មនុស្សជាង ៧០០០នាក់ ធ្វើក្នុងវិស័យសណ្ឋាគារ និងផ្ទះសំណាក់ កំពុងគ្មានការងារធ្

កាលពីខែមុន សម្តេច ហ៊ុន សែន បានប្រកាស ជាសារធាណៈ បញ្ជាឲ្យ ផ្ទះសំណាក់ សណ្ឋាគារ បិទជាបណ្តោះអាសន្ន ស្របពេលដែលវីរុសផ្លូវដង្ហើម បានវាយលុកខ្លាំងនៅកម្ពុជា។

ជាក់​ស្តែង គិត​ត្រឹម​ថ្ងៃ​ទី២៦​មីនា មាន​សណ្ឋាគារ​ចំនួន​១៥២ បាន​បិទ​ទ្វារ​ ក្នុង​នោះ​ខេត្ត​សៀម​រាប​មាន​ការ​បិទ​ទ្វារ​ច្រើន​ជាង​គេ​។ រីឯផ្ទះ​សំណាក់​វិញ​មាន​ចំនួន​២៣៥។ និង​បាន​បង្ខំ​ឲ្យ​បុគ្គលិក​ធ្វើ​ការ​ក្នុង​វិស័យ​នេះ​ជាង​៧ពាន់​នាក់ ត្រូវ​បាន​បាត់​បង់​ការ​ងារ​។ លោក តុប សុភក្រ័ អ្នក​នាំ​ពាក្យ​ក្រសួង​ទេសចរណ៍ បាន​ប្រាប់​វិទ្យុ​បារំាង​ថា ចំនួន​តួលេខ​នេះ មិន​ទាន់​រាប់​បញ្ចូល​សេវា​កម្ម​កំសាន្ត​ផ្សេង​ទៀត​ដូច​ជា ការ៉ាអូខេ ឬ​ក្លឹប​កំសាន្ត​ផង​។

យ៉ាងណាមិញ ប្រមុខ​រដ្ឋាភិបាល​កម្ពុជាបានប្រកាសនៅព្រឹក​ថ្ងៃ​ចន្ទនេះថា រដ្ឋសម្រេច​មិន​យកពន្ធ​៤​ខែ ចាប់ពី​ខែកុម្ភៈ នេះទៅ លើ​សណ្ឋាគារ និង​ផ្ទះសំណាក់ទាំងអស់ ក្នុង​ខេត្តសៀមរាប តែមានន័យថា​រដ្ឋ​ជា​អ្នក​បង់ពន្ធ​ជំនួស។ ​

​ការ​មិន​យកពន្ធ​នេះ គឺ​ដើម្បី​ជួយ​កាត់​បន្ថយ​ផល​ប៉ះពាល់​នៃ​ស្ថានភាព​ជម្ងឺឆ្លង Covid-19 ដែល​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​ចិន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ។ យ៉ាងណា​ក៏​ដោយ បើ​ទោះជា​មានការ​លើកលែង​នេះ​ក៏​ដោយ ក៏​ប៉ុន្តែ​ម្ចាស់​ស​ណ្ខា​គារ និង​ផ្ទះសំណាក់ ចាំបាច់​ត្រូវ​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន ដាក់​លិខិត​ប្រកាស​ពន្ធ ដូចដែល​ធ្លាប់​បាន​អនុវត្ត​កន្លង​មក​។ នេះបើយោងតាម លោក ទៀ សីហា ។

​លោក​បាន​បន្ត​ថា​វីរុស COVID-19 មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ពិភពលោក​រង​ផល​ប៉ះពាល់​សឹង​គ្រប់​វិស័យ​នោះ​ទេ ក្នុង​នោះ​ប្រទេស​កម្ពុជា​យើង​ក៏​បាន​ទទួល​រង​នូវ​ផល​ប៉ះពាល់​ផង​ដែរ ជា​ពិសេស​លើ​វិស័យ​ទេសចរណ៍​តែ​ម្តង បើ​ទោះបីជា​កម្ពុជា​មិន​ទាន់​មាន​ករណី​ឆ្លង​វីរុស​ដ៏​កាច​សាហាវ​នេះ​ក្តី ក៏​គ្រប់​ស្ថាប័ន​និង​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​មាន​វិធានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ចំពោះ​ករណី​នេះ​ដែរ ។

ការ​រីក​រាលដាល​នៃ​ជំងឺ​រលាក​សួត​ថ្មី​បង្ក​ឡើង​ដោយ COVID-19 នេះ​ធ្វើ​ឲ្យវិស័យ​ទេសចរណ៍​និង​វិស័យ​អចល​ទ្រព្យ​របស់​កម្ពុជា ក៏​បាន​ជួប​ប្រទះ​នូវ​បញ្ហា​ជា​ច្រើន ហើយ​ចំនួន​ភ្ញៀវ​ទេសចរ​បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក​គួរ​ឲ្យ​កត់សំគាល់ ។

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap