Covid-19: អាមេរិក ទប់លែងជាប់ហើយ ត្រឹម១ថ្ងៃមានអ្នកស្លា​​ប់ជិត ២ពាន់នាក់ ឯអ្នកឆ្លងកើនដល់ជិត៤០មុឺននាក់


យោងតាមគេហទំព័រពិភពលោក Worldometer គិតត្រឹមម៉ោង ៨ ព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ នៅទូទាំងអាមេរិក មានអ្នកស្លា ប់ដោយកូវីដ-១៩ ក្នុងរយៈពេល​២៤ម៉ោង កន្លងមកមានដល់ទៅ​១៩២៥នាក់ ធ្វើឲ្យអ្នកស្លា ប់ នៅអាមេរិកកើនឡើងដល់ទៅ ជិត ១៣ពាន់នាក់ហើយ។ ករណីឆ្លងសរុបនៅអាមេរិក កើនដល់ ៣៩៥,៧៣៩នាក់។ ក្រុមអ្នកឯកទេសបានលើកឡើងថា ចំនួននេះអាចនឹងបន្តកើនឡើង២-៣ថ្ងៃខាងមុខទៀត​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមចំនួនតួលេខនេះអាចបង្ហាញយ៉ាងច្បាស់ហើយថា ប្រទេសមហាអំណាចសេដ្ឋកិច្ចធំៗលើលោក ដែលមានវិស័យវេជ្ជសាស្ត្រខ្លាំង ប៉ុន្តែមិនអាច ការពារខ្លួនបានពីកូវីដ-១៩នោះឡើយ។ក្រុមមនុស្សមួយចំនួនបានដាក់ចោទសួរថា កូវីដ-១៩ កំពុងតែដេញជើង​ប្រទេសមានវិស័យវេជ្ជសាស្ត្រ ខ្លាំងមែនឬ? ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងពេលដែលប្រទេសមានវិស័យវេជ្ជសាស្ត្រ ខ្សោយ តែអ្នកឆ្លងនិងស្លា ប់ ដោយកូវីដ-១៩ មានតិចជាង ប្រទេសដែលខ្លាំងក្នុងវិស័យនេះ។ ក្រៅពីអាមេរិក នៅមាន អេស្ប៉ាញ អ៊ីតាលី បារាំង គឺមានអ្នកស្លា ប់ ​ច្រើនជាងគេបង្អស់ ក្នុងចំណោយប្រទេសនិងដែនដីជាង​២២០ ដែលបានឆ្លងកូវីដ-១៩។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅពេលនេះ អេស្ប៉ាញ ករណីឆ្លងកើនដល់ ១៤១,៩៤២ករណី, ស្លា ប់សរុប ១៤,០៤៥នាក់, ស្លា ប់ថ្មី ៧០៤នាក់ ។ អ៉ីតាលី ករណីឆ្លងកើនដល់ ១៣៥,៥៨៦ករណី, ស្លា ប់សរុប ១៧,១២៧នាក់, ស្លា ប់ថ្មី ៦០៤នាក់។ បារាំង ករណីឆ្លងកើនដល់ ១០៩,០៦៩ករណី, ស្លា ប់សរុប ១០,៣២៨នាក់, ស្លា ប់ថ្មី១៤១៧នាក់៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap