សមាជិក​សភាអាមេរិកស្នើហាមឃាត់ការចែក​រំលែក​ព័ត៌មាន​សម្ងាត់​ជាមួយ​បណ្តា​ប្រទេស​ដែល​ប្រើ​ទូរស័ព្ទ ​​HUAWEI​

សមាជិកព្រឹទ្ធ​សភាសហរដ្ឋអាមេរិកលោក​ Tom Cotton ​កាលពីថ្ងៃពុធ​បានណែនាំសារលិខិតដែល​នឹងរារាំង​សហរដ្ឋអាមេរិក​ពីការចែករំលែក​ព័ត៌មាន​សម្ងាត់ជាមួយបណ្តាប្រទេស​ដទៃ​ដែលបាន​អនុញ្ញាត​ឱ្យក្រុមហ៊ុន​ទូរគមនា​គមន៍​យក្ស​ Huawei Technologies​ របស់ចិន​ដំណើរ​ការបច្ចេកវិទ្យាបណ្តាញ​ 5G នៅ​ក្នុងព្រំដែន​របស់​ពួក​គេ។​ ​នេះបើយោង​តាមច្បាប់ចម្លង​នៃ​សារលិខិតរ​ដែលត្រូវ​បានមើល​ឃើញដោយ​សារព័ត៌​មាន​Reuters​។​

សហរដ្ឋអាមេរិក​បានដឹកនាំ​យុទ្ធនាការ​សកល​ប្រឆាំង​នឹងក្រុមហ៊ុននេះ​ ​​ដោយនិយាយថា​ខ្លួនអាចស៊ើបការណ៍​អតិថិជន​នៅ​ក្នុង​ទីក្រុងប៉េកាំងបាន​​ ​ហើយកាលពីឆ្នាំមុនក៏​បានដាក់វា​នៅក្នុងបញ្ជីខ្មៅ​ពាណិជ្ជកម្ម​ដោយ​លើក​ឡើង​ពីកង្វល់​សន្តិសុខជាតិផងដែរ​។ ​ប៉ុន្តែក្រុមហ៊ុន​ Huawei ​បាន​បដិសេធ​ពីការចោទ​ប្រកាន់​ពួកគេ​ចំពោះ​បញ្ហា​លើកឡើងនេះ​។

​ការបង្ហាញសារលិខិតរនេះ​ធ្វើឡើង​ប៉ុន្មានថ្ងៃមុន​ពេលចក្រភពអង់គ្លេស​គ្រោងនឹងសម្រេចថា​តើត្រូវដំឡើង​បណ្តាញ​ទូរគមនាគមន៍​របស់ខ្លួនជាមួយនឹងឧបករណ៍របស់​ Huawei ឬអត់​។ ​លោក Cotton​ ដែល​ជាអ្នករិះ​គន់ពី​ក្រុម​ហ៊ុន Huawei ​បានស្នើ​អោយមាន​ការកត់សម្គាល់​នៅ​ក្នុងច្បាប់​ការពារជាតិ​ដែលត្រូវបាន​ចុះហត្ថលេខា​កាលពីខែមុនដែលដឹកនាំ​ទីភ្នាក់ងារ​ស៊ើបការណ៍​ដើម្បីពិចារណា​ការប្រើប្រាស់​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​និង​ហេដ្ឋារចនាសម្ព័ន្ធអ៊ិនធឺណិត ​ផ្តល់ដោយសត្រូវសហរដ្ឋអាមេរិកជាពិសេសចិននិងរុស្ស៊ី ​នៅ​ពេលនិយាយពីកិច្ច​ព្រមព្រៀង​ចែករំលែកព័ត៌មាន​សម្ងាត់​ជាមួយ​ប្រទេសក្រៅ​៕

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap