ម្ចាស់រថយន្តដែលបុកមនុស្សស្លាប់២នាក់ នៅផ្លូវ៦០ម៉ែត្រ ពេលនេះចាប់បានហើយ (មានវីដេអូ)


នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២០នេះ ជនបង្កដែលជិះរថយន្តទំនើបបើកបុកមនុស្សស្លាប់ដល់ទៅ២នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ។ ជនបង្កឈ្មោះ ឆេង គីមលី អាយុ២១ឆ្នាំ មានស្រុកកំណើតនៅភូមិព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

សូមបញ្ជាក់ថាមានករណីរថយន្ដស៊េរីទំនើបមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 2BB-0035 បានបុកម៉ូតូមួយគ្រឿង បណ្ដាលឲ្យមនុស្សស្លាប់២នាក់ ហើយបើករត់គេចខ្លួនបាត់ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ នៅចំណុចមុខការដ្ឋានចិន តាមបណ្តោយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចកំពុងធ្វើការសួរនាំជនបង្ក ដើម្បីចាត់ការតាមនីតិវិធី៕

ប្រភព៖ Khmer Note

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap