រដ្ឋបាល​រាជធានី​ភ្នំពេញ ប្រកាស​សង់​ផ្លូវ​ក្រោមដី​នៅ​មុខ​សាលា RUPP និង IFL

រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ប្រកាស​ថា នាពេល​ឆាប់ៗ​ខាងមុខ​នេះ នឹង​មានការ​ស្ថាបនា​ផ្លូវក្រោមដី​ត្រង់​ចំណុច​មុខ​សាកល​វិទ្យាល័យ​ភូមិន្ទភ្នំពេញ និង​វិទ្យាស្ថាន​ភាសា​បរទេស (IFL) ស្ថិតនៅក្នុង​សង្កាត់​ទឹកល្អក់១ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​ នឹងត្រូវ​សាងសង់​នៅពេល​ខាងមុខ​នេះ។

លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី៩ ខែមករា ឆ្នាំ​២០២០ ឱ្យដឹងថា ការ​សាងសង់​ផ្លូវក្រោមដី​នេះ គឺ​ដើម្បី​ជួយ​សម្រួល​ការធ្វើ​ដំណើរ​របស់​សិស្ស​និស្សិត​ដែលមក​សិក្សា​នៅសាកលវិទ្យាល័យភូមិន្ទ​ភ្នំពេញ និង​វិទ្យាស្ថានភាសាបរទេស(IFL) និង​បញ្ចៀស​ការកកស្ទះ​ចរាចរណ៍​នៅត្រង់ចំនុច​នោះ​ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap