​?​ ប្រសិន​បើ​មាន​មែន​ ចូរ​ប្រញាប់​លះបង់​វា​ចោល​ដើម្បី​រក្សា​ទំនាក់ទំនង​ទាំង​ឡាយ​ឱ្យ​បាន​គង់វង្ស​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១.​ និយាយ​រំឭក​អតីតកាល​ខុស​ឆ្គង​របស់​អ្នក​ដទៃ​៖ ការ​រំលឹក​កំហុស​របស់​នរណា​ម្នាក់​ដដែល​ហើយ​ដដែល​ទៀត​ មិន​បាន​ផ្តល់​ផល​ប្រយោជន៍​អ្វី​មក​វិញ​ទេ​។​ ជា​ពិសេស​ការ​យក​កំហុស​ឆ្គង​នោះ​មក​និយាយ​កណ្តាល​ហ្វូង​។​ វា​មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​គេ​យល់​ថា​អ្នក​ជា​មនុស្ស​អេច​អូច​នោះ​ទេ​ ថែម​ទាំង​មិន​បាន​បង្ក​ជា​ផល​ល្អ​ដល់​សម្ព័ន្ធភាព​និង​លទ្ធផល​ការងារ​របស់​អ្នក​ទៀត​ផង​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២.​ គាស់​កកាយ​រឿង​សម្ងាត់​របស់​ម្នាក់​នេះ​ទៅ​ឱ្យ​ម្នាក់​នោះ​ស្តាប់​៖ ទំនុក​ចិត្ត​មិន​មែន​បង្កើត​បាន​ក្នុង​ពេល​មួយ​យប់​មួយ​ថ្ងៃ​ទេ​។​ ទម្រាំ​តែ​ដាច់​ចិត្ត​និយាយ​រឿង​អ្វី​មួយ​ឱ្យ​គេ​ដឹង​ម្តង​ៗ​ ក៏​ត្រូវ​ច្បាស់​ថា​ម្នាក់​នេះ​អាច​ទុក​ចិត្ត​បាន​។​ ដូច្នេះ​ប្រសិន​បើ​មិន​ចង់​ឱ្យ​ខ្លួន​ឯង​ក្លាយ​ជា​មនុស្ស​ឥត​ប្រយោជន៍​ទេ​ កុំ​ទម្លាប់​យក​រឿង​សម្ងាត់​របស់​នរណា​ម្នាក់​ទៅ​និយាយ​ត​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣.​ និយាយ​ដោយ​គ្មាន​ទំនួល​ខុស​ត្រូវ​៖ “​ខ្ញុំ​មិន​ដឹង​អី​ទេ​”​ ការ​និយាយយក​រួច​ខ្លួន​ ឬ​ដាក់​កំហុស​ឱ្យ​អ្នក​ដទៃ​គឺ​ជា​ការ​ធ្វើ​ឱ្យ​អ្នក​ដទៃ​ដឹង​ថា​អ្នក​មិន​មែន​ជា​មនុស្ស​ដែល​គួរ​ឱ្យ​ទុក​ចិត្ត​ និង​មិន​គួរ​រាប់​អាន​ជាមួយ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤.​ និយាយ​បង្វែរ​រឿង​ភ្លាម​ៗ​៖ នៅ​ក្នុង​ការ​សន្ទនា​ ត្រូវ​តាំង​ចិត្ត​សង្កេត​ឱ្យ​បាន​ល្អ​ថា​តើ​គេ​កំពុង​និយាយ​ពី​អ្វី​ ចប់​ឬ​នៅ​?​ ការ​កាត់​សម្តី​គេ​ហើយ​ប្តូរ​រឿង​និយាយ​ផ្សេង​ ក្រៅ​ពី​ធ្វើ​ឱ្យ​គេ​អារម្មណ៍​មិន​ល្អ​ហើយ​នៅ​បង្ហាញ​ពី​ភាព​អត់​របៀប​របស់​អ្នក​ទៀត​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៥.​ និយាយ​តែ​ពី​តម្រូវ​ការ​របស់​ខ្លួន​ឯង​៖ “​ធ្វើ​ការងារ​នេះ​ឱ្យ​ខ្ញុំ​បន្តិច​ ធ្វើ​មិន​ទាន់​ទេ​ការងារ​ខ្ញុំ​ច្រើន​ណាស់​”​។​ លើក​តែ​កាតព្វកិច្ច​ខ្លួន​ឯង​មក​និយាយ​ដើម្បី​បាន​ប្រើ​គេ​ត​។​ ត្រឹម​តែ​មួយ​លើក​ ពីរ​លើក​គេ​អាច​ជួយ​បាន​ ប៉ុន្តែ​បើ​លើស​ពី​បី​ដង​ហើយ​អ្នក​ច្បាស់​ជា​មិន​សល់​នរណា​ទៀត​ទេ​។​ ព្រោះ​គេ​ក៏​មាន​ការងារ​របស់​គេ​ ត្រូវ​យក​ចិត្ត​គេ​មក​ដាក់​ចិត្ត​ខ្លួន​ឯង​ និង​យក​ភាព​ចាំ​បាច់​របស់​គេ​មក​គិត​មុន​នឹង​និយាយ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៦.​ និយាយ​ប្រៀបធៀប​គេ​៖ ប្រៀប​ធៀប​កូន​ខ្លួន​ឯង​ជាមួយ​កូន​អ្នក​ជិត​ខាង​ដែល​រៀន​ពូកែ​ជាង​ ប្រៀបធៀប​កូនចៅ​ខ្លួន​ឯង​ជាមួយ​កូនចៅ​អ្នក​ដទៃ​ ប្រៀបធៀប​អ្នក​ដទៃ​ជាមួយ​សង្សារ​ខ្លួន​ឯង​។​ ចាស់​ប៉ុណ្ណឹង​ហើយ​នៅ​មិន​ទាន់​ដឹង​ទៀត​ថា​មនុស្ស​ម្នាក់​ៗ​សុទ្ធ​តែ​មាន​ភាព​ខុស​គ្នា​ ប៉ុន្តែ​ពេល​គេ​ប្រៀប​ធៀប​ខ្លួន​ឯង​វិញ​ចេះ​អន់​ចិត្ត​ដែរ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៧.​ និយាយ​រឿង​ប្រឌិត​ដែល​ធ្វើ​ឱ្យ​អ្នក​ដទៃ​ក្តៅ​ក្រហាយ​៖ គ្មាន​អ្វី​អាក្រក់​ជាង​ការ​និយាយ​ការ​កុហក​ទៀត​នោះ​ទេ​ និយាយ​ស​ឱ្យ​ទៅ​ជា​ខ្មៅ​ និយាយ​ខ្មៅ​ឱ្យ​ទៅ​ជា​ស​ នោះ​មិន​មែន​ជា​ទង្វើ​ដែល​មនុស្ស​ល្អ​ធ្វើ​ទេ​។​ បើ​សិន​ជា​ចង់​នៅ​មើល​មុខ​គ្នា​ត្រូវ​ ហើយ​មាន​អារម្មណ៍​ល្អ​នឹង​គ្នា​នោះ​ គួរ​តែ​បោះបង់​ទម្លាប់​នេះ​ឱ្យ​បាន​មុន​គេ​ចាក​ចេញ​ចោល​អស់​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៨.​ មិន​អើ​ពើ​នឹង​អ្វី​ដែល​គេ​កំពុង​និយាយ​៖ ទោះ​បី​នេះ​មិន​មែន​ជា​ការ​និយាយ​ ប៉ុន្តែ​ជា​ទង្វើ​ដែល​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ត​គូ​សន្ទនា​បំផុត​។​ ប្រសិន​បើ​មិន​រវល់​ធ្វើ​អ្វី​ផ្សេង​ទេ​ គួរ​យក​ចិត្ត​ទុក​ដាក់​ស្តាប់​អ្វី​ដែល​ដៃគូ​ម្ខាង​ទៀត​កំពុង​និយាយ​។​ ឬ​ក៏​គួរ​តែ​ឆ្លើយ​ឆ្លង​ទៅ​វិញ​ឱ្យ​បាន​សមរម្យ​ ដើម្បី​ជា​ការ​រក្សា​ទឹក​ចិត្ត​គ្នា​ ៕

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap