ហោរាសាស្រ្តឆ្នាំទាំង ១២ សម្រាប់ថ្ងៃ ព្រហស្បតិ័ ទី ១៣ ខែ កុម្ភះ ឆ្នាំ ២០២០


សូមធ្វើការជំរាបសួរទៅកាន់ពុកម៉ែបងប្អូន អស់លោក លោកស្រី អ្នកនាងកញ្ញាជាទីមេត្រី វិលមកជួបជាមួយគេហទំព័រ ហោរាសាស្រ្តប្រចាំថ្ងៃ សារជាថ្មីសម្រាប់ថ្ងៃថ្មី ទី ១២ ខែកុម្ភះ ឆ្នាំ ២០២០។ ដូច្នេះបងប្អូនធ្វើការខំមិនលេខសំណាង នឹង សាធុៗចំនួន ៣ ដង រួចសូមធ្វើការស៊ែរចេញភ្លាមដើម្បីទទួលលាភធំចូលផ្ទះ និងសំណាងតាមជាប់ខ្លួនរហូត។ ដូច្នេះសូមអានហោរាសាស្រ្តតាមឆ្នាំនិមួយៗដូចតទៅ:
នៅថ្ងៃពុធនេះ បើមើលតាមទិសបេះដូងរស់ ក្នុងការធ្វើដំណើរ ឬការប្រកបមុខរបររកស៊ីផ្សេងៗ អស់លោកអ្នកត្រូវប្រកាន់តាមទិស(អាគ្នេយ៍) និងមិនគួរធ្វើដំណើរទៅទិស (បូព៏)នោះទេ ព្រោះគឺជាទិសបេះដូងស្លាប់ធ្វើអ្វីមិនគាប់ប្រសើរឡើយ ។

ចំពោះការមើលតាម ទំនាយជាយឬសក្នុងការអង្គុយអោយមានសេរីសួស្ដីជ័យមង្គលក្នុងការរៀបមង្គលការ សែនព្រេងផ្សេងៗ និងបើចង់ទទួលបានជោគជ័យក្នុងការលេងល្បែងអ្វីមួយនោះសូមអង្គុយនៅខាងទិស ឦសាន បែរមុខទៅរកទិស អាគ្នេយ៍ ទំនាយទាយថា បើកាលណាបានប្រតិបត្តិតាមនេះពិតប្រាកដមែនពិតជាមានជោគជ័យគ្រប់កាល:ទេស:

ចំពោះការមើលតាម ក្បួនកក្របាទយាមក្រឡាក្នុងការចេញដំណើរពីផ្ទះប្រកបដោយជោគជ័យ សិរីសួស្ដីក្នុងថ្ងៃ ព្រហស្បតិ៍ នេះពុកម៉ែបងប្អូនត្រូវដឹងម៉ោងសុខ ម៉ោងគ្រោះ ម៉ោងលាភដូចខាងក្រោម
– បើចេញពីផ្ទះចាប់ពីម៉ោងរងាវ ដល់ម៉ោង ៦ ៣០ នាទីព្រឹក គឺជាម៉ោងកក្របាទ ជាម៉ោងអន្តរាយ៍ ក្នុងការធ្វើជំនួញរកស៊ីជួញដូរផ្សេងៗ ពុកម៉ែបងប្អូនមិនគួរចេញនូវម៉ោងនេះឡើយ អាចនឹងត្រូវបាត់បង់ទ្រព្តសម្បត្តិអន្តរាយ៍ជាមិនខាន ឬក៏មិនត្រូវបោះទន់រកស៊ីអ្វីឡើយបើចេញនៅចន្លោះម៉ោងនេះ។ បើចេញដំណើរពីផ្ទះចាប់ពីម៉ោង ៦ ៣០ ដល់ម៉ោង ១១ ព្រឹក គឺជាម៉ោងយប់ព្រឹកគឺទទេរគ្មានអ្វីសោះ មានន័យថាមិនបានទទួលលាភអ្វីឡើយ ហើយក៏មិនជួបគ្រោះថ្នាក់អ្វីដែរ។ បើចេញដំណើរពីផ្ទះចាប់ពី ម៉ោង ១១ព្រឹក ដល់ម៉ោង ២ រសៀល គឺជាម៉ោងសូន្យពីរ មានន័យថាជាម៉ោងសុខសាន្តធ្វើដំណើរទៅណាមកណាគឺបានសុខល្អណាស់ក្នុងចន្លោះម៉ោងនេះ។ បើចេញដំណើរពីផ្ទះចាប់ពី ម៉ោង ២ រសៀល ដល់ម៉ោង ៥ ល្ងាច គឺជាម៉ោងសូន្យមួយ មានន័យថាការធ្វើដំណើរឬធ្វើជំនួញផ្សេងៗមិនល្អឡើយគឺជាគ្រោះកាចនៅចន្លោះម៉ោងនេះ ជាពិសេសមិនគួរធ្វើដំណើរឆ្ងាយឡើយ ហើយបើធ្វើដំណើរគួរប្រយ័ត្នចរាចរខ្ពស់បំផុត។ បើចេញដំណើរពីផ្ទះចាប់ពីល្ងាចម៉ោង ៥ ទៅដល់ម៉ោងចូលគេងវិញគឺជាម៉ោងសូន្យបួន នៅក្នុងចន្លោះម៉ោងនេះគឺល្អណាស់ ធ្វើអ្វីនឹងទទួលបានជោគជ័យគ្មានគ្រោះថ្នាក់អ្វីអាចចូលបានឡើយ គឺមានតែទទួលបាននូវលាភបរិបូរណ៍ផងដែរ។

នៅថ្ងៃ ព្រហស្បតិ៍ នេះសូមធ្វើការបួងសួងអោយក្លាយជាថ្ងៃលាងគ្រោះចង្រៃ សត្រូវប្រែក្លាយជាមិត្តនិងត្រូវជាថ្ងៃនាំលាភនឹងទ្រព្តសម្បត្តិឡើងខ្ពស់សម្រាប់ឆ្នាំទាំង ១២ នេះ។ ជាបន្តសូមតាមដាននូវរាសីឆ្នាំទាំង ១២ ជាមួយឆេនេលយើងដូចតទៅ:

១. ឆ្នាំជូត:

កណ្ដុរនាំលាភអប្បរាជចិញ្ចឹមជួបតែរឿងល្អៗក្នុងជីវិតមានលាភមានសំណាងជួបតែមនុស្សជួយជ្រោមជ្រែងគឺសម្រេចរាល់ក្ដីបំណង។ ម៉ោងនៃលាភសំណាងគឺម៉ោង ៥ព្រឹក ដល់ម៉ោង ៦ល្ងាច ពណ៍នៃលាភសំណាងគឺ ស និង ផ្កាឈូក។ លេងនៃលាភសំណាងគឺលេខ ២១ និង ៨២ សូមខមិនលេខ ៦៦៦ យកលាភសម្បត្តិទេវតាទ្រព្ព និងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហារចំពោះអស់លោកអ្នកដែលកើតឆ្នាំជូត។ នៅថ្ងៃនេះដំណើរជីវិតល្អប្រសើរ ម្ល៉ោះហើយធ្វើអ្វីក៏មានភាពស្រស់ស្រាយនិងមានការជឿនលឿនគួរសមផង។ សម្រាប់បញ្ហាការងារ និងបញ្ហាប្រាក់កាសក៏រំសាយនូវភាពតានតឹងនឹងមានជោគលាភច្រើនចូលមកវិញជានិច្ច។ សម្រាប់អ្នកប្រកបមុខរបររកស៊ីជួញដូរគឺមានភាពកាក់កបល្អគួរសម ទាំងការជួញទីជិតទីឆ្ងាយដោយអាចប្រមូលផលចំណូលត្រលប់មកផ្ទះវិញដូចគោលបំណង។ ចំពោះការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនឹងត្រលប់មកវិញ ចំណែកឯសម្ព័ន្ធស្នេហាកំលោះក្រមុំ ឬពោះម៉ាយ មេម៉ាយក្ដី បើលោកអ្នកគិតថាសេចក្ដីស្នេហាមានដំណឹងហើយអាចរៀបចំ ផ្សំផ្គុំគ្រួសារក៏ជាឧកាសល្អប្រពៃបំផុត។


២. ឆ្នាំឆ្លូវ:

គោនាំលាភនាំជ័យនាំសុភមង្គលរាសីខ្ពស់ត្រដែតប្រាថ្នាអ្វីតែងបានសម្រេចហើយអនាគតក្លាយជាអ្នកមានទ្រព្ពស្ដុកស្ដម ម៉ោងនៃលាភសំណាងគឺម៉ោង ៦ព្រឹក ដល់ម៉ោង ៦ល្ងាច ពណ៍នៃលាភសំណាងគឺពណ៍ ស និង ក្រហម។ លេខនៃលាភសំណាងគឺ លេខ ១១ និង ៦១ សូមខមិនលេខ ៥៥៥ យកលាភសម្បត្តិអភិជន និងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហារមិនខ្វះចាយឡើយចំពោះអស់លោកដែលកើតឆ្នាំឆ្លុវ។ ក្នុងថ្ងៃនេះដូងរាសីអស់លោកល្អគាប់ប្រសើរគួរសម ម្ល៉ោះហើយចង់ចាប់ផ្ដើមធ្វើអ្វីមួយគឺអាចសម្រុកពេញទីបានហើយព្រោះថាផលល្អនៅចាំហុចអោយជានិច្ច។ ការប្រកបការងារវិញនោះមានលក្ខណះពេញដៃពេញជើង ហើយបើចង់ចរចារពីរឿងអ្វីមួយតែងឆាប់ត្រូវរូវគ្នាទៀតផង បើជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញការទិញធ្វើជំនួញទីជិតឆ្ងាយគឺមានភាពលូតលាស់ទៅមុខប្រពៃ ហើយការរកផលកម្រៃទៀតសោតក៏ល្មមគាប់ជាទីកក់ក្ដៅផងដែរ។ ចំណែកឯសម្ព័ន្ធស្នេហាកម្លោះក្រមុំ ឬពោះម៉ាយ មេម៉ាយក្ដី បើលោកអ្នកគិតថាសេចក្ដីស្នេហាមានលំនឹងហើយគឺអាចរៀបចំ ផ្សំផ្គុំគ្រួសារក៏ជាឧកាសល្អប្រពៃបំផុត។


៣. ឆ្នាំខាល:

ខ្លានាំលាភសេដ្ឋីចិញ្ចឹមមានប្រាជ្ញាឈ្លាសវៃ មានគំនិតភ្លឺថ្លាហើយអនាគតវិញនោះក្លាយជាអ្នកមានទ្រព្ពស្ដុកស្ដម។ ម៉ោងនៃលាភសំណាងគឺម៉ោង ៥ព្រឹក ដល់ម៉ោង ៨យប់ ពណ៍នៃលាភសំណាងគឺ ស និង លឿង។ លេខនៃលាភសំណាងគឺ ៤៨ និង ៥៩ សូមខមិនលេខ ៦៩៩ យកលាភសម្បត្តិកហិប្បតីជាន់ខ្ពស់ និងប្រទានសម្បត្តិមហាសេដ្ឋីមានលាភធំលុយចូលហេងៗមិនខ្វះចាយឡើយចំពោះអ្នកលោកអ្នកដែលកើតឆ្នាំខាល។ នៅថ្ងៃនេះបើលោកអ្នកមានដំណើរទៅណាមកណាគួរមានការប្រយ័ត្នប្រយែងបន្តិចពីបញ្ហាចរាចរ ពីព្រោះងាយទទួលរងប៉ះទង្គិចណាផង ក្រៅពីចរាចរលោកអ្នកក៏តោងតែប្រយ័ត្នប្រយែងចំពោះបញ្ហាអាក្រក់យារយីនាមួយនឹងបញ្ហាសុខភាពផងដែរ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរគឺមានការទិញចូលលក់ចេញគ្រាន់បើតែយ៉ាងណាលោកអ្នកក៏ត្រូវខិតខំខ្លាំងទើបទទួលជោគជ័យជំនួញធំៗទាំងនោះទៅរួច រីឯបញ្ហាសេចក្ដីស្នេហាប្រុសស្រីបើមានការផ្សំផ្គុំគ្រួសារឬចូលស្ដីដណ្ដឹងក៏ជាពេលវេលាល្អប្រពៃបំផុត។


៤. ឆ្នាំថោះ

ទន្សាយមន្ត្រីចិញ្ចឹមមានបារមីតេជះមានអំណាចមានមនុស្សតាមជួយជ្រោមជ្រែងជានិច្ចធ្វើអោយអនាគតរបស់អ្នកក្លាយជាអ្នកមានសម្បត្តិមហាសាល ម៉ោងនៃលាភសំណាងគឺ ម៉ោង ៤ព្រឹក ដល់ម៉ោង ៩យប់ ពណ៍នៃលាភសំណាងគឺ ខ្មៅ និង ស។ លេខនៃលាភសំណាងគឺ ៦៩ និង ៩៩ សូមខមិនលេខ ៩៩៩ យកលាភសម្បត្តិមហាសេដ្ឋីនិងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀចំពោះអស់លោកអ្នកដែលកើតឆ្នាំថោះ។ នៅក្នុងថ្ងៃនេះដំណើរជីវិតរបស់អ្នកជួបនឹងភាពរដឹបរដុបច្រើនបន្តិច ដូច្នេះការប្រកបការងារតូចធំគាប់បីមានការប្រយ័ត្នប្រយែងព្រោះថាបញ្ហាអាក្រក់ៗនោះតែងតាមជាប់លោកអ្នកជានិច្ច សម្រាប់លោកអ្នកជាកម្មករ ឬប្រកបការងារជាបុគ្គលិកក្រុមហ៊ុនឯកជនក្ដីចូរប្រយ័ត្នការមានជំលោះវិវាទណាមួយជាមួយក្រុមមនុស្សនៅក្បែខ្លួនដែលធ្វើអោយលោកអ្នកជួបផលលំបាកនៅពេលក្រោយ សម្រាប់លោកអ្នកប្រកបរបររកស៊ីជួញដូរគឺការរកផលចំណូលជួបភាពប្រទាំងប្រទើស និងពិសេសអោយប្រយ័ត្នគ្រោះចាញ់បោកអតិថិជនដែលទើបតែស្គាល់គ្នាថ្មីៗតែម្ដង ចំណែកឯសម្ព័ន្ធស្នេហាកំលោះក្រមុំត្រូវចេះពួនជ្រកសេចក្ដីស្នេហារបស់ខ្លួន និងមានការចេះអត់អោនអោយគ្នាខ្លះទើបប្រសើរ។


៥. ឆ្នាំរោង:

នាគរាជ្យទេវតាចិញ្ចឹមធ្វើកិច្ចការអ្វីមួយអ្នកតែងគំនិតជ្រះថ្លាហើយបើប្រាថ្នាអ្វីនោះតែងបានសម្រេច ម៉ោងនៃលាភសំណាងនោះគឺម៉ោង ៨ព្រឹក ដល់ម៉ោង ១០យប់ ពណ៍នៃលាភសំណាងគឺពណ៍ ប្រផេះ និង បៃតង។ លេខនៃលាភសំណាងគឺ ២០ និង ៦៦ សូមខមិនលេខ ៧៧៧ យកលាភសម្បត្តិអ្នកមានជាន់ខ្ពស់និងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរមិនខ្វះចាយឡើយចំពោះអស់លោកអ្នកដែលកើតឆ្នាំរោង។ ការងាររកស៊ីជួញដូរនៅតែកាក់កបដដែលទេក្នុងថ្ងៃនេះទោះជាលោកអ្នកប្រកបការងារអ្វីក៏ដោយគឺត្រូវញាប់ដៃញាប់ជើងបន្តិចព្រោះឧកាសល្អមិនមានច្រើនតទៅទៀតឡើយហើយក៏មិនត្រូវមានចិត្តស្ទាក់ស្ទើរផងដែរ ក្នុងថ្ងៃនេះដែរលោកអ្នកក៏ជាមនុស្សពូកែខាងសម្ដីវោហារខ្លាំងខ្លាម្នាក់ដែរ ព្រោះបើទោះជាបាននិយាយស្ដីអ្វីក៏ដោយក៏តែងមានគេចូលចិត្តស្ដាប់នឹងត្រងត្រាប់ធ្វើតាមបង្គប់បញ្ជារទៀតផងក្រៅពីនេះបើលោកអ្នកដំណើរទៅណាមកណាគឺប្រកបតែសេចក្ដីសុខក្សេមក្សាម្តទាំងពេលទៅនឹងមក។ ចំណែកមនោសញ្ចេតនាគូរស្វាមីភរិយាក្នុងខែនេះវិញមានភាពល្អូកល្អើនល្អណាស់។


៦. ឆ្នាំម្សាញ់:

ពស់ទេវតាចិញ្ចឹមនាំលាភនាំជ័យមានមនុស្សម្នាជាច្រើននាំគ្នាស្រលាញ់រាប់អានសាទរ ម៉ោងនៃលាភសំណាងគឺម៉ោង ៧ព្រឹក ដល់ម៉ោង ៧ល្ងាច ពណ៍នៃលាភសំណាងគឺ ទឹកក្រូច និង ស។ លេខនៃលាភសំណាងគឺ ៧៧ និង ៨៩ សូមខមិនលេខ ២២២ យកលាភសម្បត្តិឧកញ៉ានឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យ មានលុយចូលហូរហៀរមិនខ្វះចាយឡើយចំពោះអ្នកលោកអ្នកដែលកើតឆ្នាំម្សាញ់។ នៅថ្ងៃនេះឃើញថាដំណើរជិវិតរបស់លោកអ្នកមិនល្អប្រសើរទេ ហេតុនេះបើឃើញស្ថានការណ៍ណាមួយមិនល្អគាប់បីជៀសវាងអោយឆ្ងាយហើយដាច់ខាតមិនត្រូវធ្វើចេះដឹងរឿងអ្នកដទៃពេកឡើយ មិនដូច្នេះទេប្រយ័ត្នបានគ្រោះភ័យមកវិញ។ សម្រាប់លោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញគឺគប្បីមានការប្រយ័ត្នប្រយែងចំពោះក្រុមមនុស្សសម្ដីផ្អែមល្ហែមតែសម្បកក្រៅ ប៉ុន្តែខាងក្នុងវិញនោះគឺដូចផ្លែល្វាចាំតែឈ្លៀតឪកាសដើម្បីដណ្ដើមផលអ្វីមួយពីអ្នក។ ចំណែកឯការធ្វើដំណើរទីជិតទីឆ្ងាយគឺជួបតែភាពសុខដុមដូចសព្វមួយដងទេ។ រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំវិញហាក់ដូចជាធ្លាក់ទាបចុះហាក់មានការប្រឆាំងគ្នាច្រើនទៀតផង។


៧. ឆ្នាំមមី:

សេះនាំលាភនាំជ័យនាំសុភមង្គលប្រាថ្នាអ្វីបានសម្រេច ហើយអនាគតវិញនោះក្លាយជាអ្នកមានទ្រព្តស្ដុកស្ដម។ ម៉ោងនៃលាភសំណាងគឺម៉ោង ៤ព្រឹក ដល់ម៉ោង ៧ល្ងាច។ ពណ៍នៃលាភសំណាងគឺ បៃតង និង ក្រហម។ លេខនៃលាភសំណាងគឺ ៧៧ និង ៩៩ សូមខមិនលេខ ៨៩៩ យកលាភសម្បត្តិទេវតាទ្រព្ពមាសប្រាក់កែវកង និងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរចំពោះអស់លោកអ្នកដែលកើតឆ្នាំមមី។ ការងាររកស៊ីជួញដូរមានការរីកចម្រើនលូតលាស់ទៅមុខជាលំដាប់ក្នុងថ្ងៃនេះទោះជាលោកអ្នកបានប្រកបការងារអ្វីក៏ដោយគឺត្រូវតែញាប់ដៃញាប់ជើងបន្តិចទើបផលចំណូលមិនបោលហួសធ្លាក់ដល់ដៃអ្នកដទៃ នៅតាមផ្លូវធ្វើដំណើរចូរកុំឈ្លក់វង្វេងនឹងបនល្បែងស្រីស្រាអោយសោះប្រយ័ត្នបែរជារឿងរ៉ាវបង់ខាតលាភសក្ការះទៅវិញ ក្នុងថ្ងៃនេះដែរចំពោះលោកអ្នកដែលកំពុងស្វែងរកការងារថ្មីធ្វើឬមានទុក្ខធុរះរត់រកពឹងពាក់នរណាម្នាក់គឺអាចសម្រេចដូចបំណងប្រាថ្នា ចំពោះគូរស្វាមីភរិយាបើទោះជាមានអ្នកក្រៅនាំរឿងអុចអាលយ៉ាងណាក្ដីក៏មិនមានរឿងសៅហ្មងដែរ។


៨. ឆ្នាំមមែ:

ពពែមាសមានបារមីតេជះមានអំណាចមានមនុស្សជួយជ្រោមជ្រែងការងារតូចធំធ្វើអោយអនាគតអ្នកបានក្លាយជាមនុស្សមានសម្បត្តិមហាសាល។ ម៉ោងនៃលាភសំណាងគឺម៉ោង ៦ព្រឹក ដល់ម៉ោង ៨យប់។ ពណ៍នៃលាភសំណាងគឺ ខ្មៅ និង ស្វាយ។ លេខនៃលាភសំណាងគឺ ១៩ និង ២៩ សូមខមិនលេខ ៧៩៩ យកលាភសម្បត្តិសំពៅលួងនិងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរចំពោះអស់លោកអ្នកដែលកើតឆ្នាំមមែ។ នៅថ្ងៃនេះផ្ដល់ផលល្អចំពោះលោកសម្រុកការងារឬទំនាក់ទំនងចរចារពីបញ្ហាអ្វីមួយ។ នៅក្នុងថ្ងៃនេះដែរដោយសារដួងរាសីឡើងខ្ពស់ដូចនេះជាឪកាសល្អក្នុងពង្រីកមុខជំនួញព្រោះផ្លែផ្កាហុចមកវិញឃើញថាអាចឆ្លើយតបគួរជាទីពេញចិត្ត តែយ៉ាងណាលោកអ្នកគួរប្រយ័ត្នគ្រោះចាញ់បោកគេក៏មានខ្ពស់ផងដែរ។ ចំណែកឯការធ្វើដំណើរទីជិតទីឆ្ងាយបើលោកអ្នកចង់ពឹងពាក់អ្នកដទៃអោយជួយយកអាសារអ្វីមួយគឺតែងមានគេអាណិតស្រលាញ់ជួយជោកជួយចែវអោយផុតការលំបាកទៀតផង។ ចំពោះបញ្ហាស្នេហាប្រុសស្រីលោកអ្នកគប្បីលង់លក់ក្នុងរឿងសេចក្ដីស្នេហាខុសរបៀបដែលនាំអោយខូចអនាគតដោយប្រការណាមួយ។


៩. ឆ្នាំវក:

ស្វាទេពឧប្បរាជចិញ្ចឺមមានបារមីតេជះមានអំណាចមានមនុស្សជួយជ្រោមជ្រែងការងារតូចធំដើម្បីអោយអនាគតអ្នកបានក្លាយជាមនុស្សមានយសក្តិខ្ពស់និងមានសម្បត្តិមហាសាល។ ម៉ោងនៃលាភសំណាងគឺម៉ោង ៥ព្រឹក ដល់ម៉ោង ៦ល្ងាច។ ពណ៍នៃលាភសំណាងគឺ ស និង ខ្មៅ។ លេខនៃលាភសំណាងគឺ ១ និង ៦៩ សូមខមិនលេខ ១៦៨ យកលាភសម្បត្តិមហាសេដ្ឋីនិងប្រទានសម្បត្តិមហាសេដ្ឋីមានលាភធំចូលផ្ទះលុយកាក់មាសប្រាក់មិនខ្វះចាយឡើយចំពោះអស់លោកអ្នកដែលកើតឆ្នាំវក។ នៅក្នុងថ្ងៃនេះដួងរាសីរបស់លោកអ្នកមិនសូវល្អទេ ដូច្នេះបើចង់ធ្វើអ្វីមួយក៏ដោយតោងតែមិនផ្ដល់ផលល្អពិសេសងាយកើតជម្លោះវិវាទជាមួយក្រុមមនុស្សទៀតផង គប្បីមានការប្រយ័ត្តប្រយែងបន្តិចទើបល្អ។ ចំណែកឯការរស់នៅក៏ដូច្នេះដែរគឺតែងមានបញ្ហាទំនាស់បន្តិចបន្តួចចូលមកយាយីនាំអោយមើលមុខជាមួយក្រុមនុស្សចំនួនមិនសូវចំឡើយ។ សម្រាប់លោកអ្នកប្រកមុខរបររកស៊ីជួញដូរវិញការជួញទីជិតឆ្ងាយពុំសូវកាក់កបដូចប្រាថ្នាទេ ព្រោះលាភហេងច្រើនបោលហួសនឹងក្រុមដៃគូរបដិបក្សប្រជែងយកអស់ៗគ្មានសល់។ ចំណែកឯបញ្ហាគូរគ្រងប្ដីប្រពន្ធ ឬគូរស្នេហ័ប្រុសស្រីមានការរកាំចិត្តនឹងពាក់មុខយក្សដាក់គ្នាច្រើន។


១០. ឆ្នាំរកា:

មាន់នាំលាភឧប្បរាជចិញ្ចឹមមានលាភមានជ័យរាសីឡើងខ្ពស់មានមនុស្សម្នាជាច្រើននាំគ្នាស្រលាញ់រាប់អានសាទរ។ ម៉ោងនៃលាភសំណាងគឺម៉ោង ៤ព្រឹក ដល់ម៉ោង ៥ល្ងាច។ ពណ៍នៃលាភសំណាងគឺ ទឹកក្រូច និង ឈាមជ្រូក។ លេខនៃលាភសំណាងគឺ ២៧ និង ៤៩ សូមខមិនលេខ ៨៨៨ យកលាភសម្បត្តិអភិជននិងប្រទានលាភធំចូលផ្ទះលុយកាក់មាសប្រាក់មិនខ្វះចាយឡើយចំពោះអស់លោកអ្នកដែលកើតឆ្នាំរកា។ នៅថ្ងៃនេះផ្ដល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការរកស៊ីជួញដូរនិងទំនាក់ទំនងការងារអ្វីមួយពីព្រោះថាផ្លែផ្កាគឺតែងហុចមកវិញជានិច្ច។ សម្រាប់លោកអ្នកជាអ្នកប្រកបរបជួញដូរវិញគឺមានការទិញចូលលក់ចេញគ្រាន់បើ ឯផលកំរៃទៀតសោធក៏គ្រាន់ជាទីកក់ក្ដៅផងដែរ។ ចំពោះការធ្វើដំណើរទីជិតឆ្ងាយមានតែមនុស្សស្វាគមន៍រាក់ទាក់នឹងជួបតែភាពសុខដុមដូចសព្វមួយដង។ រីឯបញ្ហាស្នេហាប្រុសស្រីគឺមានភាពផ្អែមល្អែម និងចេះអត់អោនអោយគ្នាល្អប្រពៃណាស់។


១១. ឆ្នាំច:

សុនខនាំលាភឧកញ៉ាចិញ្ចឹមមានសំណាងឈ្នះអស់មារសត្រូវប្រាថ្នាអ្វីគឺតែងបានសម្រេចហើយអនាគតវិញបានក្លាយជាសេដ្ឋីកហិប្បដីឬក៏អភិជនជាន់ខ្ពស់។ ម៉ោងនៃលាភសំណាងគឺម៉ោង ៨ព្រឹក ដល់ម៉ោង ៧យប់។ ពណ៍នៃលាភសំណាងគឺ ផ្ទៃមេឃ និង ស្វាយ។ លេខនៃលាភសំណាងគឺ ៤៥ និង ៦៦ សូមខមិនលេខ ៩៩៩ យកលាភសម្បត្តិមហាសេដ្ឋីនិងប្រទានសម្បត្តិមហាសេដ្ឋីលាភធំចូលផ្ទះ លុយកាក់មាសប្រាក់មិនខ្វះចាយឡើយចំពោះអស់លោកអ្នកដែលកើតឆ្នាំច។ ការងាររកស៊ីជួញដូរនៅតែកាក់កបល្អដដែលទេក្នុងថ្ងៃនេះ ទោះជាលោកអ្នកប្រកបការងារអ្វីក៏ដោយគឺត្រូវញាប់ដៃញាប់ជើងបន្តិច ព្រោះឪកាសល្អមិនមានច្រើនតទៅទៀតឡើយ ហើយក៏មិនត្រូវមានចិត្តស្ទាក់ស្ទើរផងដែរ។ ក្នុងថ្ងៃនេះដែរលោកអ្នកក៏ជាមនុស្សពូកែខាងសម្ដីវោហារខ្លាំងក្លាម្នាក់ដែរ ព្រោះបើទោះជាបាននិយាយស្ដីអ្វីក៏ដោយក៏តែងមានគេចូលចិត្តស្ដាប់នឹងត្រងត្រាប់ធ្វើតាមបង្គាប់បញ្ជាទៀតផង។ ក្រៅពីនេះមានដំណើរទៅណាមកណាគឺប្រកបតែសេចក្ដីសុខក្សេមក្សាន្តទាំងពេលទៅនិងត្រលប់មកវិញ។ ចំណែកមនោសញ្ចេតនាគូរស្វាមីភរិយាក្នុងខែនេះមានភាពល្អូកល្អើនល្អណាស់។


១២. ឆ្នាំកុរ:

ជ្រូកនាំលាភនាំជ័យនាំសុភមង្គលប្រាថ្នាអ្វីគឺតែបានសម្រេចហើយអនាគតវិញក្លាយជាអ្នកមានទ្រព្ពស្ដុកស្ដម។ ម៉ោងនៃលាភសំណាងគឺម៉ោង ៦ព្រឹក ដល់ម៉ោង ៦ល្ងាច។ ពណ៍នៃលាភសំណាងគឺ ស និង ក្រហម។ លេខនៃលាភសំណាងគឺ ១១ និង ៦១ សូមខមិនលេខ ៨៨៨ យកលាភសម្បត្តិអ្នកមានជាន់ខ្ពស់និងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលាភធំចូលផ្ទះលុយកាក់មាសប្រាក់មិនខ្វះចាយឡើយចំពោះអស់លោកអ្នកដែលកើតឆ្នាំកុរ។ ក្នុងថ្ងៃនេះទោះជាលោកអ្នកប្រកបការងារអ្វីក៏ដោយចូរកុំធ្វេសប្រហែសអោយសោះជាពិសេសចំពោះអ្នកជំនួញជួញដូរ មុនពេលប្រគល់ឬទទួលនូវមុខទំនិញសព្វសារពើចូរចេះពិនិត្យមើលគុណភាពនិងរាប់ចំនួនអោយបានច្បាស់លាស់ទើបមិនចាញ់បោកគេ។ ក្នុងថ្ងៃនេះដែរបើមានមនុស្សសម្ដីផ្អែមត្រជាក់មកធ្វើជាធ្នាក់ទាក់ទាញលោកអ្នកអោយរួមការងារឬបបួលរកស៊ីចូលហ៊ុនតោងចេះត្រិះរិះពិចារណាអោយបានល្អិតល្អន់ទើបមិនអាចធ្លាក់ក្នុងល្បិចកិចកល់គេ។ ចំណែកមនោសញ្ចេតនាគូរស្នេហ័ក្នុងខែនេះមានភាពស្នីទ្ធស្នាលដូចប្រក្រតីទេ។

សូមធ្វើការបួងសួងដល់វត្ថុស័ក្តិសិទ្ធទាំងពួងនៅក្នុងលោកនេះ សូមអោយអស់លោកអ្នកដែលកំពុងទស្សនាជួបតែលាភសំណាងទ្រព្ពយសក្តិ និងពោពេញទៅដោយសុភមង្គលជារៀងរហូត។ សូមធ្វើការខមិន សាធុៗៗ ចំនួន ៣ដង នឹងធ្វើការស៊ែរចេញ ១ ដើម្បីទទួលលាភសំណាងទាំងអស់នេះ។ សូមអរគុណ៕

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap