គាំទ្រ១០០% ប្រជាពលរដ្ឋស្នើររដ្ឋាភិបាលបិទជើងហោះហើរពីចិនសិនខណៈកម្ពុជារកឃើញ១ករណីលើជនជាតិចិនមកកម្ពុជា

ភ្នំពេញ៖ មុននេះបន្តិចបើតាមប្រសាសន៍លោក ម៉ម ប៊ុន​ហេង រដ្ឋមន្រ្តីក្រសួង​សុខាភិបាល​បាន​ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅយប់ថ្ងៃទី ២៧ មករា ២០២០ នេះ បានឱ្យដឹងថា កម្ពុជា​រក​ឃើញ​វីរុស​ប្រភេទ​ថ្មី​កូរ៉ូណា​លើក​ដំបូង នៅ​លើ​ជនជាតិ​ចិន​ម្នាក់​ នៅខេត្តព្រះសីហនុ ដែលជនជាតិ​ចិនខាងលើ​ធ្វើ​ដំណើរ​មក​ពីក្រុង​វ៉ូហាន ប្រទេសចិន ។ហើយនាពេលបន្ទាប់ទៀតនេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នឹងចុះផ្ទាល់ទៅខេត្តព្រះសីហនុ ដើម្បីធ្វើការលើរឿងនេះ និង សន្យាថាព្យាបាលអ្នកជំងឺជនជាតិចិនរូបនោះឱ្យជាសះស្បើយទើបបញ្ជូនទៅប្រទេសចិនវិញ ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ បើតាមប្រសាសន៍លោកស្រី ឱ វ៉ាន់ឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបានឱ្យដឹងថា កម្ពុជាមិនមានបិទជើងហោះហើរពីចិនមកកម្ពុជា ទោះបីយើងរកឃើញមានជនជាតិចិនផ្ទុកវីរុសនេះ ១ ករណីក្តី ។ស្របគ្នានឹងនេះដែរ ប្រជាពលរដ្ឋខ្មែរបានស្នើរដល់រដ្ឋាភិបាល និង ក្រសួង មេត្តបិទជើងហោះហើរពីចិនមកកម្ពុជាសិន ដើម្បីធានាកម្ពុជាមិនមានការរីករាលដាលវីរុសកូរ៉ូណានេះថែមទៀត ៕

ប្រភព៖ ប្រជាប្រិយ

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap