នោះមិនរួចខ្លួនទេ!ឯកឧត្តមស ថេត បញ្ជាឲ្យបើកការស្រាវជ្រាវ ករណីកូនប្រុសលោករដ្ឋលេខាធិការ ក្រសួងកសិកម្ម និងបក្សបួក នាំគ្នាព្រួតវាយទៅនិស្សិតម្នាក់ខណៈកំពុងរៀនក្នុងថ្នាក់

កាលពីវេលាម៉ោង៩ និង៤៥នាទីព្រឹក ថ្ងៃទី១០ ខែមករា ឆ្នាំ២០២០កន្លងទៅនេះមានករណី ក្រុមក្មេងទំនើង បាននាំគ្នាប្រើអំពើ ហិ ង្សា ទៅនិស្សិតសកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូងម្នាក់ ខណៈកំពុងរៀនក្នុងថ្នាក់ តែសំណាងដែរជនរងគ្រោះរួចផុតពីសេចក្តី ស្លា ប់ បន្ទាប់ពីមានការជួយរារាំងឃាត់ក្រុមជនបង្ក ឲ្យបញ្ឈប់សកម្មភាព និងមានសំឡេងស្រែកយ៉ាងកងរំពងពីក្រុមនិស្សិតជាច្រើនអ្នក បានអន្តរាគមន៍ឲ្យលោកគ្រូៗជួយ និងស្រែកឲ្យក្រុមជនបង្កបង្អាក់សកម្មភាព។

ជនរងគ្រោះបានត្រឹមរងនូវកណ្តាប់ដៃពីជនបង្ក ជាដៃដល់ ឈ្មោះ នូច ចាន់ណារិទ្ធ និង ណី សៅសុវណ្ណ ដោយដាល់ចំគុម្ពត្រចៀក ចំក្តោងច្រមុះបែកឈាម ងងឹតមុខ ត្រូវមិត្តរួមសាលា ដឹកទៅកាន់មន្ទីរពេទ្យជួយសង្គ្រោះ ។ បើតាមការឲ្យដឹងបន្ថែម ជនបង្កមានឈ្មោះ ណី សៅសុវណ្ណ ជាកូនរបស់ រដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងឈ្មោះ នូច ចាន់ណារិទ្ធ ត្រូវកូនក្មួយ និងជាបងជីដូនមួយ ណី សៅសុវណ្ណ ជាមួយនិងក្រុមគូកនចំនួន៣នាក់ទៀត ។ ដោយឡែកក្រុមជនបង្កត្រូវខាងគណៈគ្រប់គ្រងសាលា ហៅមកសាកសួរបានមួយដង្ហើមចង្រិត នៅការិយាល័យសិក្សា ក៏ឲ្យក្រុមជនបង្កត្រឡប់ទៅផ្ទះវិញ ។

ពាក់ព័ន្ធនឹងរឿនេះ ស្នងការនគរបាលរាជធានីភ្នំពេញ តាមរយៈទំព័រហ្វេសបុកបានបង្ហោះមុននេះបន្តិចបានឲ្យដឹងយ៉ាងដូច្នេះថា៖ ក្រោយពីទទួលបានព័ត៌មានភ្លាម ក៏ដូចជាបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្នុងការស្រាវជ្រាវយកព័ត៌មានអោយបានច្បាស់លាស់ ទាក់ទងទៅនឹងសិស្សសាលាកសិកម្មចំការដូងដែលបានវាយគ្នា លោកវរសេនីយ៍ឯក ជឹម សុីថា អធិការនគរបាលខណ្ឌដង្កោបានដឹកនាំកម្លាំងដោយផ្ទាល់ដេីម្បីស្រាវជ្រាវបន្ថែមលេីករណីនេះ កម្លាំងសមត្ថកិច្ច បានធ្វេីការសាកសួរបន្ថែមជាមួយថ្នាក់ដឹកនាំសាលា និងកំពុងតែស្រាវជ្រាវរកជនបង្កផងដែរ ។

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap