បុរសម្នាក់ចំណាយពេល៦ខែដើម្បីច្នៃរឿងតុក្កតា Sleeping Beauty ដើម្បីសុំមិត្តស្រីរៀបការ (មានវីដេអូ)

កម្សាន្ត៖ ជាការសុំរៀបការដ៏ច្នៃប្រឌិតបំផុតដែលកម្រឃើញរបស់បុរសម្នាក់ដែលមានឈ្មោះ Lee Loechler បានចំណាយពេល ៦ ខែក្នុងការច្នៃវីដេអូរឿងតុក្កតា sleeping beauty ដែលមិត្តស្រីលោកចូលចិត្តមើលជាងគេមកសុំនាងរៀបការក្នុងរោងកុន។ ជាក់ស្តែង លោក Lee Loechler បានកាត់យកឈុតសំខាន់មួយក្នុងសាច់រឿងមកច្នៃធ្វើជាសាច់រឿងថ្មីមួយទៀតដោយតួអង្គប្រុសក្នុងរឿងតុក្កតាសុំតួស្រីរៀបការរហូតធ្វើឱ្យមិត្តស្រី Sthuthi David របស់លោកមានភាពងឿងឆ្ងល់ជាខ្លាំងដោយសារសាច់រឿងមានភាពខុសប្លែកដូចអ្វីដែលនាងធ្លាប់មើលកន្លងមក។

ក្រោយមកទើបដឹងថាមិត្តប្រុសខ្លួនកំពុងព្យាយាមសុំនាងរៀបការដោយប្រយោលដែលមានការចូលរួមពីក្រុមគ្រួសារ និងមិត្តភក្តិស្រែកហ៊ូកញ្ជ្រៀវពេញរោងកុនជាការអបអរ និងដឹងឭទទួលស្គាល់ផងដែរ។ Sthuthi David មានការភ្ញាក់ផ្អើល និងរំភើបជាខ្លាំង ទីបំផុតនាងបានឆ្លើយថា យល់ព្រម ទៅដល់ការខិតខំរបស់មិត្តប្រុសនាង។ ចង់ដឹងថាសកម្មភាពសុំរៀបការនេះមានភាពអស្ចារ្យដល់កម្រិតណា តោះទៅមើលវីដេអូទាំងអស់គ្នា៕

វិដេអូ:

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap