កុំភ្លេចខ្លួនអោយសោះ!!! សិង្ហបុរី អនាម័យលេខ ១ លើលោក ថ្ងៃនេះកំពុងឆ្លងកូវីដ ១៩ ស្ទើរពេញប្រទេស

សិង្ហបុរី ជាប្រទេស ជាប់ចំណាត់ថ្នាក់លេខមួយនៅលើពិភពលោក ផ្នែកអនាម័យល្អ ពេលនេះកំពុងរងគ្រោះព្រោះ មេរោគ កូវីដ ១៩ កំពុងផ្ទុះ និងចម្លងប្រជាជនរាប់ពាន់ករណីទូទាំងប្រទេស ។ នេះជាដំណឹងដ៏រគួឱ្យភ្ញាក់ផ្អើល និងមិននឹកស្មានដល់មួយសម្រាប់ពិភពលោក ព្រោះសូម្បីតែប្រទេសមួយដែលជាប់ឈ្មោះជាប្រទេសអនាម័យលេខលើលោក ក៏ធ្លាក់ខ្លួនជាចំណីក្នុងចង្កូមបិសាច កូវីដ ១៩ មិនអាចគេចរួចផងដែរ ។

យោងតាមស្ថានភាពផ្ទាល់ជាក់ស្តែងពីប្រទេសសិង្ហបុរី បង្ហាញថាមេរោគ កូវីដ ១៩ កំពុងរាតត្បាតយ៉ាងលឿន បើទោះបីជា នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀនឡុង រួមទាំងអាជ្ញាធរកំពុងខ្នះខ្នែងទប់ស្កាត់មេរោគនេះយ៉ាងយកចិត្តទុកដាក់យ៉ាងណាក៏ដោយ ។


តាមរយៈការប្រកាសរបស់ក្រសួងសុខាភិបាលសិង្ហបុរីបានឲ្យដឹងថា ចំនួនអ្នកឆ្លងកូវីដ ១៩ ថ្មីមានចំនួន ៤៤៧ ករណីទៀតក្នុងរយៈពេល ២៤ ម៉ោង ដែលចំនួនសរុប មានចំនួន ៣.៦៩៩។

បើយើងក្រឡេកទៅមើលតួរលេខចាស់ កាលពីថ្ងៃច័ន្ទ កន្លងទៅនេះ ចំនួនអ្នកឆ្លងមេរោគ កូវីដ ១៩ មានប្រមាណត្រឹមតែ ៣៨៦ ករណីប៉ុណ្ណោះ នៅទូទាំងប្រទេស។ ប៉ុន្តែចំពោះតួរលេខពេលនេះ ក្នុងមួយថ្ងៃមនុស្សឆ្លងកូវីដ១៩ ជិត ៥០០នាក់ ទៅហើយ ។ ស្ថានភាពផ្ទុះរីករាតត្បាតធ្ងន់ធ្ងររបស់មេរោគ កូវីដ ១៩ ក្នុងប្រទេសសិង្ហបុរី នាពេលនេះ បានធ្វើឱ្យប្រទេសនេះ ក្លាយជាប្រទេសដែលមានអ្នកឆ្លងច្រើនជាងគេបំផុតក្នុងចំណោមសមាជិកអាស៊ាន៕

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap