អភិបាលខេត្តកំពត ត្រៀមរៀបចំកំពតសង្ក្រាន្ត ឆ្នាំ២០២០ ឱ្យកាន់តែធំជាងមុន ដើម្បីទាក់ទាញភ្ញៀវទេសចរមកកម្សាន្តកាន់តែច្រើន


លោក ជាវ តាយ អភិបាលខេត្តកំពត បានលើកឡើងថា បើទោះបីជាកម្ពុជា មានករណីឆ្លងជំងឺ កូវីត-១៩ ក៏ពិតមែន ប៉ុន្តែសម្រាប់ខេត្តកំពតមិនទាន់មានករណីសង្ស័យណាមួយនៅឡើយទេ ហើយសម្រាប់នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុននេះ រដ្ឋបាលខេត្តនឹងត្រៀមរៀបចំកំពតសង្ក្រាន្ត ឆ្នាំ២០២០ ឱ្យបានកាន់តែធំ និងសប្បាយរីករាយជាងមុន ដើម្បីទាក់ទាញភ្ញៀវទេសចរមកកម្សាន្ត កាន់តែច្រើន។ការលើកឡើងបែបនេះ របស់លោក ជាវ តាយ បានធ្វើឡើងនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០នេះ ក្នុងឱកាសដែលលោកបានដឹកនាំកិច្ចប្រជុំ ការងារសំខាន់ៗ ចំនួនពីរ នៅសាលប្រជុំសាលាខេត្តកំពត

ដែលរដ្ឋបាលខេត្ត ត្រៀមលក្ខណៈអនុវត្តធ្វើក្នុងខែមីនា និងខែមេសា ឆ្នាំ២០២០ ខាងមុខនេះ ដែលមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំតាមស្ថាប័នអង្គភាពពាក់ព័ន្ធនានា ជាច្រើនរូប។ លោកអភិបាលខេត្ត ក៏បានស្នើឱ្យថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពជុំវិញខេត្តក៏ដូចជាអាជ្ញាធរក្រុង-ស្រុក នៅក្នុងរយៈពេល ២ថ្ងៃ នៃអង្គសន្និបាត ត្រូវមានវត្តមានឱ្យបានទាំងអស់គ្នា។ទន្ទឹមគ្នានេះនេះ លោកអភិបាលខេត្ត ក៏បានជំរុញណែនាំដល់មន្ទីរ

អង្គភាព និងរដ្ឋបាលក្រុង ស្រុកក្នុងខេត្ត ពិសេសប្រធាន អនុប្រធាន និងសមាជិក អនុគណៈកម្មការទាំង៦ សូមយកចិត្តទុកដាក់ និងចូលរួមសហការបន្តអនុវត្តភារកិច្ចការងារ តាមការចាត់ចែង និងការណែនាំក្នុងអនុគណៈកម្មការនិមួយៗ រៀបចំចាត់តាំងនូវល្បែងកម្សាន្តផ្សេងៗពិសេស ក្រុង ស្រុក នៅមូលដ្ឋាន ក៏ត្រូវបំផុសស្មារតី ផ្សព្វផ្សាយ ដល់ មជ្ឈដ្ឋានមហាជនទូទៅឱ្យបានទូលំទូលាយ ក្នុងការចូលរួមរៀបចំតាំងពិព័រណ៍ អំពីសក្ដានុពល និងសមទ្ធិផលដែលរដ្ឋបាលក្រុង ស្រុកខ្លួនមាន ដើម្បីធានាបានថាភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកកម្សាន្តទទួលបានភាពស្បាយរីករាយ និងមានសន្តិសុខសុវត្ថិភាពល្អគ្រប់ទីកន្លែងក្នុងខេត្ត៕ ប្រភព៖ Freshnews

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap