បារាំង ដល់កំរិតប្រកាសអាសន្ន ឲ្យពលរដ្ឋទាំង៦៧លាននាក់ នៅក្នុងផ្ទះ និងបិទហាងស៊ី​ផឹ​កទូទាំងប្រទេស


រដ្ឋាភិបាលបារាំង បានប្រកាសថា ចាប់ពីថ្ងៃអាទិត្យនេះទៅ​ប្រជាជន ៦៧លាននាក់​ ឲ្យស្នាក់នៅក្នុងផ្ទះ ប្រសិនបើមិនមានធុរៈចាំបាច់ខ្លាំង និងហាងលក់ទំនិញ ភោជនីយដ្ឋាន ព្រមទាំងកន្លែងកម្សាន្តនានា នៅទូទាំងប្រទេស នឹងត្រូវបិទទ្វារជាបណ្តោះអាសន្ន ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលនៃ COVID-19 ដែលជាជំងឺកំពុងរាតត្បាតជាសកល។នេះបើយោងតាមការផ្សាយពីសារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី១៥ ខែមិនា ឆ្នាំ២០២០នេះ. ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក Edouard Philippe លោកនាយករដ្ឋមន្ត្រីបារាំង បានលើកឡើងថា ​គ្មានជម្រើសអ្វីផ្សេងឡើយ ស្របពេលដែលករណីឆ្លងនៅក្នុងប្រទេសបារាំងបានកើនឡើងយ៉ាងឆាប់រហ័ស ដោយនាពេលនេះ មានអ្នក ឆ្លង COVID-19 ជិត៤,៥០០នាក់ និងស្លា ប់៩១នាក់ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap