ក្រសួងរកឃើញអ្នកឆ្លងទី ១០៣ វិជ្ជមានកូវីដ១៩ គឺជានារីបម្រើការនៅ Star TV មួយឯខេត្តបន្ទាយមានជ័យ

យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២០ នេះបានឱ្យដឹងថា ចំនួនអ្នកឆ្លងកូវីដ ១៩ នៅកម្ពុជាបានកើនម្នាក់ទៀត ដែលគេរកឃើញលើស្ត្រីជនជាខ្មែរអាយុ ៣៦ ឆ្នាំ បម្រើការនៅស្តាធីវី (Star TV) រស់នៅភូមិប៉ាលេឡៃ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយពេលនេះបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ ។ គួរឱ្យដឹងដែរថា ចំនួនអ្នកឆ្លងកូវីដ ១៩ នៅកម្ពុជាបានឡើងដល់ ១០៣ ករណី ដោយក្នុងនោះមានករណីព្យាបាលជាសះស្បើយចំនួន ៨ ករណីបន្ថែមសរុប ២១ ករណី គិតត្រឹមព្រឹកថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២០ នេះ ៕

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap