Covid-19: ជនជាតិចិនម្នាក់ហោះចេញពីកម្ពុជានៅថ្ងៃទី​ ៣ ត្រូវអាជ្ញាធរចិនរកឃើញថាមានឆ្លង «កូវីដ-១៩»

ចិន៖ បុរសជនជាតិចិនម្នាក់ធ្វើដំណើរពីប្រទេសកម្ពុជាទៅដល់ប្រទេសចិន ត្រូវបានអាជ្ញាធរពិនិត្យឃើញថា បានឆ្លងជំងឺកូវីដ-១៩។

យោងតាមដំណឹងរបស់គណៈកម្មាការសុខភាពរបស់ខេត្តក្វាងទុងប្រទេសចិន បានអោយដឹងថា៖ កាលពីថ្ងៃទី៥ខែមេសានេះ ខេត្តក្វាងទុង បានរកឃើញមានករណីថ្មីវិជ្ជមានកូវីដ១៩ ចំនួន៧ករណី ដែលជាករណីនាំចូល។ដោយក្នុងនោះមាន១ករណីជាករណីនាំចូលមកពីប្រទេសកម្ពុជា អ្នកជំងឺនោះគឺបុរសជនជាតិចិន មានអាយុ៤៥ឆ្នាំ ជាអ្នកខេត្តជាំងស៊ូ ហើយគាត់មានធ្វើអាជីវកម្មនៅកម្ពុជា។

បើតាមគណៈកម្មាការសុខភាពរបស់ខេត្តក្វាងទុង បានឱ្យដឹងថា កាលពីថ្ងៃទី៣ខែមេសានេះ បុរសម្នាក់នេះបានធ្វើដំណើរពីប្រទេសកម្ពុជា តាមជើងយន្តហោះLQ 908 ទៅកាន់ព្រលានយន្តហោះប៉ាយ អ៊ីនខេត្តក្វាងចូវប្រទេសចិន បន្ទាប់ពីយកសំណាក់ពិនិត្យរួចត្រូវបានបញ្ជូនទៅកន្លែងប្រមូលផ្តុំដាក់ដាច់ដោយឡែកពីអ្នកដទៃ។

នៅថ្ងៃ ៤ ខែមេសា លទ្ធផលពិនិត្យបានបញ្ជាក់ថាវិជ្ជមានវីរូស កូវីដ១៩ ក៏បានបញ្ជូនពីកន្លែងដាក់ដាច់ដោយឡែកទៅកាន់មន្ទីរពេទ្យក្នុងទីក្រុងក្វាងចូវ ធ្វើការព្យាបាល៕

ប្រភព: CC-Times

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap