ជួយ Share ផង! ជម្ងឺវីរុសថ្មី កំពុងផ្ទុះឡើងនៅតំបន់មួយនៃប្រទេសចិន ដែលស្រដៀងនឹងជម្ងឺ(សា) រឺ SARS(Severe acute respiratory syndrome)

#ជម្ងឺវីរុសថ្មី កំពុងផ្ទុះឡើងនៅតំបន់មួយនៃប្រទេសចិន ដែលស្រដៀងនឹងជម្ងឺ(សា) រឺ SARS(Severe acute respiratory syndrome) រឺ ជម្ងឺរលាកប្រព័ន្ធដង្ហើមធ្ងន់ធ្ងរស្រួចស្រាល។ ជាក្រុមវីរុសរលាកសួតធ្ងន់ធ្ងរដូចគ្នា យល់ដឹងពី SARS អាចការពារជម្ងឺថ្មីនេះបាន

1/ SARS ជាជម្ងឺបង្កឡើងដោយវីរុសពួក Coronavirus ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ប្រព័ន្ធដង្ហើម។

2/ ឆ្លងតាម ៖ – ខ្យល់ដង្ហើម(ប៉ះផ្ទាល់អ្នកជម្ងឺ) កណ្តាសាយ សំបោរ(ប្រើកន្សែងរួមជាមួយអ្នកជម្ងឺ) និង ប៉ះផ្ទាល់ប្រព័ន្ធទឹករងៃ ឈាមអ្នកជម្ងឺជាដើម។

3/ រោគសញ្ញា៖ – ក្តៅខ្លួនខ្លាំង(លើស38c) ក្អក ពិបាកដកដង្ហើម ដង្ហើមខ្លីហើយញាប់ ឈឺក្បាល ឈឺសាច់ដុំ និង ជួលកាលរាគ។

4/ រោគវិនិច្ឆ័យ ៖ – ធ្វើតេស្តឈាម និង ថតសួត។
5/ការព្យាបាល ៖ (បច្ចុប្បន្នគ្មានថ្នាំព្យាបាលទេ) ការព្យាបាលគឺតាមរោគសញ្ញា និង បំប៉នសុខភាពអ្នកជម្ងឺអោយខ្លាំង(សណ្តែកខៀវមិនមែនជាថ្នាំព្យាបាលទេ គ្រាន់តែជាអាហារបំប៉នប៉ុន្នោះ)។

6/ ការការពារ ៖ លាងដៃនិងសាប៊ូជាប្រចាំ នៅអោយឆ្ងាយពីអ្នកជម្ងឺដែលមានអាការៈដូចខាងលើ ពាក់ម៉ាសពេទ្យ និង បរិភោគសាច់បន្លែអោយច្រើន។

#ចំនាំ ៖ ជម្ងឺនេះរាតត្បាតលឿនតែខាងតំបន់ដែលមានអាកាសធាតុត្រជាក់ប៉ុន្នោះ តំបន់ក្តៅជម្ងឺនេះនៅមិនយូរទេ
Ref: Uptodate and WHO

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap