វីតាមីន C ជួយ​កាត់បន្ថយ​ហានិភ័យពីជំងឺផ្សេងៗជាច្រើន​មុខ

វីតាមីន ជាវីតាមីនមួយក្នុងចំណោមវីតាមីនចាំបាច់ដែលរាងកាយយើងត្រូវការ។ ជាទូទៅ ស្រ្តីគួរ​ញ៉ាំវីតាមីន C ចាប់ពី​ ៧៥ មិល្លីក្រាម និងបុរស ៩០ មិល្លីក្រាមក្នុងមួយថ្ងៃ អាច​តាមរយៈអាហារ ឬអាហារបំប៉ន ព្រោះថា​វីតាមីន ​​C មានអត្ថ​ប្រយោជន៍ជាច្រើនសម្រាប់សុខភាព។

អាចកាត់បន្ថយអាត្រាប្រឈមជំងឺរ៉ាំរ៉ៃ

វីតាមីន ជាសារធាតុប្រឆាំងអុកស៊ីតកម្មមួយដែលជួយប្រព័ន្ធភាពស៊ាំឲ្យកាន់តែខ្លាំង ដោយការពារ​កោសិកាទទួលរងការខូចខាតពីពពួករ៉ាឌីកាលសេរី។ នៅពេលមានការប្រមូលផ្តុំរ៉ាឌីកាល់សេរី​កាន់តែច្រើន គឺអាចបង្កឲ្យមានអាការៈ Oxidative stress (អតុល្យភាពនៃរ៉ាឌីកាលសេរី និងសារធាតុ​ប្រឆាំងអុកស៊ីតកម្មនៅក្នុងរាងកាយដែលអាចទាក់ទងទៅនឹងជំងឺរ៉ាំរ៉ៃជាច្រើន។

អាចជួយគ្រប់គ្រងសម្ពាធឈាមខ្ពស់

សម្ពាធឈាមខ្ពស់ជាកត្តាចម្បងនាំឲ្យមានជំងឺបេះដូង។ ការសិក្សាជាច្រើនបង្ហាញថា វីតាមីន អាចជួយ​កាត់បន្ថយកម្រិតសម្ពាធឈាម។

អាចកាត់បន្ថយហានិភ័យជំងឺបេះដូង

ជំងឺបេះដូងអាចបណ្តាលមកពីសម្ពាធឈាមខ្ពស់ ខ្លាញ់អាក្រក់ LDL ខ្ពស់ និងខ្លាញ់ល្អ HDL ទាប ប៉ុន្តែ​វីតាមីន អាចជួយកាត់បន្ថយកត្តាទាំងនេះ។ ការសិក្សាជាច្រើនបានឲ្យដឹងថា វីតាមីន C អាចជួយ​កាត់បន្ថយកម្រិតកូលេស្តេរ៉ូលក្នុងឈាម និងខ្លាញ់ទ្រីគ្លីស៊ីរីត (Triglyceride) បើទោះបីជាអ្នកវិទ្យាសាស្ត្រ​មិន​ច្បាស់​ថា ​លទ្ធផលនេះមកពីការញ៉ាំអាហារដែលសម្បូរវីតាមីន ឬអាហារផ្សេងៗ​ទៀតក្នុង​របបអាហារ។ ជារួម ការទទួល​វីតាមីន យ៉ាងតិចណាស់ ៥០០ មិល្លីក្រាមក្នុងមួយថ្ងៃ​ អាចកាត់​បន្ថយអាត្រាប្រឈមជំងឺបេះដូង។

 

អាចកាត់បន្ថយកម្រិតអាស៊ីតអ៊ុយរិចក្នុងឈាម និងប្រគ្រីវ

អាការៈប្រគ្រីវឈ្មោះរោគសរសៃកើតនៅជើង បណ្ដាលឲ្យញាក់កន្ដ្រាក់ ស្ពឹកស្រពន់ អាចកើតឡើងនៅពេលដែលមានអាស៊ីតអ៊ុយរិចក្នុងឈាមច្រើន។ អាស៊ីត​អ៊ុយរិចគឺជាសំណល់ដែលផលិតមកដោយរាងកាយ។ ការសិក្សាជាច្រើនបានបង្ហាញថា វីតាមីន អាចជួយកាត់បន្ថយកម្រិតអាស៊ីតអ៊ុយរិចក្នុងឈាម ដែលអាចបង្ការជំងឺប្រគ្រៀវ។

 

អាចបង្ការការខ្វះជាតិដែក

ជាតិដែកជាសារធាតុចិញ្ចឹមសំខាន់ដែលរាងកាយត្រូវការក្នុងការបង្កើតនូវកោសិកាឈាមក្រហម និង​ដឹកជញ្ជូនអុកស៊ីសែនទៅកាន់រាងកាយ។ វីតាមីន អាចជួយរាងកាយក្នុងការស្រួបយកជាតិដែកពី​អាហារ ជាពិសេសអ្នកតមសាច់ដែលជាប្រភពនៃជាតិដែក។ ជាទូទៅ ញ៉ាំវីតាមីន ១០០ មិល្លី​ក្រាម អាចជួយការស្រូបយកជាតិដែកបាន ៦៧%។ ដូចនេះ វីតាមីន  C អាចជួយកាត់បន្ថយហានិភ័យកើតជំងឺស្លេកស្លាំងដោយសារខ្វះជាតិដែក

 

ជួយប្រព័ន្ធភាពស៊ាំឲ្យកាន់តែខ្លាំង

វីតាមីន ជួយជំរុញការផលិតនៃកោសិកាឈាមស (lymphocytes និង phagocytes) ដែលអាចជួយ​ការពាររាងកាយពីការឆ្លងជំងឺផ្សេងៗ។ វីតាមីន C ក៏ជួយឲ្យដំណើរការនៃកោសិកាឈាមសឲ្យ​មានប្រសិទ្ធភាព និងការពារកោសិកាឈាមសទាំងនេះពីពពួករ៉ាឌីកាលសេរី។ បន្ថែមពីនេះទៀត វីតាមីន​នេះក៏ជាផ្នែកសំខាន់នៃប្រព័ន្ធការពារស្បែកដែរ។ ការសិក្សាក៏បានឲ្យដឹងថា វីតាមីន នេះអាចជួយ​ក្នុងព្យាបាលមុខរបួសឲ្យឆាប់ជា។

 

ការពារការចងចាំ និងការគិតនៅពេលកាន់តែចាស់

ការសិក្សាបានលើកឡើងថា Oxidative Stress និងការរលាកនៅជិតខួរក្បាល ឆ្អឹងខ្នង និងសរសៃ​ប្រសាទ អាចបង្កឲ្យកើតជំងឺវង្វេង (Dementia)។ វីតាមីន ត្រូវបានគេស្គាល់ថាជាសារធាតុ​ប្រឆាំងអុកស៊ីតកម្មដ៏ខ្លាំងមួយ ដូចនេះនៅពេលវីតាមីន C មានកម្រិតទាប អាចមានទំនាក់ទំនង​ទៅនឹងការចុះខ្សោយសមត្ថភាពក្នុងការគិត និងការចងចាំ។ លើសពីនេះទៀត ការសិក្សាបាន​បង្ហាញថា មនុស្សដែលមានជំងឺវង្វេង អាចមានកម្រិតវីតាមីន ទាប និងការញ៉ាំវីតាមីននេះ​ក្នុងកម្រិតខ្ពស់ មានផលវិជ្ជមានទៅលើការគិត និងចងចាំនៅពេលកាន់តែចាស់ទៅ។ ទោះបីជាបែប​នេះ ការសិក្សាទៅលើមនុស្សទាក់ទងទៅ​ឥទ្វិពលនៃវីតាមីននេះទៅ​លើសុខភាពនៃប្រព័ន្ធសរសៃ​ប្រសាទ នៅត្រូវការបន្ថែមទៀត។

វីតាមីន C មាននៅក្នុងបន្លែ និងផ្លែឈើជាច្រើន ដូចជា ផ្លែក្រូច ស្ត្រប៊ឺរី គីវី ម្ទេសប្លោក និងខាត់ណាខៀវ ​ជាដើម។

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap